• ព្រះរាជាថៃរងការចោទថា បាន​ចាប់​ពង្រត់​សកម្មជន​នយោបាយ នៅ​កម្ពុជា

    បើដំណឹង​នៅក្នុងប្រទេសថៃ ឬ នៅកម្ពុជា ហាក់ស្ងប់ស្ងៀមនោះ នៅទ្វីបអ៊ឺរ៉ុបឯណេះ ព័ត៌មាន​ដ៏ភ្ញាក់ផ្អើល បានផ្ទុះ​ឡើង ចំពោះករណី​ចាប់ពង្រត់ សកម្មជននយោបាយ​ថៃម្នាក់ ពីដងផ្លូវ​កណ្ដាលរាជធានីភ្នំពេញ។ អ្នកសារព័ត៌មានម្នាក់ ជាតិអង់គ្លេស ដែលជំនាញខាងប្រមាញ់ព័ត៌មាន ចេញពីព្រះបរម​រាជវាំងថៃ រួមនឹង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត បានអះអាងថា គឺព្រះរាជា​ថៃ​ផ្ទាល់​តែម្ដង ជាអ្នកបញ្ជា​ឲ្យចាប់​ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃ​ព្រហស្បត្តិ៍ ទី៤ ខែមិថុនា សប្ដាហ៍កន្លងមក។ អ្នកកាសែត លោក «Andrew MacGregor Marshall» បានសរសេរ​នៅលើទំព័រ​ទ្វីសធើរ​របស់លោក បញ្ជាក់ច្បាស់ៗថា ការចាប់ពង្រត់​សកម្មជន​ខាងលើ ...
  • ញត្តិមួយ គ្រោង​បញ្ជូនឡើង​«UN» ក្នុង​ករណី​ពង្រត់​​សកម្មជន​​ថៃ នៅ​ភ្នំពេញ

    ញត្តិមួយ ទាក់ទងនឹងករណី ចាប់ពង្រត់សកម្មជន​នយោបាយថៃ ក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង កាលពីមុននេះបន្តិច នៅលើគេហទំព័រ «Change.org» ដើម្បីស្វែង​រកហត្ថលេខា ក្នុងបំណងនាំយកញត្តិនេះ ដាក់បញ្ជូនឡើងទៅអង្គការ «UNHCR» របស់​អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយទៀត។ ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ ដែល​កំពុង​រស់នៅ​ និរទេស​ខ្លួន ​ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ ត្រូវបានចាប់ពង្រត់ ពីខាងមុខ​អាគារស្នាក់នៅ​របស់លោក កណ្ដាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី៤ ខែមិថុនាម្សិលម្ងៃ។ នេះ បើតាមសាក្សីជាច្រើននាក់ ដែលត្រូវបានស្រង់សំដី ដោយវិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA)។ ហេតុការណ៍​ចាប់ពង្រត់ ...
  • ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប ប្រាប់ប្រទេសនៅអាស៊ី កុំប្រើ«Covid-19»ដើម្បីបិទការរិះគន់

    ពីទីក្រុងហ្សឺណែវ (ស្វីស) ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីសែ្សល បាស្សេឡេត (Michelle Bachelet) បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ ចំពោះ​ការគាប​សង្កត់ លើសេរីភាព​នៃការបញ្ចេញមតិ នៅផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងអំឡុងពេល មានវិបត្ដិនៃជំងឺកូវីដ-១៩ ដោយមានប្រសាសន៍ថា វិធានការ​ទាំងឡាយ​ណា ដែលធ្វើឡើង ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវតែ​មាន​សមាមាត្រ។ សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ ក្នុងថ្ងៃទី៣ ខែមិថុនា បានឲ្យដឹងថា ប្រទេសជាច្រើន​នៅក្នុងតំបន់ មានរួចហើយ​នូវច្បាប់គ្រប់គ្រង ដែលគេហៅថា “ព័ត៌មានមិនពិត” និង​ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញ​ដែលលើកឡើង ពីកង្វល់អំពីសិទ្ធិមនុស្ស ហើយត្រូវបាន​គេ​​ប្រើប្រាស់ ក្នុងបរិបទផ្សេងទៀត ...
  • នៅរស់​យ៉ាងហោច​២នាក់ ក្នុងការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​​នៅ​ប៉ាគីស្ដង់

    អ្នកដំណើរ«នៅរស់​យ៉ាងហោច​២នាក់» ពីក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «AirBus» កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភាម្សិលម៉ិញ ក្នុងសង្កាត់លំនៅដ្ឋាន នៃក្រុងការ៉ាឈី (Karachi) ភាគខាងត្បូង នៃប្រទេសប៉ាគីស្ដង់។ របាយការណ៍ជំហានដំបូង បានអះអាងថា យន្ដហោះមួយនេះ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៃប្រទេសប៉ាគីស្ដង់ (Pakistan international Airlines – PIA) ទំនងជាបានរងគ្រោះ ដោយបញ្ហាបច្ចេកទេស។ រូបភាពផ្សាយផ្ទាល់ អំពីផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែងកើតហេតុ ត្រូវបានបញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ខណៈរថយន្ដពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ព្រះអគិ ដែលកំពុងឆាប់ឆេះ​តួយន្ដហោះ និងគំនរអាគារបែកបាក់។ រីឯឧទ្ធម្ភាគចក្រយោធា ជាច្រើនគ្រឿង បានហោះក្រវែលទៅមក ...
  • យន្ដហោះ​«PIA»​ដឹក​អ្នកដំណើរ​ជាង​១០០នាក់ ធ្លាក់​បោកខ្លួន​នៅ​ប៉ាគីស្ដង់

    យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៃប្រទេសប៉ាគីស្ដង់ (Pakistan international Airlines – PIA) បានធ្លាក់នៅក្រុងការ៉ាឈី (Karachi) ដែលសម្បូរ​ដោយមនុស្សរស់នៅ។ នេះ បើតាមការប្រកាស របស់អាជ្ញាធរប៉ាគីស្ដង់ កាលពីមុននេះបន្តិច។ របាយការណ៍បឋម បានឲ្យដឹងថា អ្នកដំណើរប្រមាណជាង១០០នាក់ បានស្ថិត​នៅក្នុង​យន្ដហោះ។ រូបភាពជាវីដេអូ ជាច្រើន ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម និងផ្សាយ​នៅតាមកញ្ចក់ទូរទស្សន៍។ លោក «Abdul Sattar Khokhar» អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៃប្រទេសប៉ាគីស្ដង់ ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» យកមកផ្សាយថា៖ «យន្ដហោះ ...
  • ចិន​ដាក់​បម្រាម​ជាថ្មី លើ​ប្រជាជន​​១០៨លាន​នាក់ ក្នុង​ភាគ​ឦសាន​ប្រទេស

    តំបន់ជាច្រើន ក្នុងភាគឦសានប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ១០៨លាននាក់ ត្រូវបានអាជ្ញាធរចិន ប្រកាសដាក់បម្រាម សារជាថ្មី បន្ទាប់ពីបានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួន៣៤នាក់ នៅក្នុងក្រុង «Shulan» តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។ ខេត្ត «Jilin» ខេត្ត «Liaoning» និងក្រុងធំៗ នៅជុំវិញនោះ ត្រូវបានប្រកាសបិទ។ រថភ្លើង និងរថយន្ដក្រុង បានផ្អាកដំណើរការ។ សាលារៀន បានបិទទ្វា ហើយប្រជាជនទាំងអស់ នៅក្នុងតំបន់ ត្រូវបង្ខំឲ្យសំងំ នៅក្នុងផ្ទះឡើងវិញ បន្ទាប់ពីពួកគេ បានចេញពីបម្រាមទាំងនេះ កាលពីប៉ុន្មានសប្ដាហ៍មុន។ នៅក្នុងក្រុង «Shulan» ដែលពេលនេះ ...