• អន្ទិត កក្កដា សុភ័ណ្ឌ បាន​ទៅដល់​អាមេរិក មួយថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​ផ្សឹក

    វេលានេះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលត្រូវបានចាប់ផ្សឹក ដោយគណៈសង្ឃរាជធានី កាលពីយប់ថ្ងៃអាទិត្យទី២១ ចូលមកថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ។ ពីទីនោះ អតីតព្រះភិក្ខុ សុភ័ណ្ឌ បានអះអាងថា នឹងនិយាយ«ពាក្យពិត» ក្នុងយប់ថ្ងៃអង្គារនេះ ដើម្បី«ភាពយុត្តិធម៌»សម្រាប់រូបលោក។  បើតាមការអះអាង របស់«សាលាគណរាជធានីភ្នំពេញ» នៅលើបណ្ដាញសង្គម បានឲ្យដឹងថា អតីតព្រះភិក្ខុ កក្កដា សុភ័ណ្ឌ បានលាចាកសិក្ខាបទរួចរាល់ «តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន នៅចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ» កាលពីវេលាយប់ថ្ងៃនោះ។ សាលាគណបានសរសេរថា៖ «ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ ...
  • អ្នកជំនាញ អ.ស.ប ថា​រដ្ឋាភិបាលកម្ពុជា​​បិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

    ក្រុម«អ្នកជំនាញ» ផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ( អ.ស.ប ) បានសម្តែងកង្វល់របស់ផងខ្លួន ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជា ​ទៅលើ​មតិយោបល់ផ្ទុយពីខ្លួន ដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំង ផ្នែកនយោបាយ។ នេះ បើតាមសេចក្ដីថ្លែងរបស់ក្រុមអ្នកជំនាញទាំងនេះ ពីទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន។ សេចក្ដីថ្លែងការណ៍ បានអះអាងថា សមាជិកអតីតគណៈបក្សសង្គ្រោះជាតិ (CNRP) ជាង ១៤០ រូប ត្រូវបានអាជ្ញាធរចោទសួរ កោះហៅ ឬឃុំខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងការប្រមូលផ្តុំ និងការអត្ថាធិប្បាយ គាំទ្រអតីតមេដឹកនាំទាំងពីររូបគឺ លោក ...
  • សុខ ឥសាន ទទួលស្គាល់ធ្លាប់​«ក្លែងបន្លំ​ព័ត៌មាន» បន្ទាប់ពី​ចោទ​វិទ្យុ​អាស៊ីសេរី

    អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានចោទវិទ្យុអាស៊ីសេរី ដែលផ្សាយជាខេមរភាសា ថាបានធ្វើកិច្ចសម្ភាស​តែ«គ្នាឯង» ដោយគ្មានវិជ្ជាជីវៈ។ លោក សុខ ឥសាន បានអះអាងដូច្នេះ មុននឹងលោកអះអាង ដោយខ្លួនលោកថា លោកធ្លាប់«ក្លែងបន្លំ​ព័ត៌មាន» នៅអំឡុងពេលលោក ធ្វើការក្នុងទូរទស្សន៍-វិទ្យុ នាពេលកន្លងមក។ នៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុ កាលពីមុននេះបន្តិច អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជាច្រើនជាង៨៣% បានចេញទៅបោះឆ្នោត ដោយមិនខ្វល់ពីយុទ្ធនាការ «ម្រាមដៃស្អាត» «ដេកផ្ទះឈ្នះស្អាត» របស់គណបក្សប្រឆាំង កាលពីក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨។ ការលើកឡើងនោះ ត្រូវបានអ្នកសម្របសម្រួលកម្មវិធី និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយជាខេមរភាសា ...
  • សម រង្ស៊ី ថា ហ៊ុន សែន បញ្ជាឲ្យ​ហូប​«នំបញ្ចុក»​រួមគ្នា ជាការធ្វើតាម CNRP

    ពេលនេះ ឈានមកដល់វគ្គដណ្ដើមកម្មសិទ្ធិបញ្ញាគ្នា នៃ«ទិវានំបញ្ចុក»។ ខណៈលោក ហ៊ុន​ សែន ខ្លួនលោក និងក្រុមអ្នកគាំទ្រ ប្រកាសថា ការជួបជុំគ្នាទទួលទាន«នំបញ្ចុក»នេះ ជាការសាមគ្គីជាតិ ដែលប្រកាសចេញ ដោយ«សម្ដេចតេជោ​នាយករដ្ឋមន្ត្រី»នោះ នៅឯនាយសមុទ្រឯណោះ លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សប្រឆាំង បានប្រកាសថា គំនិតផ្ដួចផ្ដើម​ការជួបជុំនេះ ចេញពី​គណបក្សសង្គ្រោះជាតិ​ដំបូងគេ មុននឹងត្រូវបាន​លោក ហ៊ុន សែន ប្រកាសធ្វើតាម។ ពីវត្តពោធិវង្ស ដែលស្ថិតនៅក្នុង​តំបន់​ជាយក្រុង នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង មេដឹកនាំប្រឆាំង​បានថ្លែង​ទៅកាន់​អ្នកគាំទ្រ ទាំងក្នុង​និងក្រៅប្រទេសថា៖ «គំនិតជួបជុំគ្នា ហូបនំបញ្ចុកជាមួយគ្នា និយាយពីនេះពីនោះ សប្បាយក្នុងស្មារតីជាគ្រួសារ ...
  • អេង ឆៃអ៊ាង ថាបើ ហ៊ុន សែន និង សម រង្ស៊ី ទទួលទាន​នំបញ្ចុក​ជាមួយគ្នា…

    អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងថា បើសិនជាមេដឹកនាំគូបដិបក្ខទាំងពីរ អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុក នឹងក្លាយជាទិវា«ផ្សះផ្សា និងបង្រួបបង្រួមជាតិ»។ លោក អេង ឆៃអ៊ាង បានថ្លែងដូច្នេះ នៅលើគណនីហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ក្រោមការសាទរពីសំណាក់ប្រិយមិត្តិ និងអ្នកគាំទ្ររបស់លោកជាច្រើន។ មេដឹកនាំគណបក្សប្រឆាំង បានសរសេរយ៉ាងខ្លីថា៖ «ប្រសិនបើ លោក ហ៊ុន សែន និងលោក សម រង្សុី អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុកនឹងក្លាយជា ទិវាផ្សះផ្សា និងបង្រួបបង្រួមជាតិ។ អ្នកនយោបាយ គ្មានសត្រូវ ឬមិត្ត នឹងគ្នា ...
  • ហ៊ុន សែន ប្រកាស​ឲ្យអ្នកគាំទ្រ ទទួលទាន​«នំបញ្ចុក»​ទាំងអស់គ្នា

    «ឥឡូវខ្ញុំសុំប្រកាស ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកា គណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សុំទទួលទាន”នំបញ្ចុក”ទាំងអស់គ្នា» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើងជាលក្ខណៈអន្តរជាតិ ដោយក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ពីក្រៅប្រទេស។ ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ (រាជធានីភ្នំពេញ) ក្នុងព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ។ លោក ហ៊ុន សែន ថ្លែងឡើងថា៖ «ហើយឮគេថា យកថ្ងៃ៩(ខែមិថុនា)នេះ ធ្វើជាទិវានំបញ្ចុក។ សូមថ្ងៃ៩នេះ សមាជិកសមាជិកាគណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹង ...