• យន្ដហោះ​នាំ​ទេសចរណ៍​ទៅ​កម្សាន្ដ​​ក្នុង​​អាវកាស បាន​ហោះហើរ​លើក​ទីមួយ

    យានអាវកាស ឬយន្ដហោះពិសេស «VSS Unity» ដែលនាំទេសចរណ៍ ទៅកម្សាន្ដ​ក្នុងអាវកាស បាន​ហោះហើរ​លើក​ទីមួយ កាលពីថ្ងៃសុក្រកន្លងមកនេះ មុននឹងហោះ​ត្រឡប់មកចុះចត នៅលើផែនដីវិញ ក្នុងរដ្ឋញ៉ូមិចស៊ិក (New Mexico) ភាគខាងត្បូង​សហរដ្ឋអាមេរិក។ យន្ដហោះពិសេសខាងលើ ជាកម្មសិទ្ធិរបស់ក្រុម «Virgin Galactic» ដែលបានប្រកាស​បង្កើត​គម្រោង នាំភ្ញៀវទេសចរណ៍ ទៅកម្សាន្ដលេងក្នុងអាវកាស តាំងពីច្រើនឆ្នាំ​ណាស់មកហើយ។ ពិតហើយថា យន្ដហោះ «VSS Unity» បាន​ហោះហើរ​លើក​ទីមួយ តែវាមិនទាន់​ជាជើង​ហោះហើរ ដែលដាក់ធ្វើអាជីវកម្ម សម្រាប់អ្នកទេសចរណ៍នោះឡើយ។​ យ៉ាងណា ក្រុមហ៊ុនបានប្រកាស ឲ្យដឹងថា ការនាំទេសចរណ៍ ឡើងទៅក្នុងអាវកាស ...
  • ផ្ទះ​​ជំរុំ​កណ្ដាល​ភ្នំ​ក្រវ៉ាញ ជាប់​ក្នុង​រមណីដ្ឋាន​ទាំង​៥០ ដែល​គួរ​ទៅ​លេង​​ឆ្នាំ២០១៩ របស់ទស្សនាវដ្ដីអាមេរិក

    ប្រសិនជាបណ្ដា អ្នកទេសចរណ៍បរទេសទាំងឡាយ បានឮពីប្រទេសកម្ពុជា គេច្បាស់ជានឹកឃើញភ្លាម ទៅដល់ប្រាង្គប្រាសាទខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។ ប៉ុន្តែនៅក្នុង​ប្រទេស​ដ៏តូចច្រឡឹង​មួយនេះ មិនមែនមានត្រឹមតែប្រាសាទ ដែលជាដួងព្រលឹង និងជាសម្បត្តិវប្បធម៌​របស់​ខ្លួនប៉ុណ្ណោះទេ។ សម្បត្តិធម្មជាតិ ក៏ជាផ្នែកមួយដ៏សំខាន់​នៃប្រទេស ដើម្បីទាក់ទាញអ្នកទេសចរណ៍ទាំងឡាយ ឲ្យចង់មកទស្សនាដែរ។ ហើយនេះ ជាអ្វីដែលទស្សនាវដ្ដីអាមេរិក ឈ្មោះ  «Travel + Leisure» បានអះអាង ដោយលើកយកផ្ទះសំណាក់ បែបជាការបោះជំរុំមួយប្រភេទ យកមកបង្ហាញ។ ផ្ទះសំណាក់នោះ មានឈ្មោះ ជាភាសាអង់គ្លេស «Shinta Mani Wild (ព្រៃស៊ីនតាម៉ានី)» ស្ថិតនៅកណ្ដាលជ្រោះជ្រង ជ្រលង​ដងអូរ នៃជួរភ្នំក្រវ៉ាញ (មួយចំហៀងទៀត នៃរមណីយដ្ឋានគីរីរម្យ) ...