• អាមេរិក​បន្ត​ឲ្យ​ក្រុង​ភ្នំពេញ ដោះលែង កឹម សុខា និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ

    សហរដ្ឋអាមរិកបានបន្តជំរុញ ទៅរបបដឹកនាំឯកបក្ស នៅក្នុងប្រទេសកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយរាប់បញ្ចូល ទាំងការ«ដោះលែង»ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យជាប់ឃុំ នៅក្នុងពន្ធនាគារ និងប្ដូរមកក្នុងគេហដ្ឋាន តាំងពីជាង២ឆ្នាំ និងអនុញ្ញាតឲ្យសង្គមស៊ីវិល ក៏ដូចជាសារព័ត៌មានឯករាជ្យ ឲ្យមានដំណើរការឡើងវិញ ដោយគ្មានការគំរាមកំហែង។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក អ្នកស្រី ម័រហ្គិន អ៊ថាហ្គឹះស៍ (Morgan Ortagus) បានថ្លែងអះអាងជាថ្មី ពីជំហររបស់ប្រទេសមហាអំណាច ចំពោះសំនុំរឿងមួយនេះ តាមរយៈវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើ​ទំព័រហ្វេ​ស​ប៊ុ​ក នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុងឱកាសខួបពីរឆ្នាំ នៃការឃុំឃាំងលើមេដឹកនាំគណបក្សប្រឆាំង។ អ្នកស្រីបានគូសបញ្ជាក់ថា ការ​ចោទប្រកាន់លើ​លោក កឹម ...
  • កឹម សុខា បង្ហោះសារ​រំឭកខួប​នៃ​ការចាប់ខ្លួន ដើម្បី​ឆ្លើយតប សម រង្ស៊ី

    កឹម សុខា – សម រង្ស៊ី – ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានយកឱកាសនៃខួបលើកទី២ នៃការចាប់ខ្លួនលោក ដោយរដ្ឋអំណាច របស់លោក ហ៊ុន សែន ដើម្បីបញ្ជាក់ថា លោក«មិនមែនល្ងង់» បង្កឲ្យមានការចាប់ខ្លួនមួយ ដែលលោកថាពោរពេញ ដោយការឈឺចាប់នោះឡើយ។ បើទោះជាមិនចេញឈ្មោះ ក៏សាររបស់មេដឹកនាំប្រឆាំងរូបនេះ ត្រូវបានគេមើលឃើញថា ជាសារឆ្លើយតប ត្រឡប់ទៅលោក សម រង្ស៊ី ដៃគូនយោបាយ ក្នុងគណបក្សតែមួយ ដែលបានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ ថាលោក«មិនមែនល្ងង់» វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីឲ្យអាជ្ញាធរលោក ហ៊ុន ...
  • អត្ថបទ​ច្បាប់​«HR 526»​​ដាក់​​​ទណ្ឌកម្ម​​មន្ត្រី​​កម្ពុជា ឡើង​ដល់​ព្រឹទ្ធសភា​អាមេរិក

    សេចក្ដីព្រាងច្បាប់ «HR 526» ដែលត្រូវបានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិកអនុម័តដោយគ្មានសំឡេងជំទាស់ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា (ត្រូវនឹងព្រឹក ថ្ងៃអង្គារ ថ្ងៃទី១៦ ខែកក្កដា ម៉ោងនៅកម្ពុជា) នោះ ត្រូវបានបញ្ជូនឡើង ដល់ព្រឹទ្ធសភាហើយ នៅមួយថ្ងៃក្រោយមក។ គេហទំព័ររដ្ឋសភា នៃប្រទេសមហាអំណាច បានឲ្យដឹងថា អត្ថបទស្នើច្បាប់ថ្មីថ្មោងមួយនេះ ត្រូវបានបញ្ជូន ទៅដល់ដៃព្រឹទ្ធសភាអាមេរិក កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា (ត្រូវជាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ម៉ោងនៅកម្ពុជា) នឹងថែមទាំងត្រូវបានស្ថាប័នមួយនេះ អានពីរដង មុននឹង​បញ្ជូន​ទៅកាន់ គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស របស់ខ្លួន។ សេចក្តី​ស្នើច្បាប់​ ...
  • អ្នកវិភាគនិយាយពីនយោបាយ​«ចងសម្លាប់មុខ» នៃបុរសខ្លាំងកម្ពុជា

    អ្នកវិភាគនយោបាយកម្ពុជា បានសំដែងទុទ្ទិដ្ឋិនិយម ចំពោះដំណើរទស្សនកិច្ចលើកទី២ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ នៅកម្ពុជា។ ពីប្រទេសហ្វាំងឡង់ លោក គីម សុខ បានពន្យល់ថា ដំណើរទស្សនកិច្ចនេះ គ្រាន់តែជាការអនុវត្ត តាមកាលវិភាគការងាររបស់សហភាពអ៊ឺរ៉ុប ខណៈលោក ហ៊ុន សែន នឹងមិនរង្គើខ្លួន ចេញពីនយោបាយ«ចងសម្លាប់មុខ» ដែលត្រូវបានបុរសខ្លាំងរូបនេះ​យកមកប្រើ ដើម្បី«បន្តអំណាច» សម្រាប់តែគ្រួសារត្រកូល ហ៊ុន និងក្រុមខ្លួននោះឡើយ។ លោក គីម សុខ បានលើកពីហេតុផលថា បើលោក ហ៊ុន សែន ងាកទៅធ្វើតាមការទាមទារ របស់សហគមន៍អន្តរជាតិនោះ វាសុទ្ធតែអាចធ្វើឲ្យក្រុមលោក ហ៊ុន ...
  • សម រង្ស៊ី ថា​ពានរង្វាន់​ទទួលបាន​ពីកូរ៉េ មាន​ចំណែក​របស់ កឹម សុខា

    មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងឧទ្ទិសពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ជូនទៅបណ្ដាជនទាំងឡាយ ដែលបានរួមចំណែកតស៊ូ និងធ្វើពលិកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យ។ ជាពិសេស មេដឹកនាំប្រឆាំងបានបញ្ជាក់ថា ពានរង្វាន់នេះក៏មានចំណែក នៃពលិកម្មរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះដែរ។ ពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ត្រូវបានអង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស​ (Democracy Asia and HRs Forum) នៃប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនលោក សម រង្ស៊ី នៅថ្ងៃទី២០ ខែមេសាកន្លងមក ក្នុងឱកាសនៃបាតុកម្មភ្លើងទៀន ដែលបានប្រព្រឹត្តិទៅ នៅមុខសាលាក្រុងក្វាងយូ (ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង)។ នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ ...
  • សារ​បួងសួង​សុំ​«សុខសន្ដិភាព» របស់ កឹម សុខា ក្នុង​ឱកាស​ចូលឆ្នាំថ្មី

    នៅមួយថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីមកដល់ ទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារបួងសួងខ្លីៗ ដើម្បីស្នើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មាន«សុខសន្ដិភាព» និងការរួមរស់ដោយសុខដុមរមនា។ ក្នុងខណៈនេះ ប្រធានគណបក្សប្រឆាំង កំពុងរងការជាប់ឃុំ នៅក្នុងគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង ពីសំណាក់ក្រុមអាជ្ញាធរកម្ពុជា ដែលអះអាងថា អនុវត្តន៍តាមដីការបស់តុលាការ។ សារបួងសួងសម្រាប់ឱកាសចូលឆ្នាំថ្មី ដែលគេគិតថាជារបស់លោក កឹម សុខា បានសរសេរឡើងថា៖ «សូមឲ្យប្រទេសកម្ពុជាមាន សុខសន្ដិភាព ការរីកចំរើន ស្ថិតស្ថេរគង់វង់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាម្ចាស់ទឹកដី និងសូមឲ្យកម្ពុជា ចាកផុតគ្រោះថ្នាក់ទាំងឡាយ ដែលបង្កដោយធម្មជាតិ ឬដោយមហិច្ឆិតាអគតិរបស់មនុស្ស។» «ខ្មែរវិលមករកដំណោះស្រាយ ...