«ម្ឈូសបុរាណ​ធ្វើពី​សំណ»មួយ ដែលមានវ័យចំណាស់ ទំនងតាំងពីសតវត្សទី១៤ ត្រូវបានកាយរកឃើញ នៅក្រោមព្រះវិហារ«Notre-Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នៅក្នុងរណ្ដៅកំណាយ នៅកណ្ដាលព្រះវិហារ ក្រុមអ្នកបុរាណវិទូនៅបាន​រកឃើញ​វត្ថុបុរាណ ជាច្រើនផ្សេងទៀត ដែលមានទម្រង់ជាសំណល់សាកសព តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេ គឺ«ម្ឈូសបុរាណ​ធ្វើពី​សំណ»នេះតែម្ដង។

កំណាយរបស់ក្រុមអ្នកបុរាណវិទូ គឺជាផ្នែកមួយ នៃការជួសជុលឡើងវិញ នូវព្រះវិហារដ៏ល្បីមួយនេះ ដែលត្រូវបានអគ្គិភ័យលេបត្របាក់អស់មួយភាគ កាលពីខែមេសា ឆ្នាំ២០១៩។

សម្រាប់ក្រសួងវប្បធម៌បារាំង បានឲ្យដឹងថា ការកាយរកឃើញនូវវត្ថុបុរាណទាំងនេះ គឺ«គុណតម្លៃមានលក្ខណៈវិទ្យាសាស្ត្រ ដ៏គួរឲ្យកត់សម្គាល់»។ ជាពិសេស គឺការរកឃើញនូវម្ឈូសបុរាណធ្វើពីសំណ ដោយរក្សាបាននូវរូបរាងដើមទាំងស្រុង របស់វា។ ក្រសួងបញ្ជាក់ទៀតថា ម្ឈូសបុរាណមួយនេះ ទំនងជាបានខ្ចប់សពឥស្សរជនជាន់ខ្ពស់ណាម្នាក់ តាំងពីសតវត្សទី១៤។

ក្នុងថ្ងៃអង្គារទី១៥ ខែមីនា ឆ្នាំ២០២២នេះ អ្នកស្រី«Roselyne Bachelot» រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានចុះទៅមើលផ្ទាល់ ដល់រណ្ដៅកំណាយបានលើកឡើង អំពី«វិញ្ញាសារផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យ» ដែលក្រុមអ្នកធ្វើកំណាយ បានរកឃើញបុរាណវត្ថុទាំងនេះ៕



លំអិតបន្ថែមទៀត

ដំណឹង

«ទិដ្ឋភាព»ភ្លាមៗក្នុងព្រះវិហារ Notre-Dame បន្ទាប់ពីរងអគ្គិភ័យ

ព្រឹកថ្ងៃអង្គារនេះ បណ្ដាជននៅក្នុងរដ្ឋធានីប៉ារីស បានភ្ញាក់ពីដំណេក ជាមួយនឹងសុបិន្តដ៏អាក្រក់ ដែលកំពុងបន្តពន្យល់ ជាមួយនឹង«ទិដ្ឋភាព»ស្រស់ៗ នៅនឹងមុខនៅឡើយ។ នោះ គឺព្រះវិហារ «Notre-Dame» ដ៏ល្បី និងជាដួងព្រលឹង របស់ផងខ្លួន ...
ដំណឹង

ចាក់មនុស្សនៅលីយ៉ុង៖ ជនសង្ស័យ​ថាបាន​ទទួល​បញ្ជា​ពី​«សម្លេងអរូបី»

ជនសង្ស័យកាន់កាំបិត ដើរចាក់មនុស្ស ក្នុងក្រុង វីឡឺបាន (Villeurbanne – ជាយក្រុង លីយ៉ុង ភាគខាងត្បូងបារាំង) បានឆ្លើយប្រាប់អ្នកស៊ើបអង្កេត ថានៅពេលកើតហេតុនោះ ខ្លួនបានស្ដាប់ឮ«សម្លេងអរូបី» ដែលបញ្ជាឲ្យសម្លាប់មនុស្ស។ ...
ដំណឹង

បាតុកម្ម«អាវកាក់លឿង»​ទី១៨៖ ធនាគារ តូប​​និង​ហាង​ជាច្រើន​​រងអគ្គិភ័យ

ចលនាទី១៨ នៃបាតុកម្មក្រុម«អាវកាក់លឿង»បារាំង បានយករដ្ឋធានីប៉ារីសធ្វើជាទិសដៅ ក្នុងថ្ងៃសៅរ៍ទី១៦ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីសំដែងកំហឹងរបស់បាតុករ ប្រឆាំងនឹងនយោបាយដឹកនាំដោយរដ្ឋាភិបាល របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel ...

យល់ស៊ីជម្រៅផ្នែក គំនូរ ចម្លាក់

គំនូរ ចម្លាក់

«អាថ៌កំបាំង» នៃប្រអប់ពីរ៉ាមីដ របស់​សារមន្ទីរ​លូវ្រ៍ រដ្ឋធានី​ប៉ារីស

Comments are closed.