ដំណឹង
អគ្គិភ័យ Notre-Dame៖ ការសង្ស័យព្រហ្មទណ្ឌ ត្រូវបានទម្លាក់ចោល
ការសង្ស័យផ្នែកព្រហ្មទណ្ឌ ដែលនិយាយពីទង្វើឧក្រិដ្ឋ នៅពីក្រោយ«អគ្គិភ័យ» ឆេះកម្ទេចដំបូលព្រះវិហារ «Notre-Dame» នៃរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ត្រូវបានស្ថាប័នអយ្យការទម្លាក់ចោល និងមិនត្រូវបានយកមកស្រាវជ្រាវទៀតទេ។ ស្ថាប័នអយ្យការនៃរដ្ឋធានីប៉ារីស ដែលជំនាញខាងការស៊ើបអង្កេត សំនុំរឿងឧក្រិដ្ឋកម្មធំៗ ...