តើចិនអាចធ្វើដំណើរ ទៅដល់ណា? ៖ ប្រទេសចិនកុំម្មុយនីស្ត ប្រឈមមុខនឹងគូប្រជែង និងគូសត្រូវមួយចំនួន ដើម្បី​សម្រេចបាន​នូវ​«មហិច្ឆតាខួប១០០ឆ្នាំ»នៃរបបនេះ នៅឆ្នាំ២០៥០៖

– គូប្រជែង​និងគូសត្រូវលេខ១ របស់ចិន​គឺ អាមេរិក សហគមន៍អឺរ៉ុប២៦ប្រទេស ដែលជ្រកក្រោមឆ័ត្រ​បក្សសម្ព័ន្ធ​យោធាណាតូ (NATO /OTAN) រួមនឹងចក្រភពអង់គ្លេស។ ចិនត្រូវធ្វើយ៉ាងណា«វ៉ាឈ្នះ»អាមេរិក ឲ្យបានគ្រប់វិស័យ ដូចជាវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយ។

– គូប្រជែង​និងគូសត្រូវរបស់ចិន ក្នុងតំបន់​គឺ ឥណ្ឌា ដែលកំពុងមានជម្លោះទាស់ទែងរឿងព្រំដែននឹងគ្នា និង ជាប្រជាជាតិដែលមានចំនួន ប្រជាជនប្រហែលចិនដែរ និងកុំប្រជែងយកឥទ្ធិពលគ្រប់វិស័យ។ ក៏ប៉ុន្តែឥណ្ឌា កំពុងឋិតនៅក្រោមចិន លើវិស័យជាច្រើន ដូច្នេះហើយទើបរដ្ឋមួយនេះ ចាប់ផ្តើមដឹងខ្លួនរំកិលខ្លួនបន្តិចម្តងៗ ទៅអែបមហាអំណាចសហរដ្ឋអាមេរិក។

– គូប្រជែង​និងគូសត្រូវក្បែរខាង ប្រទេសជប៉ុន ដែលប្រកាសជាចំហរ គាំទ្រកោះតៃវ៉ាន់ ប្រសិនបើចិនហ៊ានលើកទ័ព​ឈ្លានពានកោះមួយនេះ។ ជប៉ុន គឺជាសមាជិកមួយ ក្នុងចំណោមសមាជិក៤ប្រទេស​នៃសម្ព័ន្ធ អង្គការ«QUAD» ដែលអង្គការនេះ មានគោលដៅធំបំផុត គឺទប់ទល់នឹងឥទ្ធិពលចិន ដោយចំហរតែម្តង។

– កោះតៃវ៉ាន់ ជាអតីតរដ្ឋចិនដែលទទួលស្គាល់ ដោយប្រទេសជាច្រើន​ និងធ្លាប់មានកៅអី នៅអង្គការ​សហប្រជាជាតិ។ កោះនេះ សុំតែមួយរស់ដាច់ដោយឡែក ជាឯករាជ្យតាមរបបគ្រប់គ្រង បែបប្រជាធិបតេយ្យ​របស់ខ្លួន ហើយក៏​តែងតែត្រៀមខ្លួន ប្តូរកណ្តាប់ដៃ នៅពេលដែលចិនចូលឈ្លានពាន។

– ប្រទេសអូស្រ្តាលី (សមាជិកសម្ព័ន្ធមិត្តក្នុងអង្គការ«QUAD») និងប្រទេសកាណាដា ដែលតែងតែមានជម្លោះ ឈ្លោះជាមួយចិនមិនដាច់ ទាំងរឿងពាណិជ្ជកម្ម និងការទូត។ ពួកគេមើលឃើញថា ចិនជារដ្ឋគម្រាមកំហែង ខ្វះខាតអារ្យធម៌ និងច្រលោងខាម ចូលចិត្តគម្រាម និងលួចចម្លង លួចយកការណ៍ និងរកស៊ីមិនស្មោះត្រង់តាមច្បាប់អន្តរជាតិ។

– បណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា វៀតណាម​ ហ្វីលីពីន ម៉ាឡេស៊ី ។ល។ ដែលកំពុងជាប់​ពាក់ព័ន្ធ នឹងជម្លោះដែនកោះតូចៗ មានដូចជាប្រជុំកោះស្ប៉េតលី និងប្រជុំកោះប៉ប្រះទឹកប៉ារ៉ាសែល។ បណ្តាប្រទេស​ទាំងនេះ តែងរត់ទៅរកសហរដ្ឋអាមេរិក ធ្វើជាខ្នងបង្អែក។

ចិន មានបញ្ហាជាច្រើនទៀត ត្រូវដោះស្រាយ​ជាមួយលោកខាងលិច ដូចជា ការរំលោភសិទ្ធិមនុស្សនៅតបន់ស៊ីនជាង ការរឹតបន្តឹងសិទ្ធិសេរីភាព នៅដែនដីកោះហុងកុង ការរំលោភកម្មសិទ្ធបញ្ញាពានិជ្ជកម្ម ការលូកដៃចូលក្នុង​កិច្ចការ​បោះឆ្នោត នៅសហរដ្ឋអាមេរិក តាមរយៈការវាយប្រហារតាមបណ្ដាញអ៊ិនធើណិត (Hacker) ជាដើម។

ចិនមានរដ្ឋជាមិត្តមួយចំនួន ដែលភាគច្រើនជារដ្ឋផ្តាច់ការ ដូចជារុស្សី គុយបា អ៊ីរ៉ង់ និងរដ្ឋរណបក្រោមឥទ្ធិពល​នៅ​អាស៊ីកណ្តាល អាស៊ីអគ្នេយ៍ និងអាហ្វ្រិក ដែលច្រើនជារដ្ឋក្រីក្រ និងជំពាក់បំណុលចិន។ រដ្ឋទាំងនោះ មានប្រយោជន៍​ដល់ចិន នៅពេលមានការបោះឆ្នោតសម្រេចចិត្ត លើបញ្ហានានា​នៅក្នុងអង្គការសហប្រជាជាតិ ពីព្រោះទីនោះ រដ្ឋជា​សមាជិកទាំងអស់​ មានសម្លេងឆ្នោត១ស្មើរគ្នា មិនប្រកាន់ថាជារដ្ឋមាន រដ្ឋក្រ រដ្ឋតូច ឬរដ្ឋធំនោះទេ។ ដូច្នេះ តើចិន​អាច​កៀងគររកគ្នា តទល់ប្រឆាំងនឹងមហាអំណាចចាស់វស្សា តួយ៉ាងដូចពួកភ្នែកខៀវច្រមុះកោងបានដែរ ឬយ៉ាងណា?

——
សុភី, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១

អត្ថបទស្ដីពី​“តើចិនអាចធ្វើដំណើរ ទៅដល់ណា?”​​ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុង​ក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុស​អក្ខរាវិរុទ្ធ​ខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវ​បានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]



លំអិតបន្ថែមទៀត

របាយការណ៍

Covid-19៖ ភស្ដុតាង​បង្ហាញថា ចិន​លាក់​តួលេខ​អ្នកស្លាប់ យ៉ាងធំសម្បើម

នៅពេលដែលចិនកុម្មុយនីស្ដិ៍ កំពុងអួតអាងថា ការរាតត្បាតនៃជំងឺ​«កូរូណា» ឬ​«Covid-19» កំពុងថមថយកម្លាំង ក្នុង​ប្រទេសខ្លួន និងបម្រាមនានា កំពុងត្រូវបានលើកចេញ ជាបន្តបន្ទាប់នោះ ស្រាប់តែភស្ដុតាង​ដែលបង្ហាញឲ្យដឹង ពីចំនួន​អ្នកជំងឺស្លាប់ ដោយសារមេរោគខាងលើ យ៉ាងធំសម្បើម ...
ដំណឹង

នេះ​ជារូបថត ដូណាល់ ត្រាំ ពាក់ម៉ាស់​ជាលើក​ដំបូង

រូបថតប្រធានាធិបតីអាមេរិក ពាក់ម៉ាស់​ជាលើក​ដំបូង ត្រូវបានទម្លាយចេញ និងបង្ហោះ នៅពាសពេញ​បណ្ដាញសង្គម។ រូបថតនោះ ថតនៅក្នុងដំណើរ របស់លោកប្រធានាធិបតី ទៅកាន់ក្រុង «Ypsilanti» ក្នុងរដ្ឋមីឈីហ្គែន (Michigan) ដើម្បីធ្វើទស្សនកិច្ច ...
ដំណឹង

EU ត្រៀមបន្ថែមទណ្ឌកម្ម​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ក្នុងពិភពលោក

របបដឹកនាំជាច្រើន ដែលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្ស ក្នុងពិភពលោក ដូចយ៉ាងការដឹកនាំ​ក្នុងប្រទេសរ៉ុស្ស៊ី ភូមា ចិន វេណេស៊ុយអេឡា ប៊េឡារ៉ូ និងក្នុងប្រទេស​កម្ពុជា​ជាដើម នឹងរងទណ្ឌកម្មបន្ថែមទៀត និងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហភាពអ៊ឺរ៉ុប «EU» ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «មន្ត្រីខ្មោច»​ក្នុងស្ថាប័នមួយ​របស់​ក្រសួងសុខាភិបាល

មន្ត្រីខ្មោច ៖ មាត្រា៣៤នៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បញ្ញត្តថា មន្ត្រីរាជការទាំងឡាយ មិនអាចឈប់ធ្វើការ ដោយគ្មានបាន​ទទួលការអនុញ្ញាតជាមុន ពីថ្នាក់លើរបស់ខ្លួន ឬដោយគ្មានមូលហេតុត្រឹមត្រូវ។ ការឈប់ធ្វើការ ឬការខានទៅធ្វើការ ដោយគ្មានការអនុញ្ញាត ...

Comments are closed.