ដំណឹងពិភពលោក

អាមេរិក៖ ចូ បៃដេន ឈ្នះ ដូណាល់ ត្រាំ ក្លាយជា​«ប្រធានាធិបតីទី៤៦»

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden) បានក្លាយ​ជា​«ប្រធានាធិបតីទី៤៦» នៃសហរដ្ឋអាមេរិក បន្ទាប់ពីលោកទទួលបានការគាំទ្រ លើសពី២៧០​សម្លេង នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ឈ្នះនាំមុខដាច់ លើលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ និងជាបេក្ខជន​មកពីគណបក្ស​សាធារណរដ្ឋ។

តាមការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានធំៗ ដូចជា «AP» «Fox News» ឬ «CNN» ជាដើម បានឲ្យដឹងថា ក្នុងថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកានេះ រដ្ឋ«Pennsylvania»ដែលមានអង្គបោះឆ្នោត រហូតដល់២០ បានបញ្ចប់ការរាប់សន្លឹកឆ្នោតទាំងស្រុង និងបានផ្ដល់ជ័យជំនះ ឲ្យទៅលោក បៃដេន។

នៅមុនអត្ថបទនេះ​ចេញផ្សាយបន្តិច រដ្ឋ«Navara» ដែលមានអង្គបោះឆ្នោត ចំនួន៦​សម្លេង  ក៏បានបញ្ចប់​ការរាប់សន្លឹកឆ្នោត និងបានផ្ដល់ជ័យជំនះ សម្រាប់បេក្ខជនពី​គណបក្ស​ប្រជាធិបតេយ្យ​​រូបនេះដែរ។

ជារួម មកដល់នាទីនេះ លោក ចូ បៃដេន បានឈ្នះអង្គបោះឆ្នោត ចំនួន២៩០ ខណៈ​លោក ដូណាល់ ត្រាំ ទទួលបានត្រឹមតែ ២១៤ប៉ុណ្ណោះ។ ប៉ុន្តែចំនួនអង្គបោះឆ្នោត អាច​នឹង​កើនឡើង ឬនៅនឹងដដែល នៅពេលរដ្ឋចំនួនបីទៀត (Georgia, North Carolina និង Alaska) បញ្ចប់​ការរាប់​សន្លឹក​ឆ្នោត។

មានអាយុ៧៧ឆ្នាំ លោក ចូ បៃដេន ធ្លាប់ជាអនុប្រធានាធិបតី រវាងពីឆ្នាំ២០០៩ មកទល់​ឆ្នាំ២០១៧ ក្នុងអាណត្តិទាំងពីរ របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ បើតាមនីតិវិធីផ្លូវការ លោក បៃដេន នឹងចូលស្បថឡើងកាន់តំណែង ជា​«ប្រធានាធិបតីទី៤៦»នៃប្រទេសមហាអំណាច ក្នុងខែមករា ឆ្នាំ២០២១ខាងមុខ៕



លំអិតបន្ថែមទៀត

ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីចប់អាណត្តិ - បេក្ខជនប្រធានាធិបតី សម្រាប់អាណត្តិថ្មី និងលោក ចូ បៃដេន បេក្ខជនប្រធានាធិបតី នៅសហរដ្ឋអាមេរិក។ (រូបថតសហការី)
ដំណឹង

[LIVE] កិច្ចពិភាក្សា​ចុងក្រោយ រវាង ត្រាំ និង បៃដេន មុនថ្ងៃបោះឆ្នោត

ខាងក្រោមនេះ ជារូបភាពផ្សាយផ្ទាល់ ពី«កិច្ចពិភាក្សា​ចុងក្រោយ» រវាងបេក្ខជនប្រធានាធិបតីទាំងពីរ ដែលនឹងត្រូវទទួលឆ្នោត ពីពលរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ លោក ដូណាល់ ត្រាំ (Donald Trump) ...
ដំណឹង

Covid-19៖ សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប ខណៈ​តួលេខ​បន្ត​កើន​ឡើង​នៅ​អាមេរិក

ខណៈអ្នកស្លាប់បន្តកើនឡើង នៅសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ បានថយចុះ នៅក្នុងប្រទេសអ៊ិតាលី អេស្ប៉ាញ និងបារាំង ដែលធ្វើឲ្យ«សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប» កំពុងរីកដុះដល់ នៅទន្ទឹមនឹងព្រះសុវណ្ណី របស់ព្រះមហាក្សត្រីយ៉ានីអង់គ្លេស ដែលបានធ្វើឡើង តាមកញ្ចក់ទូរទស្សន៍ ...
ដំណឹង

Covid-19៖ អៀរ៉ង់ហាមឃាត់វ៉ាក់សាំង របស់​អាមេរិក និងអង់គ្លេស

មគ្គុទេសន៍ដ៏កំពូល (Ayatolla) របស់ប្រទេសអៀរ៉ង់ លោក «Ali Khamenei» បានប្រកាសនៅថ្ងៃសុក្រទី៨ ខែមករានេះ ហាមឃាត់ការនាំចូល នូវថ្នាំវ៉ាក់សាំង​បង្ការជំងឺកូវីដ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិក និងអង់គ្លេស ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.