កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវបានថតជាវីដេអូ បង្ហាញថាលោក បានចាប់ខ្សែប្រយុទ្ធ កីឡាការិនី Jenni Hermoso ឱបយ៉ាងណែនដៃ មុននឹងចាប់ក្បាលនាង មកឲ្យលោកថើបមាត់។ ហេតុការណ៍នេះ កើតឡើងនៅលើវេទិកា មុនពេលក្រុមកីឡាការិនីអេស្ប៉ាញ ត្រៀមទៅលើកពានរង្វាន់ពិភពលោក ដែលពួកនាងទើបនឹងប្រកួតឈ្នះ។ 

ទង្វើរបស់មេដឹកនាំបាល់ទាត់អេស្ប៉ាញ បានបង្កឲ្យផ្ទុះសង្គ្រាមប៉ាកកា នៅក្នុងចំណោមបណ្ដាជន ដែលស្នេហាវិស័យបាល់ទាត់ ជាពិសេសបណ្ដាជនក្នុង​ប្រទេសអេស្ប៉ាញផ្ទាល់តែម្ដង។

រូបភាព«ថើបមាត់»របស់អ្នកទាំងពីរ ត្រូវបានបង្ហោះចែកចាយ នៅលើបណ្ដាញសង្គម និងរងការរិះគន់យ៉ាងចាស់ដៃ ដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានហៅទង្វើខាងលើថា ជា«ការបៀតបៀនផ្លូវភេទ»។ ខ្លះទៀត ធ្វើការប្រៀបធៀបថា បើក្រុមកីឡាករអេស្ប៉ាញផ្នែកបុរស បានឈ្នះពានពិភពលោកដូច្នេះ តើលោក Luis Rubiales នឹងចាប់ពួកគេ«ថើបមាត់»ដែរឬទេ?

ប្រសិនជារូបភាពដ៏ហួសចិត្ត បានជំរុញឲ្យមានការគិតថា អ្នកទាំងពីរទំនងជាមានទំនាក់ទំនងសម្ងាត់រវាងគ្នានោះ តែសម្រាប់សារព័ត៌មានទាំងឡាយ នៅក្នុងប្រទេសអេស្ប៉ាញ បានអះអាងថា ពួកគេរកមិនឃើញពីភស្ដុតាង ពីករណីនេះទេ។

នៅបន្តិចក្រោយមក នាង Jenni Hermoso បានប្រតិកម្មតបនឹងសកម្មភាព«ចាប់ថើប» ពីសំណាក់ប្រធានសហព័ន្ធ ថានាង«មិនចូលចិត្ត»កាយវិការរបៀបនេះឡើយ។ តែនាងបានពន្យល់ថា វាជាកាយវិការដែលកើតឡើង«ឯកឯង ភ្លាមៗ» ដោយសារក្ដីរំភើបឥតឧបមា ចំពោះជ័យជំនះថ្មីថ្មោង នៅក្នុងការដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៣នេះ។

ប្រភពមួយពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីមកបញ្ជាក់ថា លោក Luis Rubiales និងកីឡាការិនី Jenni Hermoso គឺជាមិត្តភ័ក្រស្គាល់គ្នាជិតដិត ហើយអ្វីដែលពួកគេ​បានធ្វើ​នៅលើវេទិកាខាងលើ គ្រាន់តែជាកាយវិការ ដែលកើតឡើងដោយចៃដន្យ ដោយគ្មានការគ្រោងទុក​ប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...
កីឡា និងបច្ចេកវិទ្យា

Euro Cup 2020៖ អេស្ប៉ាញ ឡើង១/២​ក្រោយឈ្នះ ស្វីស យ៉ាងពិបាក

ក្រុមជម្រើសជាតិរបស់ប្រទេស អេស្ប៉ាញ បានទទួលសំបុត្រ ឡើងទៅវគ្គ១/២ បន្ទាប់ពីបំបាក់ក្រុម ស្វីស ដោយ​គ្រាប់បាល់កាត់សេចក្ដី ៣-១ ក្នុងល្ងាចថ្ងៃសុក្រនេះ។ ជាការប្រកួតវគ្គ១/៤ (ឬហៅថាវគ្គ៨ក្រុម) នៃការដណ្ដើម​ពានអ៊ឺរ៉ុប ឆ្នាំ២០២០ ...
កីឡា និងបច្ចេកវិទ្យា

Euro Cup 2020៖ អ៊ីតាលីឡើង​«ផ្ដាច់ព្រ័ត្រ»​ក្រោយ​ឈ្នះ​បាល់កាត់សេចក្ដី

ក្រុមជម្រើសជាតិ អ៊ីតាលី បានទទួលសំបុត្ររបស់ខ្លួន ដើម្បីឡើងទៅប្រកួត នៅវគ្គ«ផ្ដាច់ព្រ័ត្រ» បន្ទាប់ពីបាន​យកឈ្នះ លើក្រុម អេស្ប៉ាញ ក្នុងការប្រកួតវគ្គ១/២ ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងយប់ថ្ងៃអង្គារនេះ នាកីឡដ្ឋាន«Wembley» ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...
កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...

Comments are closed.