• កំណាព្យភរិយាសកម្មជន៖ «ឈឺ​ឆ្អាល​រឿង​ជាតិ ឃ្លាតគ្រួសារ»

    ឃ្លាតគ្រួសារ – អ្នកស្រី គា ស៊ី​សុគន្ធី ភរិយាលោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សប្រឆាំង ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនយកទៅឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស បានបង្ហោះ​នៅលើ​គណនី​ហ្វេសប៊ុក​អ្នកស្រី នូវកំណាព្យខ្លីមួយ តែអាចមានន័យ​ចាក់បេះដូង សម្រាប់ប្រិយមិត្តទាំងឡាយ ដែលបានអានវា។ កំណាព្យ (ឬកម្រងកែវ) នោះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ ឈឺឆ្អាលរឿងជាតិ ឃ្លាតគ្រួសារ ពុំដែលគិតថា ខ្លួនបានសុខកូនប្រពន្ធអើយ ចូរចាំទុករឹងមាំមុះមុត កុំរួញរាយើងឃ្លាតកាយពិត ចិត្តឥតឃ្លាតឃ្លាសូមស្ងួនពុំងារ ថែខ្លួនប្រាណ។ កុំពិបាកចិត្ត ណាកល្យាណអូនបានធ្វើតាម បណ្ដាំបងហើយឲ្យតាំងស្មារតី កុំតក់ស្លុតកុំភ័យរន្ធត់ ...