ពេល​ឃើញ​គេ​រៀបការ ៖ បទចម្រៀងមួយបទ របស់អ្នកស្រី ប៉ែន រ៉ន ដែលផ្តើមដោយឃ្លាថា «ខ្ញុំឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ….» ពិតជាចាក់ដោតបេះដូងក្រមុំៗ មួយចំនួន ដែលមិនទាន់រកបានមិត្ត១០០ឆ្នាំ។ ឱ្យចូលដល់ខែរងា ឬចាប់ផ្តើមធ្លាក់ខ្យល់ម្តងៗ យើងតែងតែឮសំឡេងភ្លេងការ ឬរោងការនៅតាមវិថីមួយចំនួន ដែលយើងជិះកាត់។ ចំពោះមនុស្សស្រីមួយចំនួន ដែលមិនទាន់បានរៀបការនឹងគេ ក៏ហាក់ដូចជាមានអារម្មណ៍ថា ស្រណោះខ្លួន ព្រោះគ្មានអ្នកចូលស្តី ឬមិនទាន់ជួបអ្នក ដែលត្រូវចិត្ត។

ខាងក្រោមនេះ គឺជាអារម្មណ៍មួយចំនួន ដែលអាចកើតមាន ចំពោះមនុស្សស្រីនៅលីវ ឬអ្នកដែលមានអាយុមានអាយុច្រើន តែមិនទាន់រៀបការ៖

១. ច្រណែន

ការលេងហ្វ៊េសប៊ុក គឺជារឿងពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន។ ឱ្យតែដល់រដូវរៀបការម្តងៗ ឃើញតែគេបង្ហោះ រូបថតការ ឬ Pre-Wedding ជាដើម ដូច្នេះហើយ ធ្វើឱ្យអ្នកនៅដែលលីវ មួយចំនួន លួចច្រណែនគេផងដែរ។

២. ឯកា

ឃើញគេបានរៀបការ ក្រឡេកមើលខ្លួនឯង មិនដឹងពេលណា ព្រោះរកដៃគូដែលពេញចិត្តមិនទាន់បាន ឬគ្មានអ្នកតាមស្រលាញ់ ក៏ចេះតែមានអារម្មណ៍ថាឯកាទៅៗ ងាកទៅខាងណោះឃើញគេរៀបការ ងាកមកខាងណេះ ឃើញគេមានគ្នា។

៣. ពិបាកចិត្ត

អាយុកាន់តែច្រើន ឯគូជីវិត ក៏មិនទាន់ជួប ធ្វើឱ្យមនុស្សស្រីដែលនៅលីវ បារម្ភពីពាក្យថាក្រមុំចាស់ ខណៈដែលគ្រួសារតាមសួរនាំ ថាពេលណាទើបមានសង្សារ ឬដៃគូនឹងគេ។ មួយទៀតនាងយល់ថា បើកាលណាអាយុកាន់តែច្រើន ឱកាសនៃការរកដៃគូ ក៏ហាក់ដូចជាពិបាក ព្រោះខ្លួនចាស់ សម្រស់ក៏អន់ថយ សុខភាពក៏មិនសូវអំណោយផល។

៤. រអៀសខ្លួន

គ្រប់ពេលដែលទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិម្តងៗ មនុស្សស្រីដែលនៅលីវ មិនទាន់រកបានដៃគូ ច្រើនតែរអៀសចិត្តនឹងសំណួរដដែលៗ ដែលត្រូវបានគេសួរថា “តើពេលណាទើបដល់វេនឯង”? “តើពេលណាបានឯងយកប្តី?”

៥. ខូចចិត្ត

ឃើញគេរកបានគូស្រករដែលសាកសម ហើយឈានដល់ការរៀបការ ស្រ្តីដែលនៅលីវ ក៏ចាប់ផ្តើមមានអារម្មណ៍ខូចចិត្ត ព្រោះគិតថា ហេតុអីក៏ខ្លួនមិនអាចជួបបុរសល្អ ដែលស្រលាញ់ស្មោះត្រង់រហូតបានរៀបការដូចគេ?

៦. អស់សង្ឃឹម

ផុតមួយឆ្នាំហើយ មួយឆ្នាំទៀត នៅតែមិនទាន់ដល់វេនខ្លួនឯង ហើយក៏ដូចជាលែងមានសង្ឃឹមនឹងបានរៀបការដូចគេ រហូតអ្នកខ្លះតែងបន្លយពាក្យរបៀបលេងសើចថា “គូព្រេងមិនទាន់កើត។”

៧. អត់ខ្វល់

មិនមែនគ្រប់មនុស្សស្រីដែលនៅលីវយូរ សុទ្ធតែខ្វល់ពីជីវិតអាពាហ៍ពិពាហ៍នោះទេ។ ពេលខ្លះ សម្រាប់ពួកនាង មានរឿងជាច្រើនដែលនាងត្រូវខ្វល់ ដែលសំខាន់ជាជីវិតអាពាហ៍ពិពាហ៍ទៅទៀត នោះគឺការងារ និងការមើលថែឪពុកម្តាយ៕



លំអិតបន្ថែមទៀត

កំសាន្ដ

សង្គ្រាមនៅអ៊ុយក្រែន៖ ទាហានរៀបការ នៅនឹង​ខ្សែត្រៀម​ជួរមុខ

ក្នុងសម្លៀកបំពាក់ទាហាន គូស្នេហ៍មួយបានរៀបអាពាហ៍ពិពាហ៍ នៅនឹង​ខ្សែត្រៀម​ជួរមុខ ចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីរដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន)។ កូនប្រុស នាម«Valeriy» និងកញ្ញា នាម«Lesya» បានភ្ជាប់មេត្រីភាព ក្លាយជាគូស្វាមីភរិយា ដោយមានការចូលរួម ...
កំសាន្ដ

បញ្ចាំង​វីដេអូ​​ផិតក្បត់​របស់​ភរិយា ក្នុង​ថ្ងៃ​​អាពាហ៍ពិពាហ៍ នៅចំពោះ​មុខភ្ញៀវ

រង់ចាំដល់ថ្ងៃមង្គលការ ដើម្បីសងសឹក នៅចំពោះ​មុខភ្ញៀវ ដែលមកចូលរួមឬ? ជារឿងរ៉ាវ ដែលបានកើតឡើង កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្នុងខេត្ត «Fujian» ភាគអាគ្នេយ៍​នៃ​ប្រទេសចិន។ ខណៈពិធី​មង្គល់​ការ បានប្រព្រឹត្តិទៅ ...
កំសាន្ដ

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លី

ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​។ នៅ​យប់​មួយ​ ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ… ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.