ចប់ជាស្ថាពរ និងជាផ្លូវការហើយ រវាងកីឡាករអណ្ដើកទេព គីលីយ៉ាន អឹមបាពេ (Kylian Mbappé) និងក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain)។ កីឡាករបារាំងអាយុ ២៥ឆ្នាំ បានប្រកាសជាសាធារណៈ នូវដំណឹងចាកចេញពីក្រុមជើងឯកបារាំង នៅមុននេះបន្តិច តាមរយៈវីដេអូមួយ ដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម។

អឹមបាពេ និយាយថា៖

«តាំងពីច្រើនខែហើយ ដែលខ្ញុំតែងនិយាយថា ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នៅពេលវេលាសមស្រប ដែលមកដល់។ ហើយខ្ញុំចង់ប្រកាស ប្រាប់អ្នករាល់គ្នាថា ឆ្នាំនេះជាឆ្នាំចុងក្រោយរបស់ខ្ញុំ ដែលនៅជាមួយក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង។ ខ្ញុំនឹងមិនបន្តកិច្ចសន្យារបស់ខ្ញុំទៀតទេ។ ហើយកិច្ចសន្យានេះ នឹងត្រូវបញ្ចប់នៅប៉ុន្មានសប្ដាហ៍ខាងមុខ (ចុងខែមិថុនា ឆ្នាំ២០២៤)»

កីឡាករ បានបន្តដោយថ្លែងអំណរគុណ ដល់អ្នកគាំទ្រ និងបណ្ដាគ្រូបង្វឹកទាំងឡាយ របស់ក្រុម ប៉ារីស។ តែនៅក្នុងវីដេអូនេះ គេមិនបានស្ដាប់ឮ​ខ្សែប្រុយុទ្ធល្បឿន​ផ្លេកបន្ទោររូបនេះ ថ្លែងអំណរគុណចំពោះលោក ណាសែរ អាលខេឡៃហ្វី (Nasser al-Khelaïfi) ប្រធានក្លឹបបាល់ទាត់យក្ស នៃរដ្ឋធានី ប៉ារីស ទេ។

ប្រព័ន្ធផ្សព្វផ្សាយ បានទម្លាយឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ បាននិយាយប្រាប់លោក ណសែរ តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យលោកបានដឹងជាមុន អំពីការសម្រេចមិនបន្តកិច្ចសន្យា ជាមួយក្រុម ប៉ារីស។

យ៉ាងណា កីឡាករ អឹមបាពេ មិនបានបង្ហើបឲ្យដឹង អំពីអនាគតក្លឹប ដែលខ្លួននឹងទៅចុះ​កិច្ចសន្យាលេង​ជាមួយនោះទេ។ ខ្សែប្រយុទ្ធ ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុត ឲ្យក្រុម ប៉ារីស គ្រាន់តែបញ្ចប់សេចក្ដីប្រកាសរបស់ខ្លួន ដោយប្រយោគចុងក្រោយដូច្នេះថា៖

«ខ្ញុំសង្ឃឹមថា យើងនឹងបញ្ចប់ឆ្នាំនេះ ជាមួយនឹងពានរង្វាន់ចុងក្រោយមួយ ហើយយើងនឹងមានរឿងពិសេសៗធ្វើជាមួយគ្នា ក្នុងពេលវេលា​ដែលនៅសេសសល់។ សូមមេត្តាយល់ថា ​អ្នក​រាល់គ្នានឹងស្ថិត​ក្នុង​បេះដូង​ខ្ញុំ អស់មួយ​ជីវិត – នេះគឺប៉ារីស – សូមជម្រាបលា៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Champions League៖ ក្រុម​ដែល​ចេញ​ពី​វគ្គ​ជម្រុះ ឡើង​ទៅ​វគ្គ១/៨

យប់ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ជាថ្ងៃដំបូង នៃការប្រកួតជុំចុងក្រោយ ក្នុងវគ្គជម្រុះ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ហើយលទ្ធផលជាផ្លូវការបានចេញ​មកមួយភាគធំហើយ អំពីក្រុមដែលទទួលបានសំបុត្រ សម្រាប់ឡើងទៅទាត់ ...
កីឡាករទាំងបួន ដែលជាប់ឈ្មោះ «Man of the Match» របស់ក្រុមបាល់ទាត់ ដែលត្រូវប្រកួតនៅវគ្គ១/២ «Champions League» ២០១៩-២០២០។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Champion League៖ ក្រុមទាំងបួន​ចុងក្រោយ ក្នុងការប្រកួត​វគ្គ១/២

ក្រុមទាំងបួន​ចុងក្រោយ ដែលត្រូវឡើងមកប្រកួត ក្នុងវគ្គ១/២ ក្របខណ្ឌ«Champions League»សប្ដាហ៍ក្រោយ រួមមាន៖ ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) VS ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...

Comments are closed.