ក្រុមជម្រើសជាតិ បារាំង ម្ចាស់ពាន​ពិភពលោក​ឆ្នាំ២០១៨ បាន«ហាលអាវ»ត្រឹមវគ្គ១/៨ ក្នុងការប្រកួតទល់នឹងក្រុម ស្វីស នាយប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយគ្រាប់បាល់កាត់សេចក្ដី ៤-៥ បន្ទាប់ពីទទួលលទ្ធផលស្មើ ៣-៣ ក្នុងការប្រកួត​៩០នាទីដំបូង និងបន្ថែមម៉ោង៣០នាទី។

ក្រុមមាន់គក ដែលអ្នកផងគិតថា ជាបេក្ខភាពនាំមុខ ក្នុងដណ្ដើមពានអ៊ឺរ៉ុប ឆ្នាំ២០២០ លើកនេះ ត្រូវបានក្រុមស្វីស​រកគ្រាប់​បាល់ បានមួយគ្រាប់នាំមុខ (១-០) មុននឹងរកបានបីគ្រាប់ (១-៣) នាំមុខក្រុមស្វីសវិញម្ដង។ តែជិតបញ្ចប់​ម៉ោងប្រកួត ក្រុមស្វីស​រកគ្រាប់បាល់ បានពីរគ្រាប់ ស្មើក្រុមបារាំង តម្រូវឲ្យការប្រកួត ត្រូវបន្ថែមម៉ោង១៥-១៥៎=៣០នាទី ដើម្បីស្វែងរក​លទ្ធផល នៃអ្នកឈ្នះនិងអ្នកចាញ់។

តែនៅចុងបញ្ចប់ នៃការប្រកួតបន្ថែមម៉ោង (៣០នាទី) ក្រុមទាំងពីរ នៅតែរកគ្រាប់បាល់ថ្មីទៀត មិនបាន ដែលចាំបាច់​ត្រូវឈាន​ដល់វគ្គ ទាត់បាល់កាត់សេចក្ដី ម្ខាង៥គ្រាប់។

កីឡាករទាំង៥នាក់​របស់ក្រុមស្វីស សម្រេចទាត់បាល់ បានទាំង៥គ្រាប់ បញ្ចូលទីក្រុមបារាំង ផ្ទុយពីគ្រាប់បាល់​របស់​កីឡាករ​ល្បឿនផ្លេកបន្ទោរ គឺកីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ដែលត្រូវបានកីឡាករចាំទី របស់ក្រុមស្វីស​ទះចេញបាន (លទ្ធផល​នៃគ្រាប់បាល់​​កាត់សេចក្ដី ៥-៤)។

ក្រុមស្វីស ដែលបានឡើងទៅវគ្គ១/៤ នឹងត្រូវទៅជួបក្រុមជម្រើសជាតិ នៃប្រទេសអេស្ប៉ាញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១​ខាងមុខ ក្នុងកីឡដ្ឋាននៃក្រុង«Saint Petersburg» ប្រទេសរ៉ុស្ស៊ី។ ក្រុមអេស្ប៉ាញ ទើបនឹងបំបាក់ក្រុម ក្រូអាស៊ី ដោយ​គ្រាប់បាល់​៥-៣ នៅក្នុងការប្រកួត មុនជំនួប«ស្វីស-បារាំង»​ខាងលើ៕



លំអិតបន្ថែមទៀត

ដំណឹង

«ឥស្សរជន»​ក្នុង​ពិភពលោក ងាយ​រងគ្រោះ​នឹងជំងឺ«Covid-19»

មិនថានៅទីនេះ ឬនៅទីដទៃណាឡើយ ក្រុម«ឥស្សរជន»​សំខាន់ៗ នៅលើពិភពលោក ក្នុងនោះមានមេដឹកនាំ និងតំណាងរាស្ត្រជាច្រើននាក់ ត្រូវបានរកឃើញថា មានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី បណ្ដាលពីមេរោគ «កូរូណា» ឬ «Covid-19»។ មូលហេតុធំជាងគេ ...
ដំណឹង

ទិដ្ឋភាព​មើល​ពីលើ​អាកាស នៃ​«ដំបូលឆេះ»​របស់ Notre-Dame

ក្នុងរយៈពេលតែប៉ុន្មានម៉ោង ក្នុងយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ បេតិភ័ណ្ឌមួយរបស់មនុស្សជាតិ ដែលមានវ័យជាង៨៥០ឆ្នាំ ត្រូវបានព្រះអគ្គិឆក់ត្របាក់ ដោយបន្សល់ទុក តែ«ដំបូលឆេះ»ពណ៌ខ្មៅ គួរឲ្យសោកសង្រេង។ ដូចបានឃើញ ក្នុងរូបភាពដែលថតពីលើអាកាស ដោយចេញផ្សាយ ដោយគេហទំព័រ ...
ដំណឹង

«ទិដ្ឋភាព»ភ្លាមៗក្នុងព្រះវិហារ Notre-Dame បន្ទាប់ពីរងអគ្គិភ័យ

ព្រឹកថ្ងៃអង្គារនេះ បណ្ដាជននៅក្នុងរដ្ឋធានីប៉ារីស បានភ្ញាក់ពីដំណេក ជាមួយនឹងសុបិន្តដ៏អាក្រក់ ដែលកំពុងបន្តពន្យល់ ជាមួយនឹង«ទិដ្ឋភាព»ស្រស់ៗ នៅនឹងមុខនៅឡើយ។ នោះ គឺព្រះវិហារ «Notre-Dame» ដ៏ល្បី និងជាដួងព្រលឹង របស់ផងខ្លួន ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.