លទ្ធផលផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព ប្រឡងចម្រៀង «EuroVision 2021» បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសអ៊ីតាលី តាមរយៈ​ក្រុមអ្នកចម្រៀងរ៉ុក​វ័យក្មេង ឈ្មោះ​«Måneskin» ដែលបានច្រៀងបទ​«Zitti e buoni» ក្នុងយប់ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងសាលប្រគុំតន្ត្រី​«Rotterdam Ahoy» នៃក្រុង រ៉ូធើដាម (Rotterdam) ប្រទេសហូឡង់។

ក្រុម«Måneskin» ទទួលបានពិន្ទុសរុបចំនួន ៥២៤ នាំមុខអ្នកចម្រៀងបារាំង នាង«Barbara Pravi» ដែលទទួលបានពិន្ទុសរុប ចំនួន៤៩៩ (លេខពីរ) និងអ្នកចម្រៀងស្វីស លោក«Gjon’s Tears» ដែលទទួលបានពិន្ទុសរុបចំនួន៤៣២ (លេខ៣)។

ប្រទេសដែលទទួលចំណាត់ថ្នាក់ចុងក្រោយគេ (លេខ២៦) ដោយហេតុរកពិន្ទុមិនបានសោះ (សូន្យពិន្ទុ) ជាចក្រភពអង់គ្លេស។ អាល្លឺម៉ង់ ទទួលបានពិន្ទុចំនួន៣ (លេខ២៥) ខណៈប្រទេសអេស្ប៉ាញ ទទួលបានពិន្ទុសរុបចំនួន៦ (លេខ២៤)។

ក្នុងឆ្នាំ២០២១នេះ មហោស្រពប្រឡងចម្រៀង ទទួលបានបេក្ខជន មកពីប្រទេសចំនួន៣៩ ទាំងនៅក្នុងទ្វីបអ៊ឺរ៉ុប និងនៅក្រៅអ៊ឺរ៉ុប តែមានតែប្រទេសចំនួន២៦ប៉ុណ្ណោះ ដែលជាប់ឡើងមកប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លទ្ធផលនៃ​ការប្រកួតផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៩ បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសហូឡង់ តាមរយៈអ្នកចម្រៀង លោក«Ducan Laurence» ដែលបានច្រៀងបទ«Arcade»។

ជ័យជំនះរបស់ប្រទេសហូឡង់ ក្នុងពេលនោះ តម្រូងឲ្យប្រទេសនេះ ត្រូវធ្វើជាម្ចាស់ផ្ទះ (ទទួលរៀបចំមហោស្រព) នៅឆ្នាំបន្ទាប់។ តែក្រោមមូលហេតុជំងឺរាតត្បាតកូវីដ-១៩ មហោស្រព«EuroVision» បានលើកពេល ដោយមិនបានប្រារព្ធធ្វើ កាលពីឆ្នាំកន្លងទៅទេ។ ក្នុងគោលការណ៍ដូចគ្នា ប្រទេសអ៊ីតាលី ត្រូវទទួលបន្ទុក ធ្វើជាម្ចាស់ផ្ទះ សម្រាប់មហោស្រព ក្នុងឆ្នាំខាងមុខ បន្ទាប់ពីទទួលជ័យជម្នះ ក្នុងឆ្នាំ២០២១នេះ៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ហូឡង់ សម្រេចផ្អាក​ការប្រើវ៉ាក់សាំង «AstraZeneca»

នៅថ្ងៃអាទិត្យទី១៤​ ខែមីនានេះ «ហូឡង់»បានក្លាយជាប្រទេសទី៦ ក្នុងសហភាពអ៊ឺរ៉ុប ដែលប្រកាសផ្អាក​ការចាក់ថ្នាំ​វ៉ាក់សាំង របស់សហគ្រាសផលិតឱសថ​«AstraZeneca» ក្រោមហេតុផល«ដើម្បីភាពប្រុងប្រយ័ត្ន»។ នេះបើតាម​ការសម្រេច របស់អាជ្ញាធរ​សុខាភិបាលហូឡង់ ដែលអះអាងថា ត្រូវរង់ចាំការអង្កេត ឲ្យបានស៊ីជម្រៅបន្ថែមទៀត ទៅលើថ្នាំវ៉ាក់សាំង ...
ដំណឹង

បាញ់ប្រហារ នៅហូឡង់៖ ចាប់ខ្លួនខ្មាន់កាំភ្លើង – ស្លាប់យ៉ាងតិច​៣នាក់

នគរបាលនៃប្រទេសហូឡង់ បានហៅហេតុការណ៍«បាញ់ប្រហារ» ​នៅក្រុង «Utrecht» ស្ថិតនៅភាគកណ្ដាលនៃប្រទេស ថាមានទំនោរបែបភេរវកម្ម។ អង្គភាពជាតិ ដើម្បីសន្តិសុខ និងប្រឆាំងអំពើភេរវកម្ម បានអះអាងថា ការបាញ់ប្រហារ​ជាច្រើនបានកើតឡើង នៅក្នុងក្រុង ចាប់ពីម៉ោង១០និង៤៥នាទី ...
កំសាន្ដ

ម៉ាដូណា ច្រៀង​ខុសភ្លេងក្នុងមហោស្រព​ប្រឡង​ចម្រៀង EuroVision

សម្រាប់អ្នកស្នេហាសិល្បៈចម្រៀង ជាច្រើននាក់ នៅទ្វីបអ៊ឺរ៉ុប រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) បាន​«ធ្លាក់ទឹក»ពីការសំដែង​និងច្រៀងផ្ទាល់ របស់ស្ត្រីអ្នកចម្រៀងល្បីរូបនេះ នៅក្នុងមហោស្រពប្រឡងចម្រៀង «EuroVision» កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ...

យល់ស៊ីជម្រៅផ្នែក តន្ត្រី

តន្ត្រី

EuroVision 2021 ៖ ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព

តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...
តន្ត្រី

ពេជ្រ សោភា ចេញចម្រៀង​«រួមគ្នា​ប្រឆាំង Covid-19»

តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា បានចេញចម្រៀងថ្មីមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងមេរោគ «កូរូណា» ឬ«Covid-19»។ បទនោះ សរសេរទំនុកច្រៀង ...

Comments are closed.