• Covid-19 ៖ ណីម៉ា ធ្វើតេស្ដិ៍​មានផ្ទុក​មេរោគ

    Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិត​ក្នុង​ចំណោម​កីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) ដែលបានធ្វើតេស្ដិ៍ ចេញលទ្ធផលវិជ្ជមាន ថាមានផ្ទុកមេរោគដ៏អប្រិយ។ «L’Equipe» ដែលជាសារព័ត៌មានកីឡា​ដ៏ធំ របស់ប្រទេសបារាំង បានបង្ហើប​ពីករណី​រកឃើញ កីឡាករបីនាក់របស់ក្រុម ប៉ារីស ថាមានផ្ទុកមេរោគកូរូណាថ្មី ដែលជាមេរោគ​ជំងឺ​ផ្លូវដង្ហើម បង្កឲ្យ​មនុស្សច្រើនសែននាក់ បានស្លាប់មកទល់នឹងពេលនេះ។  កីឡាករទាំងបីនាក់ គឺកីឡាករ អង់ហែល ឌីម៉ារីយ៉ា (Angel Di Maria) ...
  • ហ៊ុន សែន «ប្ដូរចិត្ត»ទទួល​ទាហាន​មួកខៀវ​ខ្មែរ និងបញ្ជូន​ទាហាន​ទៅជំនួស

    ផ្ទុយពីការថ្លែងជាសាធារណៈ កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​«ប្ដូរចិត្ត»វិញ នៅថ្ងៃនេះ ថាលោកនឹងទទួលយក​កងកម្លាំងមួកខៀវកម្ពុជា ដែល​នឹងត្រូវ​ធ្វើមាតុភូមិនិវត្តន៍ ក្នុងពេលវេលាជាក់លាក់ ដែលកំណត់ដោយ​អង្គការ​សហប្រជាជាតិ (អ.ស.ប) រួចហើយនោះ។ ការ«ប្ដូរចិត្ត»របស់លោក ហ៊ុន សែន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក​បាន​ថ្លែង ក្នុងពិធី​សម្ពោធ​សួនលេងទឹក​ឯកជន​មួយកន្លែង កាលពីព្រឹកម្សិលម៉ិញថា លោក​បាន​​ស្នើ​ ទៅ​ប្រមុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ឱ្យ​ពន្យា​ពេល​ការ​ផ្លាស់ប្ដូរ​វេន​ កងទ័ព​មួកខៀវ​កម្ពុជា​មួយ​រយៈ ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ (Covid-19) ពី​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ នៅព្រឹកថ្ងៃចន្ទនេះ បុរសខ្លាំងនៅកម្ពុជា បានសរសេរឲ្យដឹង​នៅលើទំព័រ​ហ្វេសប៊ុក​របស់លោកថា៖ «ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរ​កងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅព្រឹក​នេះ ...
  • Covid-19៖ កម្ពុជា​មាន​២ករណី​ថ្មី បុរសខ្មែរម្នាក់ ស្ត្រី​កាហ្សាក់ស្ដង់​ម្នាក់

    បុរសខ្មែរម្នាក់ និងស្ត្រីជាតិកាហ្សាក់ស្ដង់ម្នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺ «Covid-19» សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដែលធ្វើឲ្យតួលេខអ្នកជំងឺសរុប នៅទូទាំងប្រទេស កម្ពុជា កើនឡើងដល់២៤៣នាក់។ របាយការណ៍ប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាលកម្ពុជា ដែលទើបនឹង​ចេញផ្សាយ នៅមុន​នេះ បានឲ្យដឹងថា ករណីរកឃើញថ្មីទាំងពីរ «បុរសខ្មែរម្នាក់ និង​ស្ត្រីជាតិ​កាហ្សាក់ស្ដង់​ម្នាក់» ជាករណីនាំចូល។ របាយការណ៍នោះ បានរៀបរាប់ថា៖ មានអាស័យដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បុរសជនជាតិ​ខ្មែរ​អាយុ ៣៤ឆ្នាំ ត្រូវបានរកឃើញមានផ្ទុកមេរោគ «Covid-19» នៅក្នុងការវិភាគវត្ថុសំណាក លើកទី០២ នៅថ្ងៃទី០៤ ខែសីហា ...
  • Covid-19៖ បុរសពីរនាក់ រត់ចេញ​ពីមណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្នុង​ខេត្ត​ព្រៃវែង

    ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​នេះ។ បុរសពីរនាក់ ម្នាក់មានអាយុ២១ឆ្នាំ និងម្នាក់ទៀតអាយុ៣២ឆ្នាំ បានរត់ចេញ​ពីមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យ​កំពង់លាវ ក្នុងខេត្តព្រៃវែង និងបានគេចខ្លួន​បាត់​ស្រមោល ខណៈក្រុម​អាជ្ញាធរ កំពុងព្យាយាមតាមស្វែងរកពួកគេ ឲ្យវិលត្រឡប់មកវិញ។ ប្រភពពីអាជ្ញាធរសុខភាព ខេត្តព្រៃវែង ដែលស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បាន​ឲ្យដឹង​ថា បុរសទាំងពីរនាក់ ម្នាក់ឈ្មោះ កំសត់ វិស័យ និងម្នាក់ទៀតឈ្មោះ ចន កំសាន ជាអ្នកដំណើរ ដែលបានវិល​ត្រឡប់ ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ចូលមកដល់កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០។ ក្រុមមន្ត្រីបានសំដែងក្ដីបារម្ភ ...
  • Covid-19៖ កម្ពុជាមាន​៥ករណីថ្មី ធ្វើឲ្យ​តួលេខសរុប​ កើនដល់​២៣៩នាក់

    ប្រទេសកម្ពុជាអះអាង បានរកឃើញករណីឆ្លងជំងឺ «Covid-19» ចំនួន៥នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខសរុប កើនដល់២៣៩នាក់ គិតមកដល់ព្រឹកថ្ងៃសៅរ៍នេះ។ អ្នកជំងឺទាំង៥នាក់នោះ ជាអ្នកដំណើរពីក្រៅប្រទេស ក្នុងនោះមាន ម្នាក់ជាជនជាតិឥណ្ឌូនេស៊ី មកពីប្រទេសឥណ្ឌូនេស៊ី និង៤នាក់ជាបុរសជនជាតិខ្មែរ មកពីប្រទេសប៉ាគីស្ថាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅមុននេះបន្តិច បញ្ជាក់ថា បុរសជនជាតិឥណ្ឌូនេស៊ី អាយុ១៨ឆ្នាំ មានអាស័យដ្ឋាននៅខេត្តព្រះសីហនុ និងបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្នុងយន្តហោះ ដែលមានអ្នកដំណើរសរុបចំនួន១២១នាក់។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ខណៈអ្នកដំណើរចំនួន ១២០នាក់ ដែលមានលទ្ធផលតេស្ត ...
  • ហ៊ុន សែន ក្រុងខ្លួន​ក្នុងផ្ទះ ខណៈ​កម្ពុជា​គ្មាន​ការឆ្លង​«Covid-19»ធំដុំ

    ខណៈប្រទេសកម្ពុជា អួតអាងថាខ្លួនគ្មានការឆ្លងជំងឺ «Covid-19» នៅក្នុងសហគមន៍ទេ និងបាន​ព្យាបាល​អ្នកជំងឺ​ជាសះ សឹងតែទាំងអស់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះ បែរជា​អះអាងថា លោកកំពុង​ស្ថិត​​ក្នុងស្ថានភាព ក្រុងខ្លួន​ក្នុងផ្ទះ ដើម្បី​បញ្ចៀស​​ការឆ្លងជំងឺ បើសូម្បីធ្វើកីឡាវាយកូនគោល ក៏លោកត្រូវធ្វើ នៅក្នុងបរិវេណ​នៃភូមិគ្រឹះ និងមិនចេញក្រៅនោះដែរ។ បុរសខ្លាំងនៅកម្ពុជា បានអះអាងដូច្នេះ នៅលើបណ្ដាញសង្កម កាលពីប៉ុន្មាននាទីមុន ដោយសរសេរឡើងថា «ដំណាក់កាលកូវីត-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណា​ជាថ្ងៃឈប់សម្រាក ទៀតហើយ»។ លោកថា៖ «មុនកូវីត-១៩ កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស [មាន]រាប់មិនអស់។ ពេលកូវីត-១៩មកដល់ ការងារភាគច្រើនធ្វើនៅផ្ទះ ...