«យើងឈានមកដល់ រលកទី៤» នេះ ជាការប្រកាសឡើង របស់នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក (Jean Castex) បន្ទាប់ពីលោក​បានបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាការពារជាតិ ដែលបានបញ្ជាក់ឲ្យដឹង អំពីតួលេខ​នៃការឆ្លង​ជំងឺកូវីដ-19 (Covid-19) ថាបានហក់ឡើង ក្នុងកម្រិត ១៤០% ក្នុងរយៈពេលត្រឹម​តែ១សប្ដាហ៍ប៉ុណ្ណោះ។

ថ្លែងនៅក្នុងកិច្ចសម្ភាស​ផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍«TF1» កាលពីប៉ុន្មាននាទីមុន លោកនាយករដ្ឋមន្ត្រី​បាន​អះអាងថា អ្នកជំងឺប្រមាណជា ៩៦% ពីចំណោមអ្នកជំងឺ ១៨,០០០នាក់ សុទ្ធសឹងជាអ្នកជំងឺ ដែលមិនទាន់​ទទួលបាន ការចាក់វ៉ាក់សាំង។

«រលកទី៤ … បង្កើនការចាក់វ៉ាក់សាំង»

តួលេខខាងលើ តម្រូវឲ្យរដ្ឋាភិបាលរបស់លោក កាស្ដិក ចាំបាច់​ត្រូវបង្កើនសន្ទុះយុទ្ធនាការចាក់វ៉ាក់សាំង ឲ្យបាន​ច្រើនបំផុត តាមរយៈការបង្កើត​មណ្ឌល​ចាក់វ៉ាក់សាំងថ្មី ចំនួន៥លានកន្លែងថែមទៀត ក្នុងរយៈពេល២សប្ដាហ៍​ខាងមុខ។

ធៀបនឹងគោលដៅ ដែលបានកំណត់​កាលពីខែមិថុនា (ដែលថា ពលរដ្ឋទទួលវ៉ាក់សាំងលើកទី១ នឹងកំណត់ឲ្យបាន រហូតដល់៤០លាននាក់ នៅត្រឹមចុងខែសីហាខាងមុខ) លោក ហ្សង់ កាស្ដិក បញ្ជាក់ឡើងវិញថា គោលដៅនេះ​ត្រូវបាន​កំណត់ជាថ្មី គឺរហូតដល់៥០លាននាក់ នៅក្នុង​រយៈពេលដូចគ្នា។

លោកនាយករដ្ឋមន្ត្រីថ្លែងថា៖

«វាជាគោលដៅ ដែលមានមហិច្ឆិតាខ្លាំង ប៉ុន្តែវាក៏បង្ហាញផងដែរថា យើងបានយល់ច្បាស់ណាស់ ពីភាពធ្ងន់ធ្ងរ នៃ​ស្ថានភាពរាតត្បាត។»

«លិខិតបញ្ជាក់សុខភាព»

ជុំវិញគម្រោងច្បាប់ ដែលកំពុងស្ថិតក្នុងដៃរដ្ឋសភា ហើយដែលនឹងកំណត់ ឲ្យមានការត្រួតពិនិត្យ អំពី​«លិខិតបញ្ជាក់​សុខភាព (le Pass Sanitaire)» នៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន រោងភាពយន្ដ សារមន្ទីរ… និងនៅតាម​ការដឹក​ជញ្ជូនសាធារណៈនោះ ត្រូវបានលោក កាស្ដិក បញ្ជាក់ថា វាជាការត្រួតពិនិត្យ ដែលទទួលបន្ទុក​ដោយម្ចាស់​ទីកន្លែង​ទាំងនោះ តែពួកគេគ្មានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ​​លើអត្តសញ្ញាណ​​របស់អ្នកកាន់​«លិខិតបញ្ជាក់​សុខភាព»នេះទេ។

បន្ទាប់ពីច្បាប់នេះ ត្រូវបានចូលឲ្យអនុវត្តន៍ជាធរមានរួច ពលរដ្ឋមានរយៈពេល១សប្ដាហ៍ ដើម្បី«ស្វែងយល់ និង​អនុវត្ត» ដោយគ្មាន​ការផាកពិន័យ។ តែលោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ពេលវេលានៃការផាកពិន័យ» នឹងចូលជា​ធរមាន នៅពេលបន្ទាប់មក។

គ្មានការត្រួតពិនិត្យ នៅក្នុងសាលារៀន…

ដោយឡែក «លិខិតបញ្ជាក់សុខភាព»​មិនត្រូវបានអនុវត្ត នៅតាមសាលារៀននានានោះទេ។ នេះ ជាចំណុច​សំខាន់​មួយទៀត ដែលលោក កាស្ដិក លើកឡើង បើទោះជារដ្ឋាភិបាលលោក គ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់​សិស្សជំទង់ រាប់ពីអាយុ១២ ដល់១៧ឆ្នាំនោះក្ដី។ យ៉ាងណា លោកនាយករដ្ឋមន្ត្រី​បញ្ជាក់ថា ការអនុវត្ត​«លិខិតបញ្ជាក់សុខភាព»នឹងដើរជាជំហានៗ ហើយថាសិក្សានុសិស្ស នឹងធ្វើការចាក់វ៉ាក់សាំង នៅខាងក្នុងសាលា​របស់ពួកគេតែម្ដង។

មិនយោគយល់…

ជាចុងក្រោយ លោក ហ្សង់ កាស្ដិក បានព្រមានក្រុមពលរដ្ឋ ដែលមិនពេញចិត្ត នឹងការចាក់វ៉ាក់សាំង ហើយបាន​គម្រាម​បង្កអំពើហិង្សា។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹង​«មិនយោគយល់»សោះឡើយ ចំពោះក្រុមពលរដ្ឋទាំងនោះ ដែលយកសញ្ជា«ផ្កាយពណ៌លឿង» ឬសញ្ញា«ខ្វែង (Shoah)» មកធ្វើជានិមិត្តសញ្ញា​នៃចលនាទាមទារ​របស់ពួកគេ ហើយ«វាយប្រហារ» ទៅលើការិយាល័យសមាជិកសភា ឬ«បង្កអគ្គិភ័យ» ទៅលើមណ្ឌល​ចាក់វ៉ាក់សាំង៕



You may also like

កំសាន្ដ

បុណ្យ១៤កក្កដា៖ ជូនចិញ្ចៀនគូស្នេហ៍​សុំរៀបការ នៅមុន​ព្យុហយាត្រា

នៅមុនព្យុហយាត្រា នៃថ្ងៃបុណ្យ១៤កក្កដា របស់ប្រទេសបារាំង ទាហានម្នាក់បានលុតជង្គង់ នៅលើមហាវិថី«Champs-Elysées» ដើម្បីជូនចិញ្ចៀនដល់គូស្នេហ៍របស់ខ្លួន និងសុំនាងរៀបអាពាហ៍ពិពាហ៍។ ជាព្រឹត្តិការណ៍បេះដូង បង្កឲ្យមានការរំជួលចិត្តជាទូទៅ សម្រាប់បណ្ដាជននានា និងទាំងនៅក្នុងជួរមេដឹកនាំបារាំង។ ទាហានដែលគេស្គាល់ឈ្មោះ «Maximilien» ...
ដំណឹង

ផ្ទុះ​កញ្ចប់​ផ្លុងចោល​មួយ ក្នុង​ក្រុង​លីយ៉ុង ខាងត្បូង​បារាំង របួស​៨នាក់

ការផ្ទុះមួយ បានកើតឡើងនៅល្ងាចថ្ងៃសុក្រនេះ ក្នុង​ក្រុង​លីយ៉ុង (Lyon) ភាគខាងត្បូងបារាំង នៅលើដងផ្លូវសម្រាប់អ្នកថ្មើរជើង (សង្កាត់លេង២)។ តុល្យភាព ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលតំបន់ បានអះអាងថា មនុស្ស៨នាក់បានរងរបួសស្រាល និងភាគច្រើនពីក្នុងចំណោមនោះ បានរងរបួសនៅនឹងជើង។ ...
ដំណឹង

Covid-19៖ បូរីស ចនសុន ប្រកាសបិទ​ចក្រភព​​អង់គ្លេស សារជាថ្មី

ចក្រភពអង់គ្លេសទាំងមូល នឹងត្រូវបិទ«សារជាថ្មី»ទៀត ចាប់ពីថ្ងៃពុធទី៦ ខែមករា​ ឆ្នាំ២០២១ខាងមុខនេះតទៅ ដើម្បីទប់ស្កាត់​នឹងការឆ្លង​ជំងឺកូវីដ-១៩ (Covid-19) ជាពិសេស នៅចំពោះការរីករាលដាល នៃប្រភេទមរោគថ្មី របស់ជំងឺដ៏ចង្រៃមួយនេះ។ លោក បូរីស ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...