អាជ្ញាធរជាតិផ្នែកឱសថ របស់ប្រទេសបារាំង ហៅកាត់ថា «ANSM» បានបញ្ជាក់នៅថ្ងៃសុក្រទី២៦ ខែមីនានេះថា វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ របស់សហគ្រាសផលិតឱសថ «AstraZeneca» ពិតជា​មានហានិភ័យ ក្នុងការបង្ក​ឲ្យមានជំងឺ​ស្ទះសរសៃ​ឈាម បើទោះជាហានិភ័យ មានចំនួនដ៏តិចតួចក៏ដោយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់​ពីករណីជំងឺស្ទះសរសៃឈាម បានកើតឡើង​ជាបន្តបន្ទាប់ នៅក្នុងប្រទេសបារាំង ក្នុងនោះមានអ្នកជំងឺពីរនាក់ បាន​ទទួលមរណភាព។

ស្ថាប័នជាតិមួយនេះ ដែលជំនាញខាងថ្នាំសង្កូវ និងការឃ្លាំមើលប្រសិទ្ធិភាព នៃបណ្ដាថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) បានប្រកាសឲ្យដឹង ក្នុងយប់ថ្ងៃសុក្រនេះថា៖

«ករណីចំនួន៩ ត្រូវបានរកឃើញ ទាក់ទងនឹងជំងឺស្ទះសរសៃឈាមធំ ដោយមិនកំណត់ទីតាំង (កើតភាគច្រើន ក្នុង​ប្រព័ន្ធសរសៃឈាម​ខួរក្បាល ប៉ុន្តែក៏មានកើតមានផងដែរ ក្នុងប្រព័ន្ធរំលាយអាហារ) ដែលអាចជាប់ទាក់ទង ជាមួយ​នឹង​អាការៈកកឈាម​ក្នុងខួរក្បាល ឬអាការៈដែលឈាន ទៅធ្វើឲ្យឈាមកក។»

«ANSM» បានបន្ថែមថា ចំនួនករណីថ្មី ដែលត្រូវបានរកឃើញក្នុងសប្ដាហ៍នេះ បានកើនឡើង៦ករណី លើស​សប្ដាហ៍​​មុន។ ក្នុងចំណោមករណីទាំងនេះ អ្នកជំងឺពីរនាក់បានទទួលមរណភាព កាលពីថ្ងៃទី១២ និងថ្ងៃទី១៨ ខែមីនា។ អ្នកជំងឺដែលបានស្លាប់ នៅថ្ងៃទី១៨ ខែមីនា ជានិស្សិតពេទ្យមួយរូប ដែលបានចាក់ថ្នាំវ៉ាក់សាំងខាងលើ កាលពីច្រើន​ថ្ងៃមុន។

អាជ្ញាធរជាតិបានបន្តថា៖

«សភាពដ៏ចម្លែក (ពិបាកកំណត់) នៃជំងឺស្ទះសរសៃឈាមទាំងនេះ រួមផ្សំនឹងស្ថានភាពជំងឺស្រដៀងគ្នា និងអំឡុង​ពេល​​ដែលបង្ក​ឲ្យមានជំងឺ ក្នុងរយៈពេល​ប្រហាក់ប្រហែលគ្នា បានអនុញ្ញាតឲ្យគណៈកម្មការឃ្លាំមើល បញ្ជាក់ពី​វត្តមាន ទោះជាកម្រកើតមានក្ដី នូវហានិភ័យនៃជំងឺស្ទះសរសៃឈាម សម្រាប់អ្នកដែលទទួលវ៉ាក់សាំង “AstraZeneca”។»

បើតាមស្ថាប័នជាតិបារាំងដដែល បានបញ្ជាក់ថា អាការៈអាចកើតឡើង ក្នុងរយៈពេលប្រមាណជា ៨ថ្ងៃកន្លះ បន្ទាប់ពីទទួលបានថ្នាំវ៉ាក់សាំងរួច។ ពីក្នុងករណីទាំង៩ អ្នកជំងឺ៧នាក់ មានអាយុក្រោម៥៥ឆ្នាំ និង២នាក់ទៀត ច្រើនជាង៥៥ឆ្នាំ។

រាប់ចាប់ពីថ្ងៃទី១៥ ខែមីនាកន្លងមក ប្រទេសជាច្រើននៅក្នុងសហភាពអ៊ឺរ៉ុប បានប្រកាសផ្អាកយុទ្ធនាការ​ចាក់ថ្​នាំវ៉ាក់សាំង របស់សហគ្រាស «AstraZeneca» បន្ទាប់ពីករណីឈាមកក បានផ្ទុះឡើងជាបន្តបន្ទាប់ រហូតបណ្ដាល​ឲ្យមានមនុស្សស្លាប់។

ប្រទេសបារាំងក៏ស្ថិតក្នុងចំណោមប្រទេសទាំងនោះ ដែលផ្អាកការចាក់ថ្នាំវ៉ាក់សាំងនេះដែរ តែបានសម្រេច​ឲ្យចាក់​ឡើងវិញ ដោយអនុលោមតាមអនុសាសន៍ របស់ភ្នាក់ងារអ៊ឺរ៉ុបទទួលបន្ទុកឱសថ ហៅកាត់ថា «EMA» ដែលបាន​វាយតម្លៃថា វ៉ាក់សាំង​«AstraZeneca» មាន«សុវត្ថិភាព និងប្រសិទ្ធិភាព»៕



លំអិតបន្ថែមទៀត

ដំណឹង

បាតុកម្ម​អាវកាក់​លឿង​ទី១៩​នៅ​ប៉ារីស មិនមាន​ហេតុការណ៍​អ្វីធំដុំ

បាតុកម្មលេកទី១៩ នៃបណ្ដាជនអាវកាក់លឿង បានបញ្ចប់ទៅហើយ ដោយ«មិនមាន​ហេតុការណ៍​អ្វីធំដុំ»។ តុល្យភាព ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងថា បណ្ដាជនប្រមាណជា ៤០ ៥០០នាក់ នៅទូទាំងប្រទេស បានចុះធ្វើបាតុកម្ម ដែលកើនឡើងជាងសប្ដាហ៍មុនបន្តិច ...
ដំណឹង

អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ត្រូវតុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់គុក​១ឆ្នាំ

លោក ក្លូដ ហ្គេអង់ (Claude Guéant) អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង និងជាអតីតដៃស្ដាំ របស់ប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ...
កម្ពុជា

កម្ពុជាថា បុរសជាតិវៀតណាម​ឆ្លង​ជំងឺ​«Covid-19» នៅលើ​ទឹកដី​វៀតណាម

ក្រសួងសុខាភិបាលកម្ពុជា បានច្រានចោល ករណីបុរសជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការវៀតណាម រាយការណ៍ថា បានឆ្លងជំងឺ «Covid-19» ពីប្រទេសកម្ពុជា។ ក្រសួងបានវាយតម្លៃថា បុរសរូបនោះ បានឆ្លងជំងឺនេះ នៅលើទឹកដីវៀតណាម ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.