នៅចំពោះការរាតត្បាត ដែលត្រូវបានកំណត់ថា ជា«រលកទី៣» រដ្ឋាភិបាលបារាំងបានសម្រេចបិទជាថ្មី ចំពោះ​តំបន់​ភាគខាងជើង ចាប់ពីអាធ្រាត​​យប់ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ និងមានរយៈពេល១ខែ។ តំបន់ភាគ​ខាងជើង រាប់ទាំងរដ្ឋធានីប៉ារីសផង មានចំនួនសរុប១៦តំបន់ (16 Départements) ធំៗ និងមានចំនួនពលរដ្ឋសរុប ចំនួន​២១លាននាក់។

លោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្ដិក (Jean Castex) បានប្រកាសដូច្នេះ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ដោយអះអាងថា វិធានការណ៍ទាំងនេះ ពិតជាចាំបាច់ និងមានតុល្យភាព ហើយមានគោលបំណងទប់ស្កាត់មេរោគកូវីដ-១៩ (Covid-19) ដោយគ្មានការបង្ខាំងពលរដ្ឋ ឲ្យនៅតែក្នុងផ្ទះ ខុសគ្នាពីចំណាត់ការបិទប្រទេសទាំងស្រុង នៅក្នុងរលកទី១។

ខាងក្រោមនេះ ជាវិធានការណ៍ត្រួសៗ នៃបម្រាម«រលកទី៣» ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូន៖

  • ការដាក់បម្រាមគោចរ ត្រូវបានបន្តធ្វើ តែបន្ធូរពេលជាងមុន គឺចាប់ពីម៉ោង១៩យប់ រហូតដល់ម៉ោង៦ភ្លឺស្អែកឡើង (កាលពីពេលមុននេះ បម្រាមគោចរ ត្រូវបានដាក់ចាប់ពីម៉ោង១៨ល្ងាច រហូតដល់ម៉ោង៦ភ្លឺ)។
  • សាលាមតេយ្យ បឋមសិក្សា និងអនុវិទ្យាល័យ បន្តបើកទ្វាដើម្បីទទួលកូនសិស្ស ឲ្យមករៀនធម្មតា ខណៈវិទ្យាល័យនានា អាចទទួលកូនសិស្សបានពាក់កណ្ដាល ដោយផ្លាស់វេន។ ម៉ោងធ្វើកីឡា និងការបំប៉នរាងកាយ អាចបើកដំណើរការឡើងវិញ ដូចធម្មតា។
  • ពលរដ្ឋទាំងអស់អាចចេញដើរនៅខាងក្រៅ នៅពេលថ្ងៃ ដើម្បីយកខ្យល់ ឬធ្វើកីឡា ដោយគ្មានការកំណត់ពេល តែមិនត្រូវឲ្យលើសពីចំងាយ១០គីឡូម៉ែត្រ (ធៀបនឹងផ្ទះខ្លួនឯង) និងត្រូវមានលិខិតបញ្ជាក់ជាប់ខ្លួន។
  • ការធ្វើដំណើរឆ្លងតំបន់ ត្រូវបានហាមឃាត់ លើកលែងតែធ្វើឡើង ក្រោមមូលហេតុដ៏ចាំបាច់បំផុត និងធ្វើឡើងក្នុងក្របខណ្ឌការងារ។
  • ហាងលក់ទំនិញ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមិនលក់ដូរទំនិញ ដ៏ចាំបាច់ (ដូចជាចំណីអាហារ សម្លៀកបំពាក់ ផលិតផលដុសសំអាត ឬសៀវភៅអានជាដើម) ត្រូវបិទទ្វា។
  • បើមានលទ្ធភាព ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ ត្រូវបានជំរុញឲ្យរៀបចំប្រព័ន្ធ ធ្វើការងារពីចំងាយ (ឬពីផ្ទះ) សម្រាប់មន្ត្រីរដ្ឋការ និងបុគ្គលិករបស់ខ្លួន។

យ៉ាងណា វិធានការណ៍របស់រដ្ឋាភិបាលបារាំង មិនទទួលបានការស្វាគមន៍ ពីក្រុមអ្នកនយោបាយប្រឆាំង និងពី​ក្រុម​អាជីវករនោះទេ។ ពួកគេបានលើកឡើង ពីអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាត ដ៏ចង្រៃ ដែល​បណ្ដាលឲ្យរលកឆ្លង ងើបត្រឡប់មកវិញ ម្ដងហើយម្ដងទៀតដូច្នេះ៕



លំអិតបន្ថែមទៀត

ជីវិតប្រចាំថ្ងៃ

បារាំង៖ ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក ប្រតិទិន​ឆ្នាំ២០២០

ក្នុងប្រទេសបារាំង ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក មាន១១ថ្ងៃ ស្របតាមច្បាប់ការងារ ជាធរមាន របស់ប្រទេសនេះ។ ពីចំណោមនោះ ថ្ងៃបុណ្យចំនួន៥ គឺជាទិវាបុណ្យជាតិ-អន្តរជាតិ សម្រាប់ឧទ្ទិស​ឲ្យការរំលឹក​ឡើងវិញ នៃប្រវត្តិនានា ដែលជាការតស៊ូ ដើម្បីសេរីភាព ...
ដំណឹង

គ្រីស្ដូហ្វ៍ ម្ចាស់សម្លេង​បទ​​«អាលីន» បានទទួល​មរណភាព

អ្នកចម្រៀងបារាំង គ្រីស្ដូហ្វ៍ (Christophe) ដែលល្បីឈ្មោះពេញពិភពលោក តាមរយៈ​បទ​«អាលីន» បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ។ នេះ ...
កីឡា និងបច្ចេកវិទ្យា

គ្មាន​ព្រឹត្តិការណ៍​«បាល់មាស»​ទេ ក្នុងឆ្នាំ​២០២០នេះ ព្រោះ​«Covid-19»

ក្នុងឆ្នាំ​២០២០នេះ ព្រឹត្តិការណ៍«បាល់មាស» នឹងមិនប្រព្រឹត្តិទៅ ដូច​រៀងរាល់ឆ្នាំ​កន្លង​មក​ទេ ក្រោមហេតុផល បណ្ដាលពីវិបត្តិជំងឺរាតត្បាត «Covid-19»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សហគ្រាស ទស្សនាវដ្ដី «France Football» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.