កម្រមានដំណឹង

Covid-19៖ តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ និស្សិត​ស្រី​អ៊ីតាលី​ម្នាក់​ត្រូវ​សង្សា​ខ្លួន​សម្លាប់

និស្សិតស្រីមួយរូប ត្រូវបានសង្សារបស់នាង ច្របាច់កសម្លាប់ កាលពីថ្ងៃអង្គារ នៅលើកោះ «Sicile» ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ខណៈពលរដ្ឋទូទាំងប្រទេស ជាប់បម្រាមរបស់រដ្ឋាភិបាល ដែល តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ទល់​នឹងការរាលដាល នៃជំង«Covid-19»។

តែ វាជាឧក្រិដ្ឋកម្មមួយ ដែលបង្កការព្រួយបារម្ភទ្វេឡើង សម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាទាំងឡាយ ដែលត្រូវជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទះ ទាំងបង្ខំចិត្ត។

ហេតុការណ៍ដ៏អាណោចអាធម បានកើតឡើង ក្នុងក្រុង «Furci Siculo» នៃតំបន់ឆ្នេរខាងកើត របស់កោះ«Sicile»។ ស្ត្រីរងគ្រោះ មានអាយុ២៧ឆ្នាំ រៀនជាមួយជនដៃដល់ នៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅលើកោះ។

សារព័ត៌មានអ៊ីតាលី បានរាយការណ៍ថា គឺជនដៃដល់ខ្លួនឯង ដែលបានរាយការណ៍ អំពីទង្វើរបស់ខ្លួន ប្រាប់ដល់កងកម្លាំងយោធា ដែលកំពុងគ្រប់គ្រងតំបន់នោះ។ ជនដៃដល់ បានព្យាយាមសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះក្រុមទាហានបានមកដល់ទាន់។

បើតាមព្រឹទ្ធបុរស នៃសាកលវិទ្យាល័យ «Salvatore Cuzzocrea» ដែលគូសង្សារទាំងពីរ កំពុងសិក្សាររៀនសូត្រ បានពន្យល់ថា រឿងរ៉ាវដ៏អកុសលនេះ មានជាប់ទាក់ទង នឹងវិបត្តិជំងឺ «Covid-19» ដែលពិភពលោក កំពុងឆ្លងកាត់។ លោកថា៖

«យើងបាននិយាយមុនហើយថា ការបង្ខំឲ្យរស់នៅជាមួយគ្នា ដោយសំងំតែក្នុងផ្ទះ​យូរថ្ងៃដូច្នេះ នឹងមានហនិភ័យខ្លាំង ហើយបង្កើនជម្លោះ ក្នុងគ្រួសារកាន់តែច្រើន។»

បទពិសោធន៍ នៃអំពើហិង្សាក្នុងគ្រួសារ ក្នុងរយៈពេលនេះ បានតម្រូវឲ្យរដ្ឋាភិបាលអ៊ីតាលី ចេញវិធានការ ដើម្បីបំបែកស្ត្រីទាំងឡាយ ដែលរងគ្រោះព្រោះអំពើហិង្សា ពីសំណាក់សង្សា ឬប្ដីរបស់ខ្លួននោះ ទៅកាន់លំនៅដ្ឋានពិសេសមួយ ដើម្បីឲ្យពួកនាង អាចធ្វើការសំងំខ្លួន នៅទីនោះ រហូតដល់ចប់វិបត្តិ«Covid-10»៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ត្រាំ ផ្អាកប្រាក់បដិភាគ សម្រាប់​អង្គការ​សុខភាព​ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចផ្អាកការផ្ដល់ប្រាក់បដិភាគ របស់សហរដ្ឋអាមេរិក សម្រាប់​អង្គការ​សុខភាព​ពិភពលោក (WHO / OMS) ដោយចោទ​ស្ថាប័ន​​អន្តរជាតិ​មួយនេះ ...
ដំណឹង

Covid-19៖ ឌូតែតេ អនុញ្ញាត​ឲ្យ​«បាញ់សម្លាប់»​នរណា​ដែល​រារាំង​បម្រាម

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) បានអនុញ្ញាតឱ្យកងកម្លាំងអាជ្ញាធរ ធ្វើការផ្ទុះអាវុធ ដាក់នរណាក៏ដោយ ដែលបង្កការរំខាន ដល់ការចុះអនុវត្តបម្រាម នៃការដាក់ពលរដ្ឋ ឲ្យសំងំនៅក្នុងផ្ទះ ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

Covid-19៖ កម្ពុជាឈានដល់វគ្គ… ប្រាក់​បៀវត្ស​បរិច្ចាគ

បន្ទាប់ពីវគ្គប្រាក់ជំនួយឧបត្ថម្ភ ពីសំណាក់ក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា ពេលនេះប្រទេសកម្ពុជាបានឈាន មកដល់វគ្គ «ប្រាក់​បៀវត្ស​បរិច្ចាគ» ពីសំណាក់ក្រុមមន្ត្រីគ្រាក់ៗម្ដង។ ព្រះរាជាណាចក្របានឆ្លងកាត់វគ្គ និងដំណាក់កាលច្រើនយ៉ាងនេះ បើទោះជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.