• នាវាយក្ស​រសាត់តាមកម្លាំងព្យុះ បង្ក​ភាព​ព្រឺព្រួច​ដល់​តំបន់​ឆ្នេរនៅ​ វើនីស

    មានបណ្ដោយប្រវែង ២៩៤ម៉ែត្រ នាវាកម្សាន្ដយក្ស ដែលមានឈ្មោះ «Costa Deliziosa» បានហៀបបង្កឲ្យមានគ្រោះថ្នាក់ ដ៏សម្បើមមួយ នៅនឹងឆ្នេរសមុទ្រ នៃក្រុង វើនីស (Venise) ប្រទេសអ៊ីតាលី។  ហេតុការណ៍កើតឡើង កាលពីថ្ងៃសៅរ៍ទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ វីដេអូ ដែលត្រូវបានថត ដោយអ្នកប្រើប្រាស់បណ្ដាញយូធូបម្នាក់ បង្ហាញថា នាវាយក្ស «Costa Deliziosa» ដែលរសាត់ខ្លួន តាមកម្លាំងភ្លៀង-ព្យុះសមុទ្រដ៏ខ្លាំង បានរំកិលខ្លួនយ៉ាងព្រឺព្រួច នៅតែប៉ុន្មានម៉ែត្រ ពីច្រាំង «Riva dei Sette Martiri» និងនាវាសមុទ្រមួយទៀត ដែលចតនៅទីនោះ។ ...
  • ស្ត្រីបង្ហាញម៉ូដសាក្សីប្រឆាំងអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ទំនងត្រូវបានបំពុល

    នាង អ៊ីម៉ាន ហ្វាឌីល (Imane Fadil) អតីតស្ត្រីបង្ហាញម៉ូដជាតិម៉ារ៉ុក អាយុ៣៣ឆ្នាំ បានលាចាកលោក កាលពីថ្ងៃទី១ ខែមិនាកន្លងទៅ។ សម្រាប់សារព័ត៌មានអ៊ីតាលី «Corriere della Sierra» អតីតស្ត្រីបង្ហាញម៉ូដរូបនេះ ទំនងត្រូវបានបំពុល ដោយសារជាតិគីមី​វិទ្យុសកម្មមួយប្រភេទ។ ស្ត្រីរូបស្រស់ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដ៏តិចតួច និងដ៏កម្រ ដែលបានឡើងធ្វើសាក្សី ក្នុងឆ្នាំ២០១២ ប្រឆាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នៅក្នុងសំនុំរឿងអាស្រូវផ្លូវភេទ «Rubygate» ដែលបានកើតឡើង ក្នុងឆ្នាំ២០១០។ លោក ស៊ីលវីយ៉ូ ប៊ែលូស្កូនី ...
  • បារាំងហៅ«ឯកអគ្គរដ្ឋទូតខ្លួន»​ពីអ៊ីតាលី បន្ទាប់​ពីរង​ការវាយប្រហារ​ផ្ទួនៗ

    ក្រសួងការបរទេសបារាំង បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ ថាបានហៅ«ឯកអគ្គរដ្ឋទូតខ្លួន» ពីប្រទេសអ៊ីតាលីមកវិញ បន្ទាប់ពីមេដឹកនាំអ៊ីតាលីច្រើននាក់ បានធ្វើការវាយប្រហារ​តាមពាក្យសំដី ប្រឆាំងប្រទេសបារាំង ម្ដងហើយម្ដងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសបារាំង អ្នកស្រី «Agnès von der Mühll» បានថ្លែងឡើង ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «រឿងបែបនេះ មិនធ្លាប់មានពីមុនមកទេ រាប់ចាប់តាំងពីសង្គ្រាមលោកបានបញ្ចប់ (…) ការជ្រៀតជ្រែកចុងក្រោយបង្អស់នេះ បង្កើតនូវការបង្ករឿងបន្ថែមទៀត និងមិនអាចទទួលយកបាន។»  សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖ «តាំងពីច្រើនខែមកហើយ ប្រទេសបារាំងបានក្លាយជាផ្ទាំងស៊ីប នៃការចោទប្រកាន់ ម្ដងហើយម្ដងទៀត ដែលមានលក្ខណៈ​ជាការវាយប្រហារ ដែលគ្មានមូលដ្ឋានគ្រឹះ ជាការប្រកាសសំដី ​ដែលបង្កជម្លោះ។» ការហៅ«ឯកអគ្គរដ្ឋទូតខ្លួន»ត្រឡប់មកវិញនេះ ធ្វើឡើងក្នុងលក្ខណៈ​ជា«ការពិគ្រោះ» ដែលបង្ហាញពីការតវ៉ា ...