ទំនៀមទំលាប់
បើជាខ្មែរ ត្រូវចេះសំពះ«ប្រាំប្រភេទ»
ពលរដ្ឋខ្មែរមានប្រពៃណី លើកដៃសំពះគ្នាទៅវិញទៅមក មិនថាក្មេងចាស់ ប្រុសឬក៏ស្រីនោះទេ។ រាល់ការសំពះទាំងអស់នោះ វាមានលក្ខណៈ«ប្រាំប្រភេទ» ខុសៗគ្នា និងមានអត្ថន័យផ្សេងៗគ្នា។ ប៉ុន្តែចូរចោទជាសំនួរឡើង ថាតើកូនខ្មែរសព្វថ្ងៃ ចេះសំពរបានប៉ុន្មានយ៉ាង និងហ៊ានលើកដៃសំពះឬទេ? កម្ពុជា ជាប្រទេសមួយដែលឲ្យតម្លៃយ៉ាងខ្លាំង ទៅលើទំនៀមទំលាប់ ជាពិសេសបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា។ ដូច្នេះ រាល់ការប្រតិបត្តិអ្វីក៏ដោយ មិនមែនចេះតែចង់ធ្វើ ...