«បេះដូង​ប្រេះស្រាំ» ៖ ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានបុគ្គលមួយចំនួន នៅតែជ្រើសរើសការវិលត្រឡប់ទៅរកអ្នកចាស់វិញ ដោយសារហេតុផលមួយចំនួន៖

១. ពួកគេបែកគ្នាមិនមែនដោយសារជនទី៣

ពេលខ្លះ មិនមែនទាល់តែភាគីម្ខាងទៀត ទៅមានអ្នកថ្មីទើបនាំឱ្យមានការចែកផ្លូវគ្នានោះទេ។ ចួនកាលភាពមិនចុះសម្រុង ការយល់តែចិត្តខ្លួនឯង ក៏ជាដើមហេតុធ្វើឱ្យពួកគេមិនអាចបន្តស្នេហានេះបាន។ ប៉ុន្តែ ការបែកគ្នានេះ នឹងទាញពួកគេឱ្យគិតឡើងវិញ ព្រោះគេច្បាស់រៀងៗខ្លួនថា ពួកគេនៅតែស្រលាញ់គ្នា។ ប្រសិនបើការបែកនោះ កើតឡើង ដោយសារដៃគូមានអ្នកថ្មី ទើបជារឿងដែលងាយបំភ្លេច។

២. ពួកគេនៅតែនឹកគ្នា

មនុស្សធ្លាប់ស្រលាញ់គ្នា ឱ្យឈប់នឹកគ្នាងាយៗ ម្តេចនឹងបាន។ អនុស្សាវរីយធ្លាប់សាងរួមគ្នា លុបចេញពីបេះដូងភ្លាមៗម្តេចនឹងបាន។ កាន់តែនឹក កាន់តែខូចចិត្តខ្លាំង ដូច្នេះ ទើបពួកគេសម្រេចចិត្តវិលត្រឡប់រកគ្នាវិញ។

៣. ព្រមចាញ់

ព្រោះតែការទាមទារចង់ឈ្នះរៀងៗខ្លួនបែបនេះហើយ ទើបធ្វើឱ្យពួកគេមិនបានពិចារណាវែងឆ្ងាយរហូតឈានដល់ការបែកគ្នា។ ប៉ុន្តែ នៅពេលដែលភាគីណាម្នាក់ព្រមចាញ់ ហើយត្រឡប់មករកដៃគូ ដោយការសុំត្រូវគ្នា សុំទោសគ្នា នោះការអត់ឱនក៏កើតឡើង ដោយសារតែម្នាក់ទៀត ក៏កំពុងសោកសៅដូចគ្នា ពេលដែលឃ្លាតពីគ្នាបែបនេះ។

៤. គេមិនទាន់ជួបអ្នកថ្មី

ពេលបែកគ្នា គេសង្ឃឹមថា នឹងជួបអ្នកថ្មីដែលល្អ ជាងអ្នកចាស់ ឬអាចធ្វើឱ្យគេលែងឯកា តែទាំងនេះ សុទ្ធតែជាការលួងចិត្តខ្លួនឯង ព្រោះបេះដូងគេនៅតែមានអ្នកចាស់ដដែល។ គេនៅតែបារម្ភ ចង់ដឹងសុខទុក្ខអ្នកចាស់គ្រប់ពេល។ ពេលដែលអ្នកទាំងពីរមានអារម្មណ៍ដូចគ្នាបែបនេះហើយ ទើបគេសុខចិត្តចាប់ផ្តើមជាមួយគ្នាម្តងទៀត៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

ប្រយោគ​សំខាន់ៗ ដែល​អ្នក​ត្រូវ​រំឭក​ខ្លួនឯង​ពេល​ដែល​ស្នេហា​បែកបាក់

ពេលខូចចិត្តព្រោះរឿងស្នេហា ឬការដែលត្រូវបានគេក្បត់ ឬការបែកបាក់គ្នា ដោយហេតុផលណាមួយក៏ដោយ សុទ្ធតែធ្វើឱ្យយើងឈឺចាប់។ ពេលអារម្មណ៍ឈឺចាប់កើតឡើង គំនិតអវិជ្ជមានជាច្រើន ក៏លេចឡើងដូចគ្នា ដែលបុគ្គលចាប់ផ្តើមបន្ទោសខ្លួនឯង ឬមើលឃើញថាខ្លួនអន់ ខ្លួនមិនល្អគ្រប់គ្រាន់ ទើបគេមិនស្រលាញ់ ឬមិនអាចស្មោះ។ ...
កំសាន្ដ

បុណ្យ១៤កក្កដា៖ ជូនចិញ្ចៀនគូស្នេហ៍​សុំរៀបការ នៅមុន​ព្យុហយាត្រា

នៅមុនព្យុហយាត្រា នៃថ្ងៃបុណ្យ១៤កក្កដា របស់ប្រទេសបារាំង ទាហានម្នាក់បានលុតជង្គង់ នៅលើមហាវិថី«Champs-Elysées» ដើម្បីជូនចិញ្ចៀនដល់គូស្នេហ៍របស់ខ្លួន និងសុំនាងរៀបអាពាហ៍ពិពាហ៍។ ជាព្រឹត្តិការណ៍បេះដូង បង្កឲ្យមានការរំជួលចិត្តជាទូទៅ សម្រាប់បណ្ដាជននានា និងទាំងនៅក្នុងជួរមេដឹកនាំបារាំង។ ទាហានដែលគេស្គាល់ឈ្មោះ «Maximilien» ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
តន្ត្រី

អ៊ីតាលី ឈ្នះពាន​មហោស្រព​ ប្រឡងចម្រៀង «EuroVision 2021»

លទ្ធផលផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព ប្រឡងចម្រៀង «EuroVision 2021» បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសអ៊ីតាលី តាមរយៈ​ក្រុមអ្នកចម្រៀងរ៉ុក​វ័យក្មេង ឈ្មោះ​«Måneskin» ដែលបានច្រៀងបទ​«Zitti e buoni» ក្នុងយប់ថ្ងៃសៅរ៍ ទី២២ ...

Comments are closed.