អនាគតម្តាយក្មេក ៖ ពេលចាប់ផ្តើមស្រលាញ់គ្នា នៅដំណាក់កាលដំបូង បុរស និងនារី ដឹងត្រឹមតែម្យ៉ាងថា ស្នេហាជារឿងរបស់មនុស្សពីរនាក់។ តែបន្ទាប់ពីយល់ពីគ្នាច្បាស់ហើយ និងដល់ពេលគិត ពីការកសាងគ្រួសារ នោះមានបុគ្គលជាច្រើន ដែលចូលមកពាក់ព័ន្ធ នឹងជីវិតឯកជនរបស់ពួកគេ។ ដូច្នេះហើយ ភាគីទាំងសងខាង ក៏ចាប់ផ្តើមនែនាំមនុស្សជាទីស្រលាញ់ ទៅដល់ក្រុមគ្រួសាររបស់ខ្លួន ហើយការព្រួយបារម្ភ ក៏ចេះតែកើតមានឡើង ចំពោះដៃគូរៀងៗខ្លួន ដោយបារម្ភ ពីភាពមិនចុះសម្រុង ឬខ្លាចថា គ្រួសារខាងស្រី ឬខាងប្រុសមិនពេញចិត្ត ឬពិបាកផ្គាប់ចិត្ត។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ក្នុងការរក្សាភាពចុះសម្រុង ជាមួយអនាគតម្តាយក្មេក៖

១. មានភាពវិជ្ជមាន គ្រប់ពេលដែលអ្នកបានជួប អនាគតម្តាយក្មេករបស់អ្នក

ការចាប់ផ្តើមជួបមុខគ្រួសារខាងដៃគូ អាចជាពេលដែលគេអញ្ជើញអ្នកទៅញ៉ាំ បាយនៅផ្ទះរបស់គេ។ អ្នកប្រហែលជាមានការភ័យបុកពោះខ្លះៗ តែសូមសម្រួលអារម្មណ៍ ហើយគិតអី្វដែលល្អៗ និងព្យាយាមរួសរាយ និងមានសមានចិត្ត ចំពោះអនាគតម្តាយក្មេករបស់អ្នក។ បង្ហាញនូវស្នាមញញឹមរបស់អ្នកចំពោះគាត់ គោរពគាត់ និងឱនលំទោនចំពោះគាត់ ដោយចិត្តស្មោះ ព្រោះថា នេះជាអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ នៅពេលអ្នកនិងដៃគូ ក្លាយជាប្តីប្រពន្ធ ហើយវាក៏ជាសញ្ញាមួយបញ្ជាក់ថា អ្នកមិនប្រកាន់ខ្លួន ហើយមិនត្រឹមតែស្រលាញ់កូនគាត់ទេ គឺថែមទាំងគោរពស្រលាញ់ម្តាយរបស់កូនប្រុស ឬកូនស្រីគាត់ទៀតផង។

២. សួរនាំអនាគតម្តាយក្មេករបស់អ្នក ដើម្បីស្គាល់ពីគាត់ឱ្យបានច្រើន

អនាគតម្តាយក្មេករបស់អ្នក តែងតែបារម្ភ និងគិតច្រើន ចំពោះបុគ្គល ដែលនឹងមករៀបការជាមួយកូនគាត់។ ដូច្នេះ គាត់អាចនឹងព្យាយាមសង្កេត ឬពិនិត្យមើលថា តើអ្នកល្អ ឬអត់ ឬគាត់មានអារម្មណ៍ថាចូលចិត្តអ្នកឬអត់។ ដើម្បីបង្កើតនូវទំនាក់ទំនងល្អ រវាងគាត់និងអ្នក សូមចំណាយពេលនៅជាមួយគាត់ ហើយសួរសំណួរដែលពាក់ព័ន្ធនឹងប្រវត្តិ ឬជីវិតរបស់គាត់។ បង្ហាញនូវការចាប់អារម្មណ៍ ចំពោះរឿងរ៉ាវរបស់គាត់។ រឿងដែលចាំបាច់មួយទៀត អ្នកអាចសួរនាំអនាគតម្តាយក្មេករបស់អ្នក អំពីកុមារភាពរបស់ដៃគូអ្នក ឬចំណង់ចំណូលចិត្តរបស់គេ ថាតើគេចូលចិត្តធ្វើអ្វី ឬចូលចិត្តញ៉ាំម្ហូបអ្វីជាដើម។

៣. ឆ្លើយតបជាមួយអនាគតម្តាយក្មេកឱ្យបានទន់ភ្លន់

ថ្ងៃដំបូងដែលគាត់ជួបអ្នក គាត់អាចនឹងសួរនាំអ្នកពីប្រវត្តិគ្រួសារ ឬការងាររបស់អ្នក។ សូមបើកចំហ និងឆ្លើយតបជាមួយគាត់ ដោយភាពរីករាយ។ ពេលនេះ គាត់ជាអនាគតម្តាយក្មេក ហើយថ្ងៃក្រោយ អ្នកអាចត្រូវជួបមុខគាត់ជារៀងរាល់ថ្ងៃ ដូច្នេះកាយវិការ និងភាសាទន់ភ្លន់ មិនត្រឹមតែបង្ហាញពីការគោរពចំពោះចាស់ទុំប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យម្តាយក្មេក លួចសរសើរ និងឱ្យតម្លៃអ្នកទៀតផង។

៤. គោរពនូវយោបល់ខុសគ្នារវាងអ្នក និងអនាគតម្តាយក្មេក

ការប្រាស្រ័យទាក់ទង រវាងអ្នក និងអនាគតម្តាយក្មេក នឹងនៅតែបន្ត ហើយអ្នកក៏ប្រហែលជាត្រូវទៅលេងគាត់ញឹកញាប់ជាងមុន។ ការជជែកលេងជាមួយអនាគតម្តាយ ឬការពិភាក្សា ដោះដូរយោបល់គ្នា តែងកើតមានឡើងជារឿងធម្មតា។ ទោះបីជាមានចំណុចខ្លះ អ្នកមិនយល់ស្របជាមួយអនាគតម្តាយក្មេកក៏ដោយ តែសូមស្តាប់គាត់ដោយយកចិត្តទុកដាក់។ ឬក៏ពេលខ្លះ គាត់ប្រាប់ឱ្យអ្នកធ្វើអ្វីមួយ ដែលអ្នកគិតថា មិនអាចទទួលយកបាន សូមកុំអាលបដិសេធភ្លាមៗ តែប្រាប់គាត់ថា អ្នកនឹងពិចារណាអំពីវា ឬសុំពេលគិតសិន៕



លំអិតបន្ថែមទៀត

កំសាន្ដ

«មាជ សុវណ្ណារ៉ា នាំស្រីទៅនៅផ្ទះ​ចំការ​ខាង​ប្រពន្ធ ?»

ភ្ញាក់ព្រើត… តែវាជាអ្វី ដែលកំពុងកើតឡើង ! «មាជ សុវណ្ណារ៉ា នាំស្រីទៅនៅផ្ទះ​ចំការ​ខាង​ប្រពន្ធ» គឺជាសាររបស់អ្នកស្រី មាជ ជេមី (Meach Jamie) ភរិយាលោក ...
វប្បធម៌ និងជីវិត

រឿង៧យ៉ាង ​ដែល​ភរិយា​គ្រប់​រូប​ចង់​បាន ពី​ស្វាមី​របស់​ខ្លួន

មនុស្សពីរនាក់ស្រលាញ់គ្នា គឺចាប់ផ្តើមពីទំនាក់ទំនង ជាសង្សារជាមុនសិន ទម្រាំបានឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ទោះបីជាមានឈ្មោះ ជាប្តីប្រពន្ធហើយក៏ដោយ មនុស្សស្រីនៅតែចង់ឱ្យមនុស្សប្រុស ធ្វើ«រឿង៧យ៉ាង»សម្រាប់នាង៖ ១. ភាពផ្អែមល្ហែម មនុស្សស្រីជាច្រើន តែងចង់ឱ្យស្វាមីរបស់នាង រក្សានូវភាពផ្អែមល្ហែមជាមួយនាង ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
តន្ត្រី

អ៊ីតាលី ឈ្នះពាន​មហោស្រព​ ប្រឡងចម្រៀង «EuroVision 2021»

លទ្ធផលផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព ប្រឡងចម្រៀង «EuroVision 2021» បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសអ៊ីតាលី តាមរយៈ​ក្រុមអ្នកចម្រៀងរ៉ុក​វ័យក្មេង ឈ្មោះ​«Måneskin» ដែលបានច្រៀងបទ​«Zitti e buoni» ក្នុងយប់ថ្ងៃសៅរ៍ ទី២២ ...

Comments are closed.