• ក្រសួងសុខាភិបាលបង្ហាញ ពី​វិធាន​១០ចំណុច សម្រាប់ធ្វើចត្តាឡីស័ក

    តើការធ្វើចត្តាឡីស័ក ត្រូវធ្វើឡើង តាមរបៀបណា? ខាងក្រោមនេះ ជាការពន្យល់របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបង្ហាញ ពីវិធាន១០ចំណុច ដើម្បីអ្វីមួយ ដែលក្រុមអ្នកជំនាញផ្នែកសុខភាព លើកឡើងថា ជាការបំបាក់ការរាតត្បាត នៃជំងឺ«Covid-19»។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយក មកបង្ហាញជូន ពីវិធាន១០ចំណុច របស់អាជ្ញាធរសុខាភិបាលកម្ពុជានោះ ដូចតទៅ៖ ១) នៅក្នុងផ្ទះដាច់ដោយឡែក គ្រប់ពេល ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (ហាមដាច់ខាត ដើរចេញក្រៅផ្ទះ ឬចេញពីទីកន្លែង ធ្វើចត្តាឡីស័ក)។ ២) តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅ ជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើមានកម្តៅ លើសពី៣៧.៥អង្សារ ...
  • Covid-19៖ «WHO»បញ្ឈប់​ការសាកល្បង​ថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន

    អង្គការសុខភាពពិភពលោក (WHO /OMS) បានប្រកាសនៅថ្ងៃចន្ទ ទី២៥ ខែឧសភានេះ បានបញ្ឈប់​ជាបណ្ដោះអាសន្ន នូវការសាកល្បងថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន (Hydroxychloroquine) ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ មកប្រើព្យាបាលជំងឺ «Covid-19»។ ការបញ្ឈប់នេះ ធ្វើឡើងក្រោមវិធានការ ដើម្បីបង្ការសុវត្ថិភាព បន្ទាប់ពីអង្គការខាងលើ បានដឹកនាំ​ ឲ្យមាន​ការប្រើប្រាស់សាកល្បង នូវ​ថ្នាំប្រភេទនេះ នៅតាមប្រទេស ជាច្រើន​រួចមក។ អគ្គនាយកអង្គការ​ «WHO» លោក «Tedros Adhanom Ghebreyesus» បានថ្លែងដូច្នេះ នៅក្នុងសន្និសិទសារព័ត៌មាន ដែលធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទវីដេអូ ក្នុងថ្ងៃចន្ទនេះ។ លោកបញ្ជាក់ថា ការសម្រេចចិត្តរបស់ «WHO» ...
  • Covid-19៖ អាការៈ​ចំនួន៦​ថ្មីទៀត ដែលឲ្យ​រោគសញ្ញា​ថា​មានជំងឺ

    មជ្ឈមណ្ឌលពិនិត្យនិងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានបន្ថែម អាការៈ​ចំនួន៦​ថ្មីទៀត ដែលឲ្យរោគសញ្ញាដឹងថា មនុស្សម្នាក់បានឈឺជំងឺ «Covid-19»។ «អាការៈ​ចំនួន៦​ថ្មីទៀត»នេះ បន្ថែមពីអាការៈលើកមុន ដែលផ្ដោតសំខាន់ តែទៅលើ«គ្រុន ក្អកស្ងួត និងតឹងតែងពេលដកដង្ហើម។ ខាងក្រោមនេះ ជាអាការៈទាំង៦នោះ ដែលអាចជារោគសញ្ញា នៃអ្នកជំងឺ«Covid-19»៖ ស្រៀវស្រាញ ញ័រដៃញ័រជើង ជាញយដង ឈឺសន្លាក់សាច់ដុំ ឈឺក្បាល បំពង់កស្ងួត ទទួលទានអាហារ លែងដឹងរសជាតិ ឬលែងដឹងក្លិន ការឃ្លាំមើល​នៅផ្ទាល់នឹងមន្ទីរពេទ្យទាំងឡាយ បានបង្ហាញថា ជំងឺ«Covid-19»អាចមានទម្រង់ខុសៗគ្នា ទៅតាមធម្មជាតិរបស់អ្នកជំងឺ។ មកដល់ពេលនេះ ក្រុមគ្រូពេទ្យបានសង្ស័យបន្ថែមថា មេរោគ«កូរូណា»ប្រភេទថ្មី អាចចូលទៅវាយលុក ...
  • វិធីដ៏សាមញ្ញៗ ដើម្បីទប់ស្កាត់​និងការពារ​ការឆ្លង «Covid-19»

    តើជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបណ្ដាលមកពីមេរោគ «កូរូណា» ប្រភេទថ្មី ហៅតាមពាក្យបច្ចេកទេស «Covid-19» ពិតជាសាហាវ មិនអាចទប់ស្កាត់បានឬ?  បើតាមអ្នកវិទ្យាសាស្ត្រ ឲ្យដឹងថា មេរោគដ៏អប្រិយមួយនេះ បានឆ្លងចេញពីសត្វ ចូលមករុករាន ប្រព័ន្ធអង្គការពារខាងក្នុង នៃរាង្គកាយមនុស្ស តាមរយៈផ្លូវដង្ហើម។ មិនខុសពីមេរោគមួយចំនួនទេ គឺមេរោគនេះ គ្មានថ្នាំពេទ្យទេវតាណា អាចព្យាបាលឲ្យជាបានឡើយ។ តែក្រុមអ្នកវិទ្យាសាស្ត្រ កំពុងសិក្សាដើម្បីផលិតចេញ ជាថ្នាំបង្កា (វ៉ាក់សាំង – Vaccin) ដើម្បីការពារមនុស្ស កុំឲ្យឆ្លងមេរោគនេះ ឬបើឆ្លង ក៏អ្នកជំងឺមិនមានសភាពធ្ងន់ធ្ងរខ្លាំង។ ចុះសួរថា ហេតុអ្វីបានជាមានមនុស្ស ដែលឆ្លងឈឺជំងឺនេះហើយ បានជាសះស្បើយទៅវិញ? អ្នកជំងឺស្លាប់ ដោយសារមេរោគ ...
  • គុណតម្លៃ​នៃ​កន្លែង​ការងារ ដែល​ផ្តល់​នូវ​សុខុមាលភាព​ផ្លូវ​ចិត្ត​ល្អ

    យើងទាំងអស់គ្នាដឹងថា ការងារគ្រប់ទម្រង់ទាំងអស់ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើសុខុមាលភាពខាងផ្លូវចិត្ត និងអារម្មណ៍របស់យើង ដោយធ្វើឱ្យយើង បានល្អប្រសើរឬកាន់តែអាក្រក់ទៅ ៗ ជាពិសេសគុណភាព នៃសុខភាពផ្លូវចិត្ត ក្នុងបរិយាកាសការងារ។ តាមរយៈការស្រាវជ្រាវ បានបង្ហាញកាន់តែខ្លាំងឡើងថា បរិយាកាសការងារអវិជ្ជមានអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តមួយចំនួន រួមទាំងការធ្លាក់ទឹកចិត្ត ថប់បារម្ភ និងការប្រើប្រាស់សារធាតុញៀន។ បរិយាកាសការងារដែលមិនល្អ ក៏ត្រូវបានផ្សារភ្ជាប់ ទៅនឹងការគេងមិនគ្រប់គ្រាន់ ដែលបង្កើនហានិភ័យ នៃការធាត់, ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ហើយយូរទៅធ្វើឱ្យអាយុខ្លីទៀតផង។ ជាការពិតណាស់ កន្លែងការងារ ដែលលើកកម្ពស់សុខភាពផ្លូវចិត្ត និងគាំទ្រដល់អ្នក ដែលមានបញ្ហាផ្លូវចិត្ត ទំនងជាបង្កើនផលិតភាព និងកាត់បន្ថយការអវត្តមាន នៃការមកបំពេញការងារ ដែលនេះក៏រួមចំណែកទទួលបាន ...
  • តើ​«ជំងឺ​ធ្លាក់​ទឹកចិត្ត» អាច​ធ្វើ​ឱ្យ​អ្នក​ស្លាប់​បាន​ដែរ​ឬទេ?

    មនុស្សដែលជួបរឿងបរាជ័យ មានអារម្មណ៍ថាអស់សង្ឃឹម និងបាក់ទឹកចិត្ត មិនប្រាកដជា មាន«ជំងឺ​ធ្លាក់​ទឹកចិត្ត»នោះទេ តែអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត ច្បាស់ណាស់ ថាពួកគេ ប្រាកដជាមានអារម្មណ៍អស់សង្ឃឹម និងជួបនូវបទពិសោធបរាជ័យក្នុងជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺធ្លាក់ទឹកចិត្ត មិនអាចសម្លាប់អ្នកដោយផ្ទាល់ ដូចជាជំងឺមហារីកឡើយ។ ប៉ុន្តែ វាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើអ្នកដែលអាចធ្វើឱ្យអ្នកស្លាប់ដោយប្រយោលបាន។ ជំងឺ​ធ្លាក់​ទឹកចិត្ត បង្កើនឱកាសនៃការធ្វើអត្តឃាត អ្នកជំងឺធ្លាក់ទឹកចិត្តមួយចំនួន ប្រសិនបើពួកគេមិនដែលរៀន ពីរបៀបនៃការដោះស្រាយជាមួយអារម្មណ៍អាក្រក់របស់ពួកគេទេ នោះពួកគេអាច ធ្វើនូវសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ប្រើប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹង ឬធ្វើឱ្យរាងកាយមានរបួស បំបាត់បន្ធូរនូវអារម្មណ៍ឈឺចាប់របស់ពួកគេ។ ហេតុផលជាក់ស្តែង ដែលជំងឺធ្លាក់ទឹកចិត្តអាចបណ្តាលឱ្យបុគ្គលស្លាប់បាន គឺប្រសិនបើអារម្មណ៍អាក្រក់នៃជំងឺធ្លាក់ទឹកចិត្ត គ្រប់គ្រងលើជីវិតទាំងមូលរបស់បុគ្គលនោះ។ ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាគ្មានសង្ឃឹម ហើយការគ្មានសង្ឃឹម នឹងធ្វើឱ្យពួកគេសរុបសេចក្តីជាជាអកុសល ថាការធ្វើអត្តឃាតខ្លួនឯងគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ទុក្ខវេទនារបស់ពួកគេ។ ...