តើជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបណ្ដាលមកពីមេរោគ «កូរូណា» ប្រភេទថ្មី ហៅតាមពាក្យបច្ចេកទេស «Covid-19» ពិតជាសាហាវ មិនអាចទប់ស្កាត់បានឬ? 

បើតាមអ្នកវិទ្យាសាស្ត្រ ឲ្យដឹងថា មេរោគដ៏អប្រិយមួយនេះ បានឆ្លងចេញពីសត្វ ចូលមករុករាន ប្រព័ន្ធអង្គការពារខាងក្នុង នៃរាង្គកាយមនុស្ស តាមរយៈផ្លូវដង្ហើម។ មិនខុសពីមេរោគមួយចំនួនទេ គឺមេរោគនេះ គ្មានថ្នាំពេទ្យទេវតាណា អាចព្យាបាលឲ្យជាបានឡើយ។

តែក្រុមអ្នកវិទ្យាសាស្ត្រ កំពុងសិក្សាដើម្បីផលិតចេញ ជាថ្នាំបង្កា (វ៉ាក់សាំង – Vaccin) ដើម្បីការពារមនុស្ស កុំឲ្យឆ្លងមេរោគនេះ ឬបើឆ្លង ក៏អ្នកជំងឺមិនមានសភាពធ្ងន់ធ្ងរខ្លាំង។ ចុះសួរថា ហេតុអ្វីបានជាមានមនុស្ស ដែលឆ្លងឈឺជំងឺនេះហើយ បានជាសះស្បើយទៅវិញ?

អ្នកជំងឺស្លាប់ ដោយសារមេរោគ «Covid-19» ភាគច្រើន មានអាយុចាប់ពី៦៥ ឬ៧០ឆ្នាំឡើងទៅ។ អាត្រាអ្នកស្លាប់ផ្សេងទៀត បានបង្ហាញថា អ្នកជំងឺបានឈឺជំងឺរ៉ាំរ៉ៃប្រចាំខ្លួន រួចជាស្រេចហើយ ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ឬជំងឺថ្លើមជាដើម។

ផ្ទុយទៅវិញ មនុស្សពេញវ័យ ដែលមានកម្លាំងមាំមួន ចុះមកដល់កុមារ ភាគច្រើនលើសលប់ ដែលបានឆ្លងជំងឺនេះ បានជាសះស្បើយទៅវិញ ដោយឯកឯង។

តួលេខទាំងនេះហើយ បូករួមនឹងការពិសោធន៍នានាផង បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា មេរោគ «កូរូណា» នឹងស្លាប់ទៅវិញ ដោយខ្លួនឯង នៅពេលប្រព័ន្ធអង្គការពារខាងក្នុង នៃរាង្គកាយមនុស្ស មានសភាពរឹងមាំ។

ដូច្នេះ បើសិនជាថា មេរោគ«កូរូណា»សាហាវ ប៉ះស្លាប់ៗនោះ វាមិនអញ្ចឹងឡើយ។ ខាងក្រោមនេះ ជាវិធីដ៏សាមញ្ញ របស់អ្នកជំនាញ ដែលគ្រប់គ្នាអាចធ្វើបាន ដើម្បីប្រយុទ្ធនឹងការរីករាលដាល នៃមេរោគដ៏អប្រិយមួយនេះ៖

១) លាងដៃឲ្យបានញឹកញាប់ ក្នុងមួយថ្ងៃៗ ជាពិសេសនៅមុនយកដៃ មកប៉ះជាមួយមាត់ ច្រមុះ និងភ្នែក។ សូមប្រើសាប៊ូ សម្លាប់មេរោគ និងទឹកក្ដៅអ៊ុនៗ ដើម្បីលាងដៃឲ្យបាន យ៉ាងហោច២០វិនាទី។
២) ចៀសវាងការចាប់ដៃ ឬការឱបថើបគ្នា។
៣) នៅពេលក្អក ឬកណ្ដាស់ សូមប្រើក្រដាស ឬកន្សែង ដែលប្រើតែខ្លួនឯង (បើប្រើក្រដាស សូមបោះចោលភ្លាមៗ នៅក្រោយការប្រើប្រាស់រួច ទៅក្នុងធុងសម្រាមបិតជិត)។
៤) បើមិនមានក្រដាស ឬកន្សែងទេ សូមក្អក ឬកណ្ដាស់ ដាក់ដៃអាវ ដែលនៅជាប់នឹងគួយដៃ (ចៀសវាងក្អក នៅកណ្ដាលវាល ដែលមានមនុស្សនៅជុំវិញ)។
៥) បើធ្លាក់ខ្លួនឈឺ សូមកុំមានការអៀនខ្មាស់។ សូមបង្ខាំងខ្លួន នៅក្នុងផ្ទះ និងពាក់ម៉ាស់ការពារ នៅពេលជួបនិយាយ ជាមួយអ្នកដទៃ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១ម៉ែត្រ ពីគ្នា។

ខាងក្រោមនេះ ជារោគសញ្ញាដែលធ្វើឲ្យសង្ស័យថា លោកអ្នកទំនងជា បានឆ្លងជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មីដ៏ចង្រៃ៖

១) មានអាការៈគ្រុនក្ដៅ និងអស់កម្លាំង
២) ក្អក និងកណ្ដាស់
៣) មានអាការៈពិបាកដកដង្ហើម
៤) ឈឺសន្លាក់ដៃជើង និងសាច់ដុំ។

អាការៈខាងលើនេះ ជារោគសញ្ញាទូទៅមួយ តែវាអាចផ្លាស់ប្ដូរ ទៅតាមមនុស្ស។ អ្នកជំងឺខ្លះ បានឆ្លងមេរោគនេះ ដោយមិនបញ្ចេញរោគសញ្ញាអ្វីសោះ ក៏មានដែរ។ សូមកុំញញើតញញើម ក្នុងការចូលទៅពិគ្រោះ ជាមួយគ្រូពេទ្យ ចៀសជាងទុកជំងឺឲ្យរួមរិត និងចម្លងទៅអ្នកដទៃ៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ តុល្យភាព​អ្នកជំងឺ​ស្លាប់ បាន​កើនឡើង​ នៅ​ប្រទេស​រុស្ស៊ី

នៅ​ប្រទេស​រុស្ស៊ី អ្នកជំងឺ «Covid-19» ដែលបានស្លាប់ កាលពីម្សិលមិញ បានកើនឡើង​ដល់ចំនួន ១៧៤នាក់ ដែលជាចំនួនច្រើនបំផុត រាប់តាំងពីការរាតត្បាតដំបូង នៅក្នុង​ប្រទេសនេះ។ អ្នកជំងឺដែលស្លាប់ មកទល់នឹងថ្ងៃនេះ មានចំនួនសរុប ...
កម្ពុជា

កម្ពុជាប្រកាស​«ករណីស្លាប់​ដំបូង»​បន្ទាប់ពី ហ៊ុន សែន ឲ្យត្រៀម​«ប៉ាឆា»

ប្រទេសកម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាព​របស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​រុស្ស៉ី (ភ្នំពេញ) និងដែលជា«ករណីស្លាប់​ដំបូង» រាប់ចាប់ពីពេលកម្ពុជា រកឃើញករណីឆ្លង​ទីមួយ ក្នុងខែមករា​ឆ្នាំ២០២០​នោះមក។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ​នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ...
កំសាន្ដ

Covid-19៖ ម៉ាស់​និង​ស្រោមដៃ កំពុង​បំពុល​ទឹកសមុទ្រ​មេឌីទេរ៉ាណេ

ម៉ាស់​និង​ស្រោមដៃ ដែលជាឧបករណ៍ពេទ្យ​ដ៏សំខាន់ ក្នុងការព្យាបាល ឬថែរក្សាអ្នកជំងឺ «Covid-19» ត្រូវបានប្រទះឃើញជាច្រើន នៅក្នុងទឹកសមុទ្រ មេឌីទែរ៉ាណេ។ ក្រុមអ្នក​ស្រឡាញ់​ធម្មជាតិ មកពីសមាគម «Opération Mer Propre ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.