កម្ពុជាដំណឹង

នាវាទេសចរណ៍៥គ្រឿង វិល​មកភ្នំពេញ​វិញ បន្ទាប់ពី​វៀតណាម​មិនឲ្យ​ចុះចត

នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុង​ប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ «កូរូណា» ឬ «Covid-19» នោះទេ។

សេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា នាវាទេសចរណ៍ទាំង ៥គ្រឿង ដែលផ្ទុកអ្នកទេសចរ និងនាវិកសរុប ២០០នាក់ ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរចេញ ពីច្រកក្អមសំណរ កាលពីថ្ងៃទី១៧ ខែមីនាម្សិលម៉ិញ ឆ្ពោះទៅកំពង់ផែអន្តរជាតិភ្នំពេញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាវាបួនគ្រឿង ពីចំណោមនាវាទាំងប្រាំ បានវិលមកដល់ច្រកក្អមសំណរវិញ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខណៈនាវាមួយទៀត បានឈប់ចតនៅនឹងទីនោះរួចហើយ។

លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា នាវារបស់​លោកចំនួ​ន៤គ្រឿង ដឹកភ្ញៀ​វពីខេត្ត​សៀមរាប ទៅ​កាន់ប្រទេស​វៀតណាម ត្រូវបានជា​ប់គាំង នៅកណ្តា​លទន្លេ ក្នុ​ងប្រទេសវៀ​តណាម ដោយ​សារអាជ្ញាធរ​វៀតណាម មិនអនុញ្ញា​ត ឱ្យនាវាលោក​ចូលចត ដោយបារម្ភពីមេរោគ «Covid-19»។ លោកថា ដោយមានអន្ត​រាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​នាវាទាំង៤គ្រឿងនោះ បានវិលមកក​ម្ពុជាវិញ៕

នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៨ខែមិនាឆ្នាំ២០២០នេះ នាវាទាំង៥គ្រឿងដែលប្រទេសវៀតណាមមិនអនុញ្ញាតឲចូលចតនោះ…

Posted by ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK on Tuesday, March 17, 2020


លំអិតបន្ថែមទៀត

ដំណឹង

ISIS ប្រាប់​សមាជិក​ខ្លួន កុំ​ធ្វើដំណើរ​ចូល​អ៊ឺរ៉ុប ព្រោះ​ខ្លាច​«Covid-19»

ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយមរដ្ឋអ៊ីស្លាម (ISIS) ទើបទទួលបញ្ជាហាមក្រុមខ្លួន កុំធ្វើដំណើរចូលអ៊ឺរ៉ុប ដែលកំពុងរងការរាតត្បាត ពីមេរោគ«កូរូណា» ឬហៅតាមពាក្យបច្ចេកទេស «Covid-19»។ នេះ បើតាមការផ្សាយ របស់«Al-Naba» ដែលជាព្រឹត្តិប័ត្រឃោសនា ...
ដំណឹង

អ៊ីតាលី៖ គ្រូពេទ្យស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»ឡើងវិញ

ក្រុមគ្រូពេទ្យអ៊ីតាលី បានស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»​ឡើងវិញ និងជាបន្ទាន់ ដើម្បីទប់ស្កាត់​រលកទី២ នៃការរាតត្បាតជំងឺ«Covid-19»។ ពួកគេទាំងនោះបាន​លើកឡើង​ថា ស្ថានភាព​ក្នុងប្រទេស​អ៊ីតាលី នៅពេលនោះ មានលក្ខណៈ​«គ្រប់គ្រង​លែងបាន»។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសអ៊ីតាលីមានអ្នកជំងឺកូវីដថ្មី រវាងពី៣០០០០ ទៅ៤០០០០នាក់ ...
កីឡា និងបច្ចេកវិទ្យា

គ្មាន​ព្រឹត្តិការណ៍​«បាល់មាស»​ទេ ក្នុងឆ្នាំ​២០២០នេះ ព្រោះ​«Covid-19»

ក្នុងឆ្នាំ​២០២០នេះ ព្រឹត្តិការណ៍«បាល់មាស» នឹងមិនប្រព្រឹត្តិទៅ ដូច​រៀងរាល់ឆ្នាំ​កន្លង​មក​ទេ ក្រោមហេតុផល បណ្ដាលពីវិបត្តិជំងឺរាតត្បាត «Covid-19»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សហគ្រាស ទស្សនាវដ្ដី «France Football» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.