• Covid-19 ៖ កម្ពុជា​មាន​អ្នកជំងឺ​ កើនឡើង​ដល់ ៥៣នាក់

    ប្រទេសកម្ពុជាមានអ្នកឆ្លងរោគ «Covid-19» កើនឡើងដល់ ៥៣នាក់ មកដល់យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ។ តួលេខខាងលើ ត្រូវបាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសឲ្យដឹង នៅមុននេះបន្តិច ក្រោយពីរកឃើញថា មានជនជាតិបារាំងពីរនាក់ បានឆ្លងជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី នៅខេត្តព្រះសីហនុ។ សេចក្តីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាលកម្ពុជា​ ដែលចេញ​ផ្សាយ នៅយប់ថ្ងៃសៅរ៍នេះ បានឲ្យដឹង​ ជនជាតិបារាំងទាំងពីររូប មានវ័យ​៦៧ឆ្នាំ និង​៨០ឆ្នាំ ជាអ្នកទេសចរណ៍ ដែលចូលមកស្នាក់នៅ ក្នុងសណ្ឋាគារនៅក្រុងព្រះសីហនុ តាំងពីថ្ងៃទី១៨ ខែមីនានោះមក។ តាមគម្រោង អ្នកទេសចរណ៍វ័យចំណាស់ ទាំង២នាក់ ត្រៀមវិលត្រឡប់ ទៅប្រទេសបារាំងវិញ ​នៅថ្ងៃទី២១ ...
  • នាវាទេសចរណ៍៥គ្រឿង វិល​មកភ្នំពេញ​វិញ បន្ទាប់ពី​វៀតណាម​មិនឲ្យ​ចុះចត

    នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុង​ប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ «កូរូណា» ឬ «Covid-19» នោះទេ។ សេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា នាវាទេសចរណ៍ទាំង ៥គ្រឿង ដែលផ្ទុកអ្នកទេសចរ និងនាវិកសរុប ២០០នាក់ ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរចេញ ពីច្រកក្អមសំណរ កាលពីថ្ងៃទី១៧ ខែមីនាម្សិលម៉ិញ ឆ្ពោះទៅកំពង់ផែអន្តរជាតិភ្នំពេញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ...
  • Covid-19៖ កម្ពុជា​ហាម​អ្នកដំណើរ​​ពី​បស្ចឹមលោក ៥ប្រទេស ចំនួន​៣០ថ្ងៃ

    អ្នកដំណើរពីបស្ចឹមលោក ចំនួន ៥ប្រទេស មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ត្រូវបានប្រទេសកម្ពុជា ហាមចូល សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ«កូរូណា»ថ្មី។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បម្រាមនេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ខាងមុខ។ ក្រសួងបានបញ្ជាក់ថា ការសម្រេចផ្អាក អ្នកដំណើរពីប្រទេសទាំងនេះ មានបំណងដើម្បីការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លង នូវជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបណ្ដាលមកពីមេរោគ «Covid-19» ...
  • ហ៊ុន សែន គ្រោងឲ្យ​មន្ត្រី​ទៅស្នាក់​នៅ​«សៀមរាប» ជំនួស​អ្នក​ទេសចរណ៍

    ដើម្បីដោះស្រាយវិបត្តិ មេរោគ«កូរូណា»ថ្មី ដែលកំពុងរួមរិតវិស័យទេសចរណ៍កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំធំៗផ្សេងទៀត នៅក្នុងខេត្ត«សៀមរាប»។ គម្រោងបើកកិច្ចប្រជុំនេះ ត្រូវបានបុរសខ្លាំងកម្ពុជា ពន្យល់ថា គឺដើម្បីឲ្យក្រុមមន្ត្រីរាប់រយ-រាប់ពាន់នាក់ នៃរដ្ឋាភិបាលរបស់លោក ទៅស្នាក់ក្នុងសណ្ឋាគារ ឬចូលទទួលទានអាហារ នៅក្នុងភោជនីយដ្ឋាន នាតំបន់នោះ ជំនួសឲ្យអ្នកទេសចរណ៍ ដែលមកដល់ថ្ងៃនេះ បានផ្អាក ឬលប់ចោលដំណើរកំសាន្ដ របស់ផងខ្លួន ព្រោះការខ្លាចរអា ទល់នឹងមេរោគ«កូរូណា»ថ្មី។ លោក ហ៊ុន សែន បានថ្លែងឡើងដូច្នេះ ក្នុងសារពិសេសមួយ ដែលលោកធ្វើចេញ ពីវិមានសន្ដិភាព (រាជធានីភ្នំពេញ) មុននឹងមានកិច្ចប្រជុំ ​ប្រចាំឆមាសទី៣ ...
  • រដ្ឋមន្ត្រី​ពីររូប​ប៉ងដាក់​«នំបញ្ចុក»​ចូលជា​សម្បត្តិ បេតិកភណ្ឌ​អរូបិយ​ពិភពលោក

    «នំបញ្ចុក» នឹងក្លាយជាសម្បត្តិ​«បេតិកភណ្ឌ​អរូបិយ​ពិភពលោក»? ទោះក្លាយបានឬមិនបាន តែវាជាបំណងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអះអាងថា នឹងសិក្សាពីករណីនេះ ជាមួយអ្នកជំនាញ។ លោក ថោង ខុន បានអះអាងដូច្នេះ នៅក្នុងកិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ម្សិលម៉ិញ។ លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីមករាយការណ៍ថា លោក​នឹង​ពិភាក្សា​ ជាមួយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពី​ការ​រៀបចំ​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ​ ដើម្បីសុំ​ដាក់​បញ្ចូល «​នំ​បញ្ចុក​ខ្មែរ​» ទៅក្នុងបញ្ជី​សម្បត្តិ​ ...
  • ក្រឡាប់​រថយន្ដ​ទេសចរណ៍​នៅ​ម៉ាឌែរ៖ មនុស្ស​ស្លាប់​ ២៩នាក់

    តុល្យភាពនៃជនរងគ្រោះ បានកើនឡើងរហូតដល់ ២៩នាក់ នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ដទេសចរណ៍មួយ នៅលើកោះម៉ាឌែរ (Madère ក្នុងមហាសាគរអាត្លង់ទិក) នៃប្រទេសព័រទុយហ្គាល់។ ស្ត្រីម្នាក់បានផុតដង្ហើម នៅពេលត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះដែលបានទទួលមរណភាព នៅនឹងកន្លែង មានចំនួន២៨នាក់។ បើតាមអាជ្ញាធរតំបន់ បានឲ្យដឹងថា មានមនុស្ស៥៧នាក់ បានជិះនៅក្នុងរថយន្ដ ហើយភាគច្រើនជាទេសចរណ៍អាល្លឺម៉ង់។ ពីក្នុងចំណោមជនរងគ្រោះ មាន១១នាក់ជាបុរស ១៨នាក់ជាស្ត្រី និងមានអាយុរវាងពី៤០ឆ្នាំ ដល់៥០ឆ្នាំ។ ហេតុការណ៍បានកើតឡើង វេលារសៀលថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩ម្សិលម៉ិញ ក្នុងភូមិ «Santa Cruz» នៃកោះម៉ាឌែរ ដែលស្ថិតនៅភាគលិចឆៀងខាងត្បូង ច្រើនរយគីឡូម៉ែត្រ ...