កម្ពុជាដំណឹង

Covid-19 ៖ កម្ពុជា​មាន​អ្នកជំងឺ​ កើនឡើង​ដល់ ៥៣នាក់

ប្រទេសកម្ពុជាមានអ្នកឆ្លងរោគ «Covid-19» កើនឡើងដល់ ៥៣នាក់ មកដល់យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ។ តួលេខខាងលើ ត្រូវបាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសឲ្យដឹង នៅមុននេះបន្តិច ក្រោយពីរកឃើញថា មានជនជាតិបារាំងពីរនាក់ បានឆ្លងជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី នៅខេត្តព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាលកម្ពុជា​ ដែលចេញ​ផ្សាយ នៅយប់ថ្ងៃសៅរ៍នេះ បានឲ្យដឹង​ ជនជាតិបារាំងទាំងពីររូប មានវ័យ​៦៧ឆ្នាំ និង​៨០ឆ្នាំ ជាអ្នកទេសចរណ៍ ដែលចូលមកស្នាក់នៅ ក្នុងសណ្ឋាគារនៅក្រុងព្រះសីហនុ តាំងពីថ្ងៃទី១៨ ខែមីនានោះមក។

តាមគម្រោង អ្នកទេសចរណ៍វ័យចំណាស់ ទាំង២នាក់ ត្រៀមវិលត្រឡប់ ទៅប្រទេសបារាំងវិញ ​នៅថ្ងៃទី២១ ខែមីនានេះ។ តែដោយហេតុពួកគាត់ ត្រូវបានរកឃើញមានផ្ទុករោគ «Covid-19» ទើបពួកគាត់ត្រូវដាក់ ​ឲ្យព្យាបាលខ្លួនសិន ​នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ដោយឡែក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសឲ្យដឹងថា មកដល់ម៉ោងនេះ ជាជនជាតិបរទេស (អង់គ្លេស) ម្នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះ ដែលធ្វើឲ្យអ្នកជាសះស្បើយ ពីជំងឺ«Covid-19» មានចំនួន២នាក់ (ចិនម្នាក់ និងអង់គ្លេសម្នាក់)។

នាយកដ្ឋានជំនាញមួយនេះ របស់ក្រសួងសុខាភិបាល បានព្រមានថា លទ្ធភាពនៃការឆ្លងរាលដាល នឹងអាចកេីតមានឡេីង បើទោះជាខ្លួន ពុំទាន់រកឃេីញភ័ស្តុតាង អំពីការឆ្លងជំងឺខាងលើ ចូលក្នុងសហគមន៍ នៅឡេីយក្ដី៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​រកឃើ​ញ ៩ករណី​ថ្មី បង្កើន​តួលេខ​​សរុប​ដល់​១៣៩នាក់

កម្ពុជា​រកឃើ​ញ ករណីឆ្លង«Covid-19»ថ្មី ចំនួន៩នាក់ ក្នុងថ្ងៃទី​២៧ ខែមិថុនា​នេះ មាន​៨នាក់​​ជា​ជនជាតិ​ខ្មែរ និងម្នាក់ជាជនជាតិឥណ្ឌូនេស៊ី។ អ្នកជំងឺ​ទាំងអស់​ធ្វើ​ដំណើរ​​តាម​យន្តហោះ ដែល​ហោះផ្ទាល់ ចេញ​ពី​ប្រទេសឥណ្ឌូនេស៊ី មកកាន់កម្ពុជា កាលពី​ថ្ងៃទី២៥ ខែ​មិថុនា។ ...
កីឡា និងបច្ចេកវិទ្យា

កីឡាករ​ក្រុម​ប៉ារីស​នឹង​​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​«Covid-19» ​ជាមួយ​«WHO»

កីឡាករល្បីៗនៃក្រុមប៉ារីស (Paris Saint-Germain – បារាំង) នឹងចូលរួមធ្វើយុទ្ធនាការ ជាមួយអង្គការសុខភាពពិភពលោក «WHO» ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19» ដែលកំពុងរាតត្បាតពិភពលោក។ នេះ បើតាមការបង្ហោះសារ ...
ដំណឹង

Covid-19៖ ថៃសាក​វ៉ាក់សាំងចម្រាញ់​ពីរុក្ខជាតិ លើមនុស្ស​នៅខែមេសា

សហគ្រាសផលិត​ឱសថ «Baiya Phytopharm» របស់ប្រទេសថៃ នឹងធ្វើការសាកល្បង លើមនុស្ស​នៅខែមេសា ខាងមុខ នូវ​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ (Covid-19) របស់ខ្លួន ដែលត្រូវបានចម្រាញ់ចេញ ពីរុក្ខជាតិ។ នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.