ដំណឹងអាស៊ី-ប៉ាស៊ីភិក

ខ្យល់ព្យុះ «Pabuk» មិនមាន​ឥទ្ធិពល​ខ្លាំង ដូច​ការរំពឹង​ទុក

យ៉ាងណា ខ្យល់ព្យុះ «Pabuk» បានបន្សល់ទុក នូវការបំផ្លិចបំផ្លាញជាច្រើន ក្នុងនោះរាប់ទាំងទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការខូចខាត​អាគារសាធារណៈ ផ្ទះសម្បែងពលរដ្ឋ… ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសថៃ។ មនុស្សជិត ៣០ ០០០នាក់ ត្រូវបានជម្លៀសឲ្យនៅជ្រកកោន នៅក្នុងមជ្ឈមណ្ឌលការពារមួយ ក្នុងភាគកណ្ដាល។

ខ្យល់ព្យុះ បានបក់ក្នុងព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ ដោយមានកម្លាំងថមថយ  បើធៀបនឹងការរំពឹងទុក ក្នុងការព្យាករណ៍ឧត្តុនិយម របស់អាជ្ញាធរថៃ និងធៀបនឹងកម្លាំងរបស់វា នៅពេលឆ្លងកាត់ឈូងសមុទ្រ «Andaman» (ដែលស្ថិតនៅខាងកើត មហាសមុទ្រឥណ្ឌា)។

ព្រលានយន្ដហោះភាគច្រើន ក្នុងតំបន់ បានបើកឲ្យយន្ដហោះ អាចធ្វើចរាចរណ៍បានវិញ ក្នុងថ្ងៃសៅរ៍នេះដដែល ហើយទេសចរណ៍ជាច្រើនរយនាក់ ដែលបានជាប់ក្នុងព្រលាន​យន្ដហោះទាំងនោះ អាចនឹងធ្វើដំណើរ ត្រឡប់ទៅប្រទេស ឬគេហដ្ឋានរបស់ផងខ្លួនវិញ។

ខ្យល់ព្យុះ «Pabuk» ត្រូវបានចាត់ទុកថា ជាខ្យល់ព្យុះដ៏ខ្លាំងទីមួយ ដែលបានវាយបក់ ទៅលើប្រទេសថៃ រាប់ចាប់តាំង ពី៣០ឆ្នាំកន្លងមកហើយ។ ខ្យល់ព្យុះ បានបង្កឲ្យមាន កម្លាំងខ្យល់ដ៏ខ្លាំងក្លា ភ្លៀងធ្លាក់ដ៏ជោគជាំ និងរលកទឹកសមុទ្រ កំពស់រវាងពី៣ ទៅ៥ម៉ែត្រ។

មកដល់ម៉ោងនេះ មិនទាន់មានតួលេខ នៃតុល្យភាពណាមួយ ត្រូវបានអាជ្ញាធរ បង្ហាញឲ្យដឹងនៅឡើយ។

គ្រោះធម្មជាតិមួយនេះ បានបង្កការប៉ះពាល់ ទៅដល់សរសៃឈាម​សេដ្ឋកិច្ច របស់ប្រទេសថៃ ដែលមានកម្លាំងខ្លាំង ដោយសារទេសចរណ៍។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានគ្រោងថា នឹងទទួលទេសចរណ៍ ដល់ទៅចំនួន ៤០លាននាក់ ក្នុងឆ្នាំនេះ៕



លំអិតបន្ថែមទៀត

កម្ពុជា

ផ្ទាំងឈ្មោះ​ប្រាសាទ ចំនួន​១១៨​ផ្ទាំង នឹងត្រូវ​តំឡើង​នៅតាម​ប្រាសាទ​នានា

ផ្ទាំងឈ្មោះប្រាសាទធ្វើពីថ្មភក់ ចំនួន​១១៨​ផ្ទាំង ដែលមានឆ្លាក់ទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស នឹងត្រូវយកទៅដាក់ដាំ នៅខាងមុខប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាពេលឆាប់ៗខាងមុខ។ នេះ បើតាមការការអះអាងឡើង របស់អាជ្ញាធរអប្សរា ក្នុងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ...
ដំណឹង

បោះឆ្នោតជាតិថៃ៖ «ជ័យជំនះ»​ដ៏ភ្ញាក់ផ្អើល​ នៃគណបក្ស​ស្និតយោធា

ប្រាំឆ្នាំក្រោយរដ្ឋប្រហារ មេដឹកនាំយោធា លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayuth Chan-ocha) ទំនងជាបានទទួលជោគជ័យ ក្នុងបេសកកម្មដ៏ពិបាកបំផុតរបស់លោក នោះគឺធ្វើឲ្យយ៉ាងណា ដើម្បីរូបលោកទទួលបាន«ជ័យជំនះ» ចេញពីសន្លឹកឆ្នោតរបស់រាស្ត្រ។ គ្មាននរណាបានគិតមកជាមុនទេ ...
ដំណឹង

តារាចម្រៀង​ថៃម្នាក់​ឡើង​សំដែង​​ពាក់អាវ​សញ្ញា​«ហ៊ីត្លែ»​ ​ផ្ទុះរឿង​អាស្រូវ

រឿងអាស្រូវ​បានផ្ទុះឡើង បន្ទាប់ពីស្ថានទូតអ៊ីស្ត្រាអែល ប្រចាំក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍ បានសម្ដែង«ភាពតក់ស្លុត» និង«ការខ្វល់ខ្វាយ»របស់ខ្លួន នៅពេលបានឃើញតារាចម្រៀងម្នាក់ ដ៏មានប្រជាប្រិយ​របស់ប្រទេសថៃ បានឡើងហាត់សម​នៅលើឆាក ដោយពាក់អាវយឺតមួយ ដែលមានសញ្ញាទង់ជាតិ របស់ក្រុមណាស៊ី«ហ៊ីត្លែ»។ អ្នកចម្រៀង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.