ដំណឹងអាស៊ី-ប៉ាស៊ីភិក

ថៃរាំងខ្ទប់«PornHub» ព្រោះរូបស្រាត​ពីមុន របស់​អតីតមហេសីស្ដេច

រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថល (Digital) របស់ប្រទេសថៃ បានបញ្ជាឲ្យធ្វើការរាំងខ្ទប់ គេហទំព័រ «PornHub» បន្ទាប់ពីរូបភាពស្រាត កាលពីច្រើនឆ្នាំមុន នៃអតីតមហេសី​ព្រះមហាក្សត្រ ត្រូវបានយកមកបង្ហោះឡើងវិញ នៅលើគេហទំព័រនេះ។

ប៉ុន្តែចំណាត់ការខាងលើ ទទួលបានប្រតិកម្មជាច្រើន ពីបណ្ដាជនថៃ នៅលើបណ្ដាសង្គម

រូបភាពស្រាតនោះ ត្រូវបានទម្លាយចេញដំបូង តាំងពីឆ្នាំ២០០៧ ដែលកាលនោះ ព្រះមហាក្សត្រ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) នៅជារាជទាយាទ ហើយអ្នកម្នាង ស្រីរស្មី (Srirasmi) នៅជាមហេសីទី៣ របស់រាជទាយាទ។

វីដេអូនោះ ត្រូវបានថតជាលក្ខណៈឯកជន ក្នុងឱកាសខួបកំណើត នៃសត្វឆ្កែរបស់ទ្រង់ ដែលមានឈ្មោះ «FoeFoe» ដោយមានអ្នកម្នាង ស្រីរស្មី នែបនិត្យ និងលត់ក្រាបនៅក្បែរ។ ក្នុងរូបភាព គេឃើញ អ្នកម្នាង ស្រីរស្មី បានចំហរល្វែងខាងលើទាំងស្រុង និងបិទបាំង​ល្វែង​ខាងក្រោម តែខោស្លីបដ៏ខ្លីមួយប៉ុណ្ណោះ ខណៈអ្នកបម្រើការផ្សេងទៀត មានសម្លៀកបំពាក់​ត្រឹមត្រូវ។

ទិដ្ឋភាពដ៏ហួសចិត្ត ត្រូវបានបន្ថែម ដោយកាយវិការរបស់អ្នកម្នាង ស្រីរស្មី ដែលលូនក្រាប នៅផ្ទាល់ដី ដៃកាន់ចាន ឬថាសដាក់នំ នៅចំពោះព្រះអង្គម្ចាស់រាជទាយាទ វិជ្ជរាឡុងកន ដែលគង់អង្គុយ​ចោងហោង។

វីដេអូដ៏អាស្រូវ ត្រូវបានយកមកបង្ហោះឡើងវិញ នៅលើគេហទំព័រ «PornHub» កាលពី​សប្ដាហ៍មុន និងត្រូវបានបង្ហោះ ជាបន្តបន្ទាប់ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកាម្សិលម៉ិញ ដោយម្ចាស់​គណនី​ផ្សេងៗគ្នា ដែលគេមិនស្គាល់អត្តសញ្ញាណ។

មកដល់ពេលនេះ វីដេអូខាងលើនៅមានវត្តមាន លើគេហទំព័រ​នៅឡើយ តែប្រិយមិត្ត​នៅក្នុង​ប្រទេសថៃ ទំនងជាមិនអាចចូល​ទៅទស្សនា​បានទេ បន្ទាប់ពីគេហទំព័រទាំងមូល ត្រូវបានរាំងខ្ទប់ ចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា នៅក្នុងរាជាណាចក្រ​មួយនេះ (លើកលែងតែប្រើ VPN)។

រាជទាយាទ មហា វិជ្ជរាឡុងកន និងអ្នកម្នាង ស្រីរស្មី បានលែងលះគ្នា នៅឆ្នាំ២០១៤។ ក្នុង​អំឡុងពេលនោះ ឪពុកម្ដាយរបស់អ្នកម្នាង ត្រូវបានចាប់ខ្លួន ពីបទរំលោភបំពាន លើ​ទំនាក់ទំនងជាមួយព្រះញាតិវង្ស មុននឹងត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ (ក្រោយមក បន្ថយមកត្រឹម២ឆ្នាំកន្លះ) ក្រោម​ច្បាប់​ប្រមាថព្រះចេស្ដា។

ព្រះបាទ វិជ្ជរាឡុងកន មានរាជបុត្រមួយអង្គ ជាមួយអ្នកម្នាង ស្រីរស្មី គឺព្រះអង្គម្ចាស់ ឌីប៉ាងកន (Dipangkorn) ដែលមានព្រះជន្ម ១៥ឆ្នាំ មកដល់ថ្ងៃនេះ។ គេកម្រឃើញ​ព្រះអង្គម្ចាស់តូចអង្គនេះ បង្ហាញវត្តមាន​ជាសាធារណៈណាស់។ គេគ្រាន់តែដឹងថា ព្រះអង្គម្ចាស់ ឌីប៉ាងកន កំពុងគង់នៅ និងសិក្សា ក្នុងតំបន់ភាគខាងត្បូង នៃប្រទេស​អាល្លឺម៉ង់៕

វីដអូទាំងស្រុង (ហាមក្មេងអាយុក្រោម១៦ឆ្នាំ ចុចទស្សនា)៖



លំអិតបន្ថែមទៀត

ដំណឹង

បាញ់ប្រហារ​នៅ​ថៃ៖ ២៩នាក់​ស្លាប់ ខណៈ​ខ្មាន់​កាំភ្លើង​ត្រូវបង្ក្រាប

ការបាញ់ប្រហារ ក្នុងក្រុង កូរាត នៃខេត្ត «Nakhon Ratchasima» ប្រទេសថៃ ដែលបង្កឡើងដោយទាហានម្នាក់ កាលពីថ្ងៃសៅរ៍ បានបណ្ដាលឲ្យមនុស្ស ២៩នាក់​ស្លាប់ របួសជាង៥០នាក់។ បន្ទាប់ពីរត់គេចខ្លួន ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋខ្មែរនៅថៃ ផ្អាកការវិល​ចូលស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវ​ជាថ្មី ស្នើទៅបណ្ដាពលករខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យ«ផ្អាកការវិល​ចូលស្រុក» នៅបន្ទាប់ពីការឆ្លងជំងឺកូវីដ-១៩ (Covid-19) បានផ្ទុះឡើងខ្លាំង នៅក្នុងខេត្តសាមុតសាខន (ភាគនារតី ...
កម្ពុជា

មេដឹកនាំសភាអ៊ឺរ៉ុប ទាមទារឲ្យ​ស៊ើបអង្កេត​ករណី​ចាប់ពង្រត់ វ៉ាន់ឆាឡឺម

សភាសហភាពអ៊ឺរ៉ុប (EU Parl) ដែលមានទីតាំងនៅក្រុងស្ត្រាប៊ួរ (Strasbourg) ប្រទេសបារាំង បានស្នើឲ្យកម្ពុជា និងថៃ ត្រូវធ្វើការស៊ើបអង្កេត ឲ្យបានម៉ត់ចត់ និងជាបន្ទាន់ ចំពោះករណីលោក វ៉ាន់ឆាឡឺម ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.