កម្ពុជាដំណឹង

សម រង្ស៊ី អះអាងថា ហ៊ុន សែន ចាប់ពង្រត់ វ៉ាន់ឆាឡឺម ដើម្បី​សងគុណ ប្រយុទ្ធ

លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)
លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ គឺជាការសងគុណ ពីលោក ហ៊ុន សែន ទៅលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha)។

លោក សម រង្ស៊ី បានលើកឡើងដូច្នេះ តាមបណ្ដាញសង្គម នៅក្នុង​សារមួយរបស់លោក ដើម្បីសំដែងសាមគ្គីភាព ជាមួយក្រុមអ្នកប្រជាធិបតេយ្យ នៅ​ប្រទេសថៃ ដែលមេ​ដឹកនាំ​ប្រឆាំង អះអាងថា ពួកគេកំពុងតវ៉ា ពីការបាត់ខ្លួនលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិសរសេរឡើងថា៖

«ការចាប់ខ្លួននេះ ដែលធ្វើឡើងនៅកណ្តាលថ្ងៃត្រង់ (Editor’s Note: បើតាម​របាយការណ៍​​ជាច្រើន បានអះអាងថា ហេតុការណ៍កើតឡើង នៅម៉ោង​១៧ល្ងាច) គឺជា​អំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច ដែលជាជំនាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលបាន​ធ្វើឲ្យអ្នក​ប្រជាធិបតេយ្យខ្មែរ​ច្រើនរូប បាត់បង់ជីវិត។»

គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានរៀបរាប់បន្តថា៖

«ការចាប់ខ្លួន​ដោយលួចលាក់ អ្នកប្រឆាំងថៃ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ នេះ គឺជា​ការសងគុណ ពីលោក ហ៊ុន សែន ទៅលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទអស្ចារ្យ ដែល​បានហាមឃាត់រូបខ្ញុំ ក្នុងឋានៈខ្ញុំ ជាមេគណបក្សប្រឆាំងតែមួយគត់ ដែលមានសេរីភាព មិនឲ្យខ្ញុំវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ ដោយឆ្លងកាត់ប្រទេសថៃ ដូចខ្ញុំបានគ្រោង កាលពីថ្ងៃ ០៩ វិច្ឆិកា ២០១៩។»

តាំងពីពាក់កណ្តាលខែកក្កដាមក នៅក្នុងប្រទេសថៃ រលកបាតុកម្មជាច្រើន ដែលដឹកនាំដោយនិស្សិត បានផ្ទុះឡើងស្ទើររាល់ថ្ងៃ។ រូបថតរបស់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម ត្រូវបានក្រុមបាតុករ កាន់បង្ហាញ ដើម្បីធ្វើជានិមិត្តរូប នៃការតវ៉ាទាមទារ របស់ពួកគេ។

ក្នុងលិខិតមួយចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ របស់ស្ថានតំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងប្រាប់អង្គការពិភពលោកនេះថា គ្មានតំរុយអំពីការចាប់ពង្រត់សកម្មជនថៃខាងលើ នៅរាជធានីភ្នំពេញទេ។ លិខិតនោះ បានរៀបរាប់ថា ទិដ្ឋាការរបស់លោក វ៉ានឆាឡឺម សាតស័ក្តិសិទ្ធ ដែលរស់នៅភៀសខ្លួន នៅកម្ពុជានោះ បានផុតសុពលភាព តាំងពីជិត៣ឆ្នាំមុន។

លិខិតដដែលបានបន្តថា៖

«ចាប់ពីពេលនោះមក គ្មានការស្នើសុំ [ទិដ្ឋាការ] បន្តទៀត ត្រូវបានគេធ្វើឡើង សម្រាប់បន្តការស្នាក់នៅបណ្ដោះអាសន្នបន្ថែមទៀត របស់រូបគេ នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ក្រៅពីព័ត៌មាន ពីប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរពាក់ព័ន្ធ របស់កម្ពុជាមិនបានដឹង ឬមានតម្រុយ អំពីការចាប់ពង្រាត់លោក វ៉ាន់ឆាឡឺម នោះទេ។»

ក្រៅពីទាមទារ ឲ្យស្វែងរកយុត្តិធម៌ សម្រាប់លោក វ៉ាន់ឆាឡឺម ក្រុម​បាតុករ​ថៃ​ថែមទាំង​បាន​ទាមទារ ​ឲ្យ​នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ ចុះ​ចេញ​ពី​តំណែង និង​ឲ្យ​មាន​ការ​បញ្ចប់ ​ការ​ក្តោបក្តាប់​អំណាច ​របស់​ពួក​យោធា​ នៅ​ក្នុង​នយោបាយ​ថៃថៃមទៀត។

ការទាមទារខាងលើ របស់ក្រុមបាតុករថៃ ទំនងជាត្រូវលោក សម រង្ស៊ី ទាញភ្ជាប់នៅក្នុង​សារនយោបាយ​របស់លោក ជាបន្តថា៖

«អ្នកប្រជាធិបតេយ្យខ្មែរ និងអ្នកប្រជាធិបតេយ្យថៃ ត្រូវតែរួមកម្លាំងគ្នា ដើម្បីធ្វើឲ្យ​លទ្ធិ​ប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេសកម្ពុជា និងនៅប្រទេសថៃ ដូចជានៅក្នុងតំបន់​អាស៊ាន (ASEAN) ទាំងមូល ដែលត្រូវគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវ៕»



លំអិតបន្ថែមទៀត

កម្ពុជា

រដ្ឋាភិបាលកម្ពុជា​ព្រមាន​បណ្ដាជន ​ដែល​ត្រៀម​ទៅទទួល សម រង្ស៊ី ចូលស្រុក

ការប្រើប្រាស់ ការវិលត្រឡប់របស់«លោក សម រង្ស៊ី ចូលស្រុក»វិញ បើទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយ ពាក់ព័ន្ធទៅនឹងសកម្មភាព នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបដឹកនាំលោក ហ៊ុន សែន ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ ក្នុង​សោកនាដកម្ម​នៅខេត្ត​ព្រះសីហនុ ប្រើ«អភិក្រមទី៥»​មិនបានទេ

អភិក្រមទី៥ ពីក្នុងចំណោមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអភិក្រមសម្រាប់ការអនុវត្ត «ដោយអន្លើៗ» និង«ដោយដុំៗ» ហើយមិនអាចយកទៅអនុវត្ត ក្នុងសោកនាដកម្ម នៃគ្រោះរលំអគារចិន កាលពីចុងសប្ដាហ៍មុន នៅខេត្តព្រះសីហនុបានទេ។ ...
កម្ពុជា

អ្នកវិភាគថា ជួរមេដឹកនាំ CPP កំពុងសាកល្បងគ្នា​តាមរយៈសង្ឃ ហោ សុខុន

អ្នកវិភាគបានលើកឡើងថា សារដែលបង្ហោះចេញ ដោយព្រះសង្ឃ ហោ សុខុន ដែលលើកតម្កើនលោក ស ខេង ថាជា«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា» គឺជាការសាកល្បងមួយ នៅក្នុង«ជួរមេដឹកនាំ»គណបក្សប្រជាជនកម្ពុជាខ្លួនឯង។ នៅក្នុងការបង្ហោះមួយ ដ៏វែងអន្លាយកាលពីថ្ងៃទី១ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.