កម្ពុជាដំណឹង

ហ៊ុន សែន រិះគន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ «AKP» ថាចេញផ្សាយ​ព័ត៌មាន​យឺត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ទីភ្នាក់ងារព័ត៌មានរដ្ឋ ដែលហៅថា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (ជាអក្សរកាត់ AKP) ថាចេញផ្សាយ​ព័ត៌មាន​យឺត ជាទីបំផុត ដែលខុសគ្នាឆ្ងាយ ពីសារព័ត៌មានឯកជនដទៃទៀត។

មេដឹកនាំរបបក្រុងភ្នំពេញ បានថ្លែងដូច្នេះ នៅចំពោះកម្មករ-កម្មការិនី ជាច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងពិធីសំណេះសំណាលមួយ ដែលប្រារព្ធធ្វើក្នុងព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅឯ​ខេត្តកំពត។

លោក ហ៊ុន សែន បានថ្លែងសរសើរ «Fresh News» ថាចេញផ្សាយលឿន ភ្លាមៗ សូម្បីតែលោកមានប្រសាសន៍ មិនទាន់ចប់ផង ស្រាប់តែ​សារព័ត៌មាន ដែលចេញផ្សាយ​តាមប្រព័ន្ធ​​អ៊ិនធើណែត​មួយនេះ បានចេញផ្សាយ​រួចជាស្រេច។ សារព័ត៌មានមួយចំនួនទៀត ដែលមាននិន្នការ ស្និតនឹងរដ្ឋាភិបាលលោក ក៏ត្រូវបានលោក ហ៊ុន សែន លើកយកមកសរសើរ ដូចគ្នាដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា ផ្ទុយទៅវិញ ដើម្បីទទួលបាន​​ព័ត៌មាន​ដូចគ្នា ដែលចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានរដ្ឋ «AKP» គេត្រូវរង់ចាំ​​រហូតដល់យប់ ឬអាចត្រូវរង់ចាំ រហូត​ដល់សប្ដាហ៍ខាងមុខ ក៏មានដែរ៕



លំអិតបន្ថែមទៀត

លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)
កម្ពុជា

សម រង្ស៊ី អះអាងថា ហ៊ុន សែន ចាប់ពង្រត់ វ៉ាន់ឆាឡឺម ដើម្បី​សងគុណ ប្រយុទ្ធ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ...
កម្ពុជា

ហ៊ុន សែន ចង់ឃើញ​មុខ​«អ្នកដែលសប្បាយ»​ពេលអ៊ឺរ៉ុប​ធ្វើបាបលោក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មនៅថ្ងៃនេះ ថារដ្ឋាភិបាលរបស់លោក នឹងមិនខ្វល់ពីការដកប្រព័ន្ធអនុគ្រោះ របស់សហភាពអ៊ឺរ៉ុប ហៅថា «គ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ – EBA» ...
កម្ពុជា

រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ប្រឆាំង​«អ្នកប្រតិដ្ឋ»​ស្ថានភាព​ជំងឺ ហ៊ុន សែន

អ្នកប្រតិដ្ឋ ឬបង្កើតស្ថានភាពអាក្រក់ ពីសុខភាពរបស់លោកនាយករដ្ឋ ហ៊ុន សែន នឹងត្រូវជាប់ចោទ ពីការប្រព្រឹត្តិ​​បទល្មើសព្រហ្មទណ្ឌ ហើយនឹងរងវិធានការ​យ៉ាងម៉ឺងម៉ាត់ ពីរបបក្រុងភ្នំពេញ។ នេះ បើតាមលោក ផៃ ស៊ីផាន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.