• ហ៊ុន សែន រិះគន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ «AKP» ថាចេញផ្សាយ​ព័ត៌មាន​យឺត

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ទីភ្នាក់ងារព័ត៌មានរដ្ឋ ដែលហៅថា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (ជាអក្សរកាត់ AKP) ថាចេញផ្សាយ​ព័ត៌មាន​យឺត ជាទីបំផុត ដែលខុសគ្នាឆ្ងាយ ពីសារព័ត៌មានឯកជនដទៃទៀត។ មេដឹកនាំរបបក្រុងភ្នំពេញ បានថ្លែងដូច្នេះ នៅចំពោះកម្មករ-កម្មការិនី ជាច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងពិធីសំណេះសំណាលមួយ ដែលប្រារព្ធធ្វើក្នុងព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅឯ​ខេត្តកំពត។ លោក ហ៊ុន សែន បានថ្លែងសរសើរ «Fresh News» ថាចេញផ្សាយលឿន ភ្លាមៗ សូម្បីតែលោកមានប្រសាសន៍ មិនទាន់ចប់ផង ស្រាប់តែ​សារព័ត៌មាន ...