[ គន្លឹះ៥យ៉ាង ] មនុស្សពីរនាក់ដែលស្រលាញ់គ្នា ទោះបីផ្អែមល្ហែមខ្លាំងយ៉ាងណា មិនប្រាកដថា មិនធ្លាប់ឈ្លោះគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃការដោះស្រាយបញ្ហា របស់គូស្នេហ៍នីមួយៗ អាចមានលក្ខណៈខុសគ្នា តែក៏ក្នុងបំណងមួយ គឺចង់រក្សាទំនាក់ទំនង ឱ្យល្អឡើងវិញ។ ខាងក្រោមនេះ គឺជា«គន្លឹះ៥យ៉ាង» ដែលគូស្នេហ៍ភាគច្រើន តែងប្រើ ក្នុងការផ្សះផ្សាទំនាក់ទំនង ជាមួយដៃគូ៖

១. ស្នាមញញឹម

បើឈ្លោះគ្នារួចហើយ នៅបន្តពាក់មុខយក្សដាក់គ្នា តើចំណេញអីទៅ គឺនៅតែអន់ចិត្ត ជាមួយគ្នាដដែល។ តែបើសិនជាភាគីណាម្នាក់ ព្រមញញឹម គឺប្រៀបដូចជាឥន្ទធនូ ដែលកើតក្រោយព្យុះភ្លៀង។ ទោះឈ្លោះ ឬខឹងដៃគូ យ៉ាងណា បើស្រាប់តែឃើញគេញញឹមដាក់ ឬអ្នកទាំងពីរព្រមញញឹមដាក់គ្នា នោះស្មើនឹងព្រមត្រូវគ្នាវិញ ទោះមិននិយាយ ក៏ដូចបានប្រើស្នាមញញឹម មកជំនួស។

២. សុំទោស

ពេលខ្លះ បន្ទាប់ពីខឹង ឬឈ្លោះគ្នាហើយ ក៏អាចជាពេលដែលម្នាក់ៗ ពិចារណាឡើងវិញ ហើយចួនកាលក៏មើលឃើញថា ខ្លួនជាអ្នកខុស ហើយក៏ព្រមនិយាយពាក្យសុំទោស។ តែពេលខ្លះ អ្នកដែលព្រមនិយាយសុំទោស មុន មិនប្រាកដថាជាអ្នកខុសទេ តែព្រោះគេយល់ថា ពេលសុំទោសហើយ នឹងធ្វើឱ្យសង្គ្រាមផ្លូវចិត្តនេះ បញ្ចប់បាន។

៣. អធ្យាស្រ័យ

ចាំថា មនុស្សដែលនៅក្បែរយើង ដែលយើងកំណត់ថា ជាគូស្នេហ៍ គឺច្បាស់ណាស់ថា គេមិនមែនជាសត្រូវ របស់យើងនោះទេ។ ដូច្នេះ បើខឹងគ្នា ឈ្លោះគ្នា ក៏សូមឱ្យអារម្មណ៍នោះ បាត់ទៅវិញ ជំនួសឱ្យការអធ្យាស្រ័យ អត់ឱនឱ្យគ្នាទៅវិញទៅមក។ គ្មានទេ ពាក្យថាគុំកួន ចំពោះមនុស្សជាទីស្រលាញ់របស់យើង។

៤. ព្រមចាញ់

កុំគិតថា ការនិយាយរកដៃគូមុន ជារឿងអន់ឱ្យសោះ។ បើសិនការចង់ឈ្នះ ហើយធ្វើឱ្យអ្នកមិនព្រមនិយាយរកគ្នាមុន ឬចាំទាល់តែភាគីម្ខាងទៀត និយាយរកមុន នោះវានឹងធ្វើឱ្យទំនាក់ទំនង កាន់តែឃ្លាតឆ្ងាយ។ សាកគិតទៅមើល នៅពេលមានសង្គ្រាមកើតឡើង បើភាគីម្ខាងៗ គិតតែចង់ឈ្នះ នោះវានឹងធ្វើឱ្យខាតពេលវេលា ហើយពាក្យថា សន្តិភាពនឹងមិនកើតមានឡើយក្នុងកាលៈទេសៈនេះ។ សូមចាំថា បើអ្នកព្រមចាញ់ នោះស្មើនឹងអ្នកបង្កើតសន្តិភាព ក្នុងសេចក្តីស្នេហារបស់អ្នក។

៥. បំភ្លេច

រឿងទាស់គ្នា បើឈ្លោះថ្ងៃហ្នឹងហើយ សូមឱ្យថ្ងៃថ្មី ជាថ្ងៃដែលនាំមកនូវស្នាមញញឹម។ ដូច្នេះ អ្នកមិនត្រូវគាស់កកាយ យករឿងពីម្សិលមករំឭកទៀតនោះទេ។ ការបំភ្លេចរឿងរកាំរកូស ការបំភ្លេចនូវជម្លោះ ដែលកើតឡើង គឺស្មើនឹងការបង្កើតនូវក្តីសុខ សម្រាប់ខ្លួនឯង និងដៃគូ៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

វិធីសាស្រ្ត​ទប់​អារម្មណ៍ កុំឱ្យធ្លាក់​ក្នុងអន្លង់ស្នេហ៍ របស់​នរណា​ម្នាក់

មិនចង់ពាក់ព័ន្ធ នឹងរឿងស្នេហាមែនទេ? ចូរសាកល្បង នូវវិធីសាស្ត្រខាងក្រោម ដើម្បីទប់អារម្មណ៍ កុំឱ្យធ្លាក់​ក្នុងអន្លង់ស្នេហ៍ របស់នរណាម្នាក់។ មិនមែនគ្រប់មនុស្សទាំងអស់ ឱ្យតែគេស្រលាញ់ ខ្លួនត្រូវតែពិចារណានោះទេ។ ពេលខ្លះ វាមិនទាន់ដល់ពេល ដែលត្រូវគិតរឿងស្នេហា ...
វប្បធម៌ និងជីវិត

វិធី​ធ្វើ​ឱ្យ​មិត្ត​ស្រី​ខ្លួន​មាន​អារម្មណ៍​ថា នាង​ជា​មនុស្ស​ពិសេស

នាង​ជា​មនុស្ស​ពិសេស ៖ មនុស្សពីរនាក់ស្រលាញ់គ្នា និងអាចបន្តទំនាក់ទំនង​ជាមួយគ្នាបាន​ដោយរលូន មិនមែនត្រឹមតែការមានចិត្តស្មោះត្រង់ចំពោះគ្នាប៉ុណ្ណឹងទេ តែការធ្វើឱ្យដៃគូទទួលបាននូវភាពកក់ក្តៅ ផ្អែមល្ហែម គឺរឿងមួយដែលមនុស្សស្រីគ្រប់គ្នាតែងចង់បានពីមនុស្សដែលខ្លួនស្រលាញ់។ ជាការពិតណាស់ នារីគ្រប់រូបចង់មានអារម្មណ៍ថា នាងជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងពិសេសសម្រាប់បុរស ជាទីស្រលាញ់របស់នាង។ ...
កំសាន្ដ

«ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម នៅ​ពេល​ខ្ញុំខឹង-​ស្អប់-​ច្រណែន»

«ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម» ៖ សំឡេងបោះកាតាបព្រូស ទៅលើសាឡុង ដោយអាការៈអស់កម្លាំង ក្នុងដំណើរកោងៗ ជាមួយឯកសណ្ឋានសិស្ស បញ្ជាក់ថា តុលា ទើបត្រឡប់មកពីសាលារៀន។ លោកឪពុក ឃើញកូនប្រុសអាយុ ១៥ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.