[ កាន់តែ​យល់​ពី​មនុស្សស្រី ] អត្ថបទនេះនឹងជាជំនួយដល់អ្នក ក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្សស្រី ក៏ដូចជាធ្វើឱ្យអ្នកអាចបង្កើតទំនាក់ទំនង កាន់តែល្អ ជាមួយនារី ដែលអ្នកស្រលាញ់។

១. យល់ពីការលំបាកផ្នែកជីវសាស្រ្តរបស់មនុស្សស្រី

ជារៀងរាល់ខែ ស្រ្តីតែងតែមករដូវ ដែលធ្វើឱ្យអារម្មណ៍នាងប្រែប្រួល មួម៉ៅ ឬឆាប់ខឹង ជាពិសេសក៏អាចមានការឈឺចាប់មួយចំនួន លើរាងកាយផងដែរ។ ដូច្នេះ សូមយោគយល់ ចំពោះការលំបាករបស់នាង និងបន្ថែមនូវការយល់ចិត្ត និងយកចិត្តទុកដាក់ ចំពោះនាងឱ្យបានច្រើន។

២. រៀនយល់ពីអតីតកាលរបស់នាង

សួរនាំនាង ពីគ្រួសាររបស់របស់នាង កុមារភាពរបស់នាង ដើម្បីដឹងថា ក្នុងជីវិតនាង ឆ្លងកាត់នូវរឿងអ្វីខ្លះ។ ពេលខ្លះ ចរិតលក្ខណៈ ឬផ្លូវចិត្តរបស់នាង ជះឥទ្ធិពល ពីបទពិសោធអតីតកាល ឬរបៀបចិញ្ចឹមបីបាច់អប់រំ របស់ឪពុកម្តាយនាង។ ទោះបីជាយ៉ាងណាក៏ដោយ កុំបង្ខំនាង ប្រសិនបើនាងមិនចង់ចែករំលែងរឿងទាំងនោះ ជាមួយអ្នក។

៣. ទទួលស្គាល់ថា មនុស្សស្រីទាំងអស់ គឺមានភាពខុសគ្នា

កុំចាប់កំហុសមនុស្សស្រី ប្រសិនបើអ្នកមើលឃើញថា អ្វីដែលនាងធ្វើ ឬចរិត ឫកពារបស់នាង ខុសប្លែកពីនារីដទៃទៀត ដែលអ្នកធ្លាប់សរសើរ ឬឱ្យតម្លៃគេ។ ត្រូវចាំថា មនុស្សស្រីទាំងអស់មិនដូចគ្នាទេ ទាំងរូបរាង ចរិត ចំណូលចិត្ត និងរបៀបរបបក្នុងការរស់នៅ។

៤. សង្កេតនាង

វិធីល្អបំផុត ក្នុងការយល់ពីនាង គឺចំណាយពេលវេលា ជាមួយនាងឱ្យបានច្រើន ហើយសង្កេតមើលអត្តចរិតរបស់នាង ថានាងជាមនុស្សប្រភេទណា ចូលចិត្តធ្វើអ្វីខ្លះ ងាយក្នុងការខឹង ពេលខឹងនាងមានកិរិយា យ៉ាងដូចម្តេច ឆេវឆាវ ឬទន់ភ្លន់ ចេះជួយយកអាសាអ្នកដទៃ។ល។

៥. ប្រសិនបើអ្នកគិតថានាងមិនសប្បាយចិត្ត ត្រូវសួរនាង

ប្រសិនបើនាងមិនបាននិយាយ ពីអារម្មណ៍របស់នាង តែទឹកមុខរបស់នាង បានបញ្ជាក់យ៉ាងច្បាស់ទៅហើយ ដូច្នេះ ត្រូវសួរពីអារម្មណ៍របស់នាង ថាតើមានរឿងអី ឬមានអ្វី ដែលអ្នកអាចជួយនាង បានដែរទេ?

៦. ជាអ្នកស្តាប់ដ៏ល្អរបស់នាង

ការស្តាប់ គឺជាចំណុចសំខាន់ ក្នុងការយល់ពីនរណាម្នាក់ ជាពិសេសគឺមនុស្សស្រី។ បង្ហាញនូវការយកចិត្តទុកដាក់ចំពោះនាង នៅពេលដែលនាង ចង់ចែករំលែករឿងសប្បាយចិត្ត ឬមិនសប្បាយចិត្ត ឱ្យអ្នកបានដឹង។

៧. កុំប្រៀបធៀបនាង ជាមួយនារីផ្សេងទៀត

មនុស្សស្រីមួយចំនួន ចូលចិត្តយកខ្លួនឯង ទៅប្រៀបធៀបជាមួយនារីដទៃ ហើយពេលខ្លះក៏មានអារម្មណ៍តូចចិត្ត ដោយគិតថាខ្លួនមិនស្អាតដូចគេ ឬអន់ជាងគេ។ ដូច្នេះ អ្នកត្រូវលើកទឹកចិត្តនាង ឬជួយនាងក្នុងការ មើលឃើញពីចំណុចល្អ ឬភាពខ្លាំងដែលនាងកំពុងមាន។.

៨. សរសើរនាង

គ្រប់មនុស្សស្រីទាំងអស់ គឺចូលចិត្តឱ្យគេរំឭកនាង ពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ភាពវៃឆ្លាត ឬកិច្ចការទាំងឡាយណា ដែលនាងធ្វើបានល្អ។ ជាពិសេសសម្រាប់ទំនាក់ទំនង ជាមួយដៃគូ គឺនាងតែងចង់បានពាក្យសរសើរ ពីមនុស្សជាទីស្រលាញ់ របស់នាងគ្រប់ពេល។

៩. ចងចាំថ្ងៃសំខាន់ៗ

មនុស្សស្រី តែងតែយកចិត្តទុកដាក់ចំពោះថ្ងៃសំខាន់ៗ ដែលបានឆ្លងកាត់ជាមួយមនុស្ស ដែលខ្លួនស្រលាញ់ ដូចជា ថ្ងៃណាត់ជួបគ្នាលើកដំបូង ថ្ងៃដែលអ្នកបានសារភាពស្នេហ៍ចំពោះនាង ថ្ងៃដែលអ្នកទិញអំណោយ លើកដំបូងជូននាង។ ដូច្នេះ កុំធ្វើឱ្យនាងយល់ថា នាងទុករឿងសំខាន់ទាំងនោះ តែម្នាក់ឯង បើមិនអ៊ីចឹងទេ នាងច្បាស់ជាយល់ថា អ្នកមិនឱ្យតម្លៃចំពោះអ្វី ដែលធ្លាប់កើតឡើងរវាងអ្នក និងនាង៕



You may also like

កំសាន្ដ

ការជួយសង្គ្រោះ តាម​ឧទ្ធម្ភាគចក្រ ដែល​ធ្វើឲ្យ​«វិលមុខ»

ស្ត្រីចំណាស់អាយុ៧៥ឆ្នាំមួយរូប បានឆ្លងកាត់ការជួយសង្គ្រោះ ដ៏កម្របានជួបមួយ តាម​ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារមុន ចេញពីជ្រលងភ្នំ «Piestewa» ក្នុងរដ្ឋអារីហ្សូណា (Arizona)។ ជនរងគ្រោះបានដួល និងបានរងរបួសត្រង់មុខ ហើយទទួលបានការជួយសង្គ្រោះភ្លាមៗ ពីក្រុមអ្នកជួយសង្គ្រោះ ...
ជីវិតប្រចាំថ្ងៃ

នៅលីវមានអីមិនល្អ? ស្រីៗត្រូវធ្វើខ្លួនឱ្យរឹងមាំ ហើយរីករាយឡើង!

នៅលីវមានអីមិនល្អ? សំណួរដដែលៗ ដែលសួរទៅមនុស្សស្រីនៅលីវថា “តើពេលណារៀបការ”? ហាក់ដូចជា ធ្វើឱ្យពួកនាងរអៀសខ្លួន ហើយមិនចង់ឆ្លើយនោះទេ ព្រោះខ្លាចគេមើលមកថា មួយឆ្នាំហើយ មួយឆ្នាំទៀត អាយុក៏ច្រើន នឹងក្លាយជាក្រមុំចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ...
ជីវិតប្រចាំថ្ងៃ

ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

អ្វីទៅ ជា«ខ្លឹម៣យ៉ាង» នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទ​ខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ ...

Comments are closed.

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...