កំសាន្ដសំណើច កំប្លែង

«ស្លៀក​ខ្លី​ពេក​លើក​នេះ ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

«… ទ្រាំ​ពុំ​បាន» រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​ មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ ​យ៉ាង​ដំណំ​អញ្ចឹង។

ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖

– មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?!

វា​បាន​ឆ្លើយ​មក​វិញ​ថា៖

– ឯងឃើញហើយ ចាំបាច់សួរអី.. គឺដូចដែលឯងបានឃើញណ្នឹង។

– អញឃើញហើយ តែនរណាជាអ្នកធ្វើ?

– ប្រពន្ធអញ!

ភ្ញាក់ព្រើត… ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រ ជាយូរយារ​មក​ហើយ។

– ប្រពន្ធឯង? តាំងពីអង្កាល? មានរឿងអ្វី? ហើយមកពីហេតុអី?

– អញនៅពីក្រោយប្រពន្ធអញ ដែលថ្ងៃនេះស្លៀកខ្លីដល់ក។ នាងកំពុងតែឈ្ងោកអោនក្បាល ចូលទៅមើល​ក្នុងទូ ដែលរក្សាទុកសាច់ឲ្យកក ធ្វើឲ្យអញមើលឃើញខោស្លីប និងកំប៉េះគូទដ៏មូលក្លំពីក្រោយ។ អញទ្រាំ​មិន​បាន ក៏ចាប់នាងអោប ហើយយកដៃចាប់កំប៉េះគូទនោះ…។ តែរឿងបន្ទាប់មកទៀត អញគ្រាន់​តែ​ចាំ​បានថា មានសាច់ជ្រូកកកមួយដុំធំ បានហោះមកបុកចំកណ្ដាលមុខប៉ុណ្ណោះ។

– ហើយឯងទើបបានប៉ះនាង ជាលើកទីមួយឬ បានជាដល់ថ្នាក់នេះ?

– នៅកណ្ដាលផ្សារទំនើបម្សិលម៉ិញ…ប្រាកដហើយ ជាលើកទីមួយ !!!



លំអិតបន្ថែមទៀត

កំសាន្ដ

«ពស់… ការេបួនជ្រុង» សំណើចខ្លី

សុខ ជាមនុស្សពួកែនិយាយពន្លើស ហើយពេលខ្លះ បំផ្លើសហួសហេតុ ។ ថ្ងៃមួយសុខ និយាយជាមួយសៅថា៖ សុខ៖ អូថ្ងៃមុន អញដើរក្នុងព្រៃ​ ប្រទះឃើញពស់មួយធំអស្ចារ្យ គ្រាន់តែទទឹងវាប្រវែង២០មែត្រ ហើយបណ្ដោយវាប្រវែង ...
វប្បធម៌ និងជីវិត

ធ្វើ​យ៉ាងម៉េច​ទើប​នារី​ដែល​អ្នក​លួចបេតី ស្រលាញ់​អ្នកវិញ ?

ស្រលាញ់​អ្នកវិញ ៖ ធម្មតា ពេលអ្នកលួចស្រលាញ់នារី ណាម្នាក់ មិនមែននៅសុខៗ ក៏ទៅប្រាប់គេត្រង់ៗ ថាអ្នកស្រលាញ់នាងនោះទេ។ ពេលខ្លះ នាងមិនទាន់បានត្រៀមចិត្ត ឬពេលខ្លះ បើនាងបដិសេធភ្លាមៗ អ្នកក៏ខូចចិត្ត។ ...
កម្ពុជា

១៤កុម្ភៈ៖ ហ៊ុន សែន រំលឹកយុវវ័យកុំប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងដកឃ្លា មិននិយាយពីនយោបាយឡើយ។ លោកបានយកឱកាសនេះ ដើម្បីរំលឹកដល់យុវវ័យទាំងឡាយ កុំឲ្យប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»ខ្មែរ ដោយលើកពីរូបលោក ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.