កំសាន្ដសំណើច កំប្លែង

«ពីនេះ​ទៅ​ដីគោក មាន​ចំងាយ​តែ​២៥០ម៉ែត្រ​ប៉ុណ្ណោះ!» សំណើចខ្លី

ក្រោយពេលដែលនាវា​ ដឹកអ្នកទេសចរណ៍ ទីតានិក (Titanic) បានបើកទៅបុក នឹងផ្ទាំងភ្នំទឹកកក ហើយធ្វើអោយមាន ការខូចខាត​តួកប៉ាល ដ៏ធ្ងន់ធ្ងររួចមក កប៉ាលស្នេហារបស់ លោក «Jack» និងនាង «Rose» មួយនេះ កំពុងតែបន្ទាបខ្លួន យ៉ាងសន្សឹមៗ លិចទៅក្នុងទឹក។

អ្នកដំណើរទាំងឡាយឆ្លេឆ្លា មិនដឹងថារត់ទៅឯណា បើមើលទៅ ឃើញតែមេឃងងឹតសូន្យឈឹង។ មានអ្នកដំណើរម្នាក់ រត់ទៅរក​មេបញ្ជាការ ដែលឈរកំសត់តែម្នាក់ឯង ក្នុងបន្ទប់កាច់ចង្កូតនាវា ហើយសួរ ៖

អ្នកដំណើរ ៖ លោកមេបញ្ជាការ តើលោកអាចប្រាប់ខ្ញុំបានទេ ពីកប៉ាលទៅដីគោក មានចំងាយប៉ុន្មាន ដែលជិតជាងគេបំផុត ?
មេបញ្ជាការ ៖ តែ២៥០មែត្រប៉ុណ្ណោះ !
អ្នកដំណើរ ៖ អូ៎ ល្អប្រពៃណាស់ !​ ហើយលោកអាចបា្រប់ខ្ញុំ បានទៀតទេថា នៅទិសខាងណា លិច កើត ជើង ឬត្បូង ?
មេបញ្ជាការ ៖ នៅខាងក្រោម !
អ្នកដំណើរ ៖ … ???!!!



លំអិតបន្ថែមទៀត

កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៤) សំណើចខ្លី

[ វគ្គទី៤ ] ក្នុងការរងចាំ ជួបពិគ្រោះជាមួយគ្រូពេទ្យ អ្នកជំងឺពីរនាក់ ជជែកគ្នា ៖ – ក្នុងពេលទៅជួបជាមួយគ្រូពេទ្យដំបូងៗ គ្រូពេទ្យចេះតែសួរថា តើព្រឹកម៉ិញញ៉ាំអាហារអី? ខ្ញុំមើលទៅដូចជាមិនទាក់ទងអី ...
កំសាន្ដ

«ប្រសើរជាង!» សំណើចខ្លីៗ

«ប្រសើរជាង!» ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា ...
កំសាន្ដ

«អ្នកក្លាហានតែមួយ» សំណើច

បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះ​ត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម​ទាំងនេះ គ្មាននរណាម្នាក់​ក្លាហានចេញមុខ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.