បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះ​ត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម​ទាំងនេះ គ្មាននរណាម្នាក់​ក្លាហានចេញមុខ មកទទួលតួនាទីនេះទេ។

ស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែមាន សំរែកមួយស្រែកឆោឡោឡើងថា ៖

– វើយកនយើង ប្រពន្ធៗនាំគ្នាមកហើយវើយ !!!

ពួកបុរសៗទាំងអស់លឺដូច្នេះ នាំគ្នារត់ប្រាស់អាយុតែរៀងៗខ្លួន។ នៅសល់តែបុរសម្នាក់ ដែលនៅឈរស្ងៀម​ធ្វើបែបហី អត់រត់ទៅណា​នឹងគេសោះ។ ទាំងអស់គ្នាឃើញដូច្នោះ ក៏ទះដៃអបអរសាទរ សសើរពីវីរភាពរបស់បុរស ហើយថា​គាត់នេះហើយ​ស័ក្ដិសម នឹងក្លាយជា​ប្រធានសមាគម។

– អស្ចារ្យៗ នេះបានចំជាអ្នកក្លាហាន របស់យើងទាំងអស់គ្នាមែន។ គាត់នៅស្ងៀម នឹងធឹង ហើយមិនចេះភ័យ នឹង​ប្រពន្ធផ្ដេសផ្ដាសទេ អស្ចារ្យៗ … ជាប្រធានរបស់ពួកយើង គាត់ពិតជាស័ក្ដិសមឥតខ្ចោះ …។

ទាំងអស់គ្នាត្រឡប់មកវិញ ដើម្បីមកចាប់ដៃបុរស ដែលនឹងត្រូវក្លាយជាប្រធាន របស់ខ្លួននោះ។ ស្រាប់តែភ្ញាក់ព្រើត ដោយដឹងថាបុរសនេះ ភ័យរហូតគាំងបេះដូងស្លាប់​បាត់ទៅហើយ៕



លំអិតបន្ថែមទៀត

កំសាន្ដ

«សំដី​ឲ្យ​ប្រផ្នូល របស់​កូនស្រី» សំណើចខ្លី

ជាទម្លាប់​នៅវេលាយប់ឡើង លោកឪពុកតែងចូលទៅនិទានរឿង ឲ្យកូនស្រីតូច​របស់ខ្លួន នៅមុនកុមារីអាយុ៣ឆ្នាំរូបនេះ លង់លក់ក្នុងដំណេក។ ហើយក៏ជាទម្លាប់ដែរ ដែលកុមារីតែងបន់ស្រន់ និងជូនពរមនុស្ស នៅក្នុងគ្រួសារខ្លួន នៅមុនលោកឪពុក ចាកចេញពីបន្ទប់។ យប់នេះ កូនស្រីតូច ...
កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) សំណើចខ្លី

[ វគ្គទី៥ ] អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖ – ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា ...
ជីវិតប្រចាំថ្ងៃ

នៅលីវមានអីមិនល្អ? ស្រីៗត្រូវធ្វើខ្លួនឱ្យរឹងមាំ ហើយរីករាយឡើង!

នៅលីវមានអីមិនល្អ? សំណួរដដែលៗ ដែលសួរទៅមនុស្សស្រីនៅលីវថា “តើពេលណារៀបការ”? ហាក់ដូចជា ធ្វើឱ្យពួកនាងរអៀសខ្លួន ហើយមិនចង់ឆ្លើយនោះទេ ព្រោះខ្លាចគេមើលមកថា មួយឆ្នាំហើយ មួយឆ្នាំទៀត អាយុក៏ច្រើន នឹងក្លាយជាក្រមុំចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.