• «អាថ៌កំបាំង» នៃប្រអប់ពីរ៉ាមីដ របស់​សារមន្ទីរ​លូវ្រ៍ រដ្ឋធានី​ប៉ារីស

    ដើម្បីចូលរួមខួបទី៣០ នៃការសាងសង់កោនកញ្ចក់ កណ្តាលសារមន្ទីរលូវ្រ៍ (Louvre) របស់រដ្ឋធានីប៉ារីស វិចិត្រករ «JR Art» បានបង្កើតស្នាដៃ ដ៏អស្ចារ្យមួយនេះឡើង។ ផ្ទាំងរូបភាព បែប «3D» ដ៏ធំសម្បើម ត្រូវបានយកទៅបិតផ្ទាល់ ពីលើទីលាន «Napoléon» ដែលនៅជុំវិញកោនកញ្ចក់ នៃប្រអប់ពីរ៉ាមីដ ។ ស្នាដៃនេះ មានឈ្មោះថា «អាថ៌កំបាំងនៃប្រអប់ពីរ៉ាមីដដ៏មហិមា»។ ផ្ទាំងរូបភាពទាំងអស់ នឹងត្រូវបិតពីលើផ្ទៃដី ១៧០០០ម៉ែត្រការ៉េ សឹងតែពេញមួយទីលាន។ អ្នកស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ បានចូលរួមក្នុងគម្រោងនេះ។ កោនកញ្ចក់ នៃសារមន្ទីរលូវ្រ៍ បានធ្វើខួបទី៣០របស់ខ្លួន កាលពីថ្ងៃសុក្រទី២៩ ខែមិនា ...