អត្ថបទខាងក្រោមនេះ មានចំណងជើង «អំពីទោសៈ» ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី ដោយ​ស្មេរ​ដាក់​ឈ្មោះ «ចៅចិត្រ»។ ដោយចាត់ទុកថា វាជា​ការសិក្សា​​ស្រាវជ្រាវមួយ ក្នុងក្របខណ្ឌសេរីភាព​​នៃការបញ្ចេញមតិ ទស្សនាវដ្ដី​​​​​សូម​​យក​​​​​អត្ថបទ​នេះ មកចុះ​ផ្សាយ​​ទាំង​ស្រុង (*) ដូចតទៅ។

នៅក្នុងព្រះពុទ្ធសាសនា ព្រះលោកសម្តែងថា លោភៈ ទោសៈ និង មោហៈ គឺជាធម៌បី ដែល​នាំទៅរកក្តីវិនាសអន្តរាយ។ ថ្ងៃនេះ សូមលើក«អំពីទោសៈ» មកសង្ខេបខ្លី ដើម្បីងាយស្រួល​យល់ដឹង និងសង្កេត​ដោយខ្លួនយើង​រាល់គ្នា។

រាល់ចិត្តដែលកើតទោសៈ មានសភាពលក្ខណៈដូចតទៅនេះ៖

១) ចិត្តដែលក្រេវក្រោធ៖ ខឹងខ្លាំងឥតឧបមា ខឹងញ័រមាត់ញរ័ដៃញ័រជើង បណ្តាលឲ្យ​កើត​ជា​ហឹង្សា កើតជា​អំពើ​វាយទាត់ធាក់ បាញ់សម្លាប់ ជាដើម។

២) ចិត្តដែលមានគំនុំ៖ ក៏បណ្តាលមកពីខឹង តែមិនបញ្ចេញបានភ្លាមៗ ទុកក្នុងចិត្ត​រង់ចាំ​ឳកាស នឹងអាល​បញ្ចេញជា​សកម្មភាព​ណាមួយ ជាការសងសឹក។ គំនុំនេះ ដុតឆេះក្នុង​ចិត្ត​ជាប្រចាំ ដូចជាភ្លើងមួយដុំ ដែលនៅឆាបឆេះ មិនរលត់ដូច្នេះដែរ ហើយភ្លើងគំនុំ​នេះ​វាធ្វើ​ឲ្យអន្តរាយដល់ខ្លួនឯង និងអ្នកដ៏ទៃអាស្រ័យតាមកម្ម។

៣) ចិត្តដែលរមិលគុណ៖ នេះចង់សំដៅ លើចិត្តដែលមិននឹកនា ដល់គុណស្រ័យ ដែល​អ្នក​ដ៏ទៃបានធ្វើ មកលើខ្លួនកន្លងមក និងមួយវិញទៀត គឺចិត្តដែលធ្វើអំពើល្អ ជាគុណ​ដល់​គេហើយ រំពឹងរំពៃនឹកដល់ថា ថ្ងៃណាមួយឲ្យគេតបស្នងសងគុណ មកខ្លួនឯងវិញ។ រួចបើ​កាលណាអ្នកដ៏ទៃមិនតបគុណមកវិញទេ ក៏កើតជាសេចក្តីខឹងក្រោធ ទោមនស្ស​នៅក្នុង​ចិត្ត ខ្លាំងតិចទៅតាមនោះដែរ។

៤) ចិត្តច្រណែននិន្ទា៖ ចិត្តដែលកាលណាឃើញអ្នកដ៏ទៃបានថ្កើនថ្កាន បានរីកលូតលាស់​ជាង​ខ្លួន ស្អាតជាងខ្លួន បានសុខសានត្តជាងខ្លួន បានចម្រើនមានបាន នូវទ្រព្យសម្បត្តិ​នានាឬជាកិត្តិយស បុណ្យសក្តិជាដើម បណ្តាលអោយចិត្តឯងឯណេះកើតក្តីច្រណែន ខឹង​ខ្លួនឯង អាក់អន់ស្រពន់ចិត្ត តូចចិត្តនឹងវាសនាខ្លួន។

៥) ចិត្តដែលតាំងខ្លួនឯងជាធំ ឬជាសំខាន់៖  នេះជាចិត្តដែលយល់ថា​ខ្លួននេះពូកែស្មើរ​អ្នក​ប្រាជ្ញ ខ្លួននេះ​មាន​សារសំខាន់ ចំពោះអ្នកដ៏ទៃ តែដល់ទៅមិនបានឃើញអ្នកផ្សេង គេទុក​ខ្លួន​ជាសំខាន់ឬលើកជាធំ ក៏កើតទៅជា​ចិត្តខឹង​ក្រោធ អាក់អន់​ស្រពន់ចិត្ត​​នឹង​មនុស្ស​ដ៏ទៃ។

៦) ចិត្តកំណាញ់៖ ចិត្តបែបនេះ ហេតុម្តេចក៏ចេញជាទោសៈបាន? ចិត្តបែបនេះ ​គឺចិត្ត​ដែល​​មិនបរិច្ចាគ ចិត្ត​ដែល​មិនចង់​ឲ្យមនុស្ស​ដ៏ទៃ​ស្មើរ ដូចជាមានទ្រព្យស្មើរ ឬមានចំណេះ​ស្មើរ ដល់តែមនុស្សដ៏ទៃ​គេមានទ្រព្យស្មើរ ឬចំណេះវិជ្ជាស្មើរ ក៏តាំង​កើតចិត្តនេះមក គឺចិត្ត​ប្រកប​ដោយទោសៈ នេះឯង។

អស់លោកអ្នកអានជាទីគោរព រាល់ដែលលើកមក​សង្ខេបដ៏ខ្លីបំផុត​ខាងលើ​នេះ គឺ​សម្រង់​ចេញ អំពីធម៌របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលយើងគួរដឹងលឺ នឹងប្រើ​សតិ​របស់​យើង​ស្ទង់​ចិត្ត​ខ្លួនឯង ខណៈណាដែលវាកើតមក​តាមដំណើរ យើងត្រូវរិះរកវិធីរំងាប់ រំលត់ចិត្ត​ទោសៈ​បែបខាងដើមនេះ អោយវាឆាប់រលត់ទៅវិញ ក្នុងបំណងឲ្យចិត្តយើង​ប្រកបដោយ​សេចក្តីសុខ។

ទង្វើដែលកើតពីចិត្ត​ដែលមានទោសៈ វាអាចបណ្តាលឲ្យមាន​ នូវវិបាកមិនល្អផ្សេងៗ ដែល​មិនមែនជាប្រយោជន៍។ នរជនដែលប្រកប​ដោយចិត្តអទោសៈ រមែងរស់នៅ​ដោយស្រាល​ជាង និងសុខជាងនរជន ដែលសម្បូរណ៍ដោយចិត្តទោសៈ។ ដែលនេះនិយាយមកនេះ ទុក​ជា​តំណក់ទឹកសាប ដ៏តូចមួយដំណក់ ដែលស្រក់ទៅក្នុងមហាសមុទ្រ​ដ៏សែន​ធំធេង​តែប៉ុណ្ណោះ ហើយដោយបំនងល្អ និងបរិសុទ្ធបំផុត អំពីខ្ញុំបាទ ចៅចិត្រ៕

——
ចៅចិត្រ
——

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដី​សោមនស្ស​រីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី នឹង​គោរព​ក្ដីប្រាថ្នារបស់ប្រិយមិត្ត ដែលមិន​ចង់​​បញ្ចេញ​ឈ្មោះ



You may also like

កំសាន្ដ

«ជួប ទះ»វិលមកជាថ្មី… តែម្ដង​នេះក្លាយជា«ជួប ក្ដិច»!

បើគេនៅចាំមិនភ្លេចទេ តារា «ជួប ទះ» បានរះព្រោងព្រាត នៅលើបណ្ដាញសង្គម កាលពី​អំឡុងខែមីនា ឆ្នាំ២០១៨ នៅថ្ងៃបើកសវនាការ របស់សាលាឧទ្ធរណ៍ លើសំនុំរឿង​លោក កឹម សុខា ...
កម្ពុជា

ព្រះសង្ឃ លួន សុវ៉ាត កំពុង​គង់​ក្នុង​ទីសុវត្ថិភាព ដើម្បីគេចពីការ​«ធ្វើស៊ី»

ព្រះតេជគុណ លួន សុវ៉ាត បានចេញភ័ក្រធ្វើប្រតិកម្ម នៅទីបំផុត! ព្រះសង្ឃដ៏ល្បីអង្គនេះ ដែល​ត្រូវបាន​ជ្រើសរើស ឲ្យទទួល​ពានរង្វាន់សិទ្ធិមនុស្ស ដោយអង្គការអន្តរជាតិជាច្រើន បានអះអាងថា ក្នុងវេលានេះ ព្រះអង្គ កំពុង​គង់​ក្នុង​ទីសុវត្ថិភាព ...
កម្ពុជា

សង្ឃ​«អាចសឹក​មកធ្វើ​នាយករដ្ឋមន្ត្រី»​ពេល ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់

ព្រះសង្ឃអាចសឹកលាចាកសិក្ខាបទ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី នៅពេលណាលោក ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់ ជាស្ថាពរ។ នេះ ជាការអះអាងរបស់បុរសខ្លាំងកម្ពុជា ក្នុងចម្លើយដ៏គ្រោតគ្រាតមួយ តបទៅនឹងការបិណ្ឌបាត្រ របស់ព្រះសង្ឃមួយអង្គ ដែលស្នើឲ្យលោកនាយករដ្ឋមន្ត្រី ...

Comments are closed.

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...