បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ និង ក្រោម។

  • ទិសកើត គោរពប្រតិបត្តិមាតាបិតា ដែលបានផ្តល់កំណើតដល់យើង ដល់អស់លោកអ្នកដ៏មានគុណ ដែលបានចិញ្ចឹម បីបាច់ថែររក្សាយើង​ ឱ្យរស់រាន
  • ទិសត្បូង គោរពប្រតិបត្តិគ្រូបាអាចារ្យ អ្នកប្រដែរប្រដៅ ផ្តល់ដំបូន្មានល្អៗ ដែលបានបង្ហាត់បង្ហាញ ឱ្យយើងបានចេះដឹង បានក្លាយ​ជាមនុស្សល្អ
  • ទិសលិច គោរពស្រលាញ់ក្រុមគ្រួសារ ស្វាមីភរិយា និងកូនឱ្យបានល្អ មើលថែររក្សាគ្នា ធ្វើយ៉ាងណា ឱ្យគ្រួសាររស់នៅ​សុខដមរម្យនា
  • ទិសជើង គោរពស្រលាញ់ញាតិមិត្ត សម្លាញ់ អ្នកជិតខាង អ្នកធ្វើការជាមួយគ្នារាល់ថ្ងៃ នោះពួកគេនឹងគោរព​​ស្រលាញ់​លោកអ្នក​វិញ និងជួយគ្នាទៅវិញទៅមក
  • ទិសខាងក្រោម ស្រលាញ់រាប់អាន មើលថែរអ្នកបម្រើការ​ក្នុងផ្ទះ ឬអ្នកដែលមានឋានៈ តូចជាងខ្លួន នោះពួកគេ​នឹងផ្តល់​នូវសេចក្តីសុខ ឱ្យលោកអ្នកវិញ ជាការតបស្នង
  • ទិសលើ គោរពប្រតិបត្តិសាសនា ពីព្រោះព្រះជាម្ចាស់ ទេពតា នឹងតែងតែតាមថែររក្សា ការពារបុគ្គលល្អ ដែលប្រព្រឹត្តអំពើល្អ។

អស់លោកអ្នក ដែលគោរពប្រតិបត្តិខ្ជាប់ខ្ជួន នឹងទទួលបាននូវសេចក្តីសុខ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ កិច្ចបូជានេះ ក៏មិនកំណត់ត្រឹមតែ​សម្រាប់ពុទ្ធសាសនិកជន​នោះទេ សាសនិកជនដ៏ទៃ ក៏ប្រតិបត្តបាន និងទទួលផលដូចគ្នា៕

——
សុភី, ២៨ មករា ២០២១

អត្ថបទស្ដីពី«ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

៦ចំណុច​បង្ហាញ​ថា ទោះ​មាន​សង្សារ​ថ្មី ក៏​ភ្លេច​អ្នក​ចាស់​មិន​បាន

ក៏​ភ្លេច​អ្នក​ចាស់​មិន​បាន ៖ វាអាចជារឿងកម្រសម្រាប់មនុស្សស្រី ដែលបានជួបមនុស្សប្រុស ដែលស្រលាញ់នាង ជាស្នេហាគ្រាដំបូង។ ទម្រាំគេមកជួបនឹងយើង គេអាចធ្លាប់ខូចចិត្ត គេអាចជាមនុស្សដែលឈឺចាប់ខ្លាំង ដោយសារបាត់បង់ស្នេហា លើកទីមួយ។ ជាការពិតណាស់ មនុស្សស្រី ...
ជីវិតប្រចាំថ្ងៃ

ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

អ្វីទៅ ជា«ខ្លឹម៣យ៉ាង» នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទ​ខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ ...
កម្ពុជា

រូបថត​ព្រះសង្ឃ​លុតជង្គង់​សំពះ ហេង សំរិន បង្ក​ឲ្យផ្ទុះ​រឿង​អាស្រូវ

បើទោះជាព្រះសង្ឃនៅក្នុងហេតុការណ៍ នៃការលុតជង្គង់សំពះលោក ហេង សំរិន ត្រូវបានឧបករណ៍ឃោសនាក្នុងស្រុក ស្រង់ថេរដីកាមកបកស្រាយយ៉ាងណាក៏ដោយ ក៏ទិដ្ឋភាពរបៀបនេះបង្ហាញពីសីលធម៌ នៃសង្គមបច្ចុប្បន្នក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន។ នេះ បើតាមការលើកឡើងព្រោងព្រាត របស់មនុស្សជាច្រើន ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «មន្ត្រីខ្មោច»​ក្នុងស្ថាប័នមួយ​របស់​ក្រសួងសុខាភិបាល

មន្ត្រីខ្មោច ៖ មាត្រា៣៤នៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បញ្ញត្តថា មន្ត្រីរាជការទាំងឡាយ មិនអាចឈប់ធ្វើការ ដោយគ្មានបាន​ទទួលការអនុញ្ញាតជាមុន ពីថ្នាក់លើរបស់ខ្លួន ឬដោយគ្មានមូលហេតុត្រឹមត្រូវ។ ការឈប់ធ្វើការ ឬការខានទៅធ្វើការ ដោយគ្មានការអនុញ្ញាត ...

Comments are closed.