• ស្ពាន​«ប្រវែង​៣៦គីឡូម៉ែត្រ» ពីក្នុង​ចំណោម​ស្ពានវែង​បំផុត ទើប​​បង្ហាញរាង

    កាលពីថ្ងៃពុធ ប្រទេសកូវ៉េត ទើបនឹងសម្ពោធស្ពានមួយ ប្រវែង​៣៦គីឡូម៉ែត្រ នៅលើ​ឈូងសមុទ្រ ហ្គោល។ បើមើលតាមប្រវែងរបស់វា ស្ពានថ្មីនេះ ស្ថិតក្នុងចំណោមស្ពានដ៏វែងជាងគេបំផុត នៅលើពិភពលោក។ ស្ពានឈ្មោះ «Jaber» ដែលឧទ្ធឹសដល់ព្រះអង្គម្ចាស់ «Jaber al-Ahmad Al-Sabah» ភ្ជាប់រដ្ឋធានីនៃប្រទេសកូវ៉េត ទៅកាន់ក្រុង «Subbiya» ដែលស្ថិតនៅភាគខាងជើងប្រទេស។ ទីនោះនឹងត្រូវក្លាយជា តំបន់សេដ្ឋកិច្ចពិសេសមួយ ដោយសារស្ថានភាពភូមិសាស្ត្រ នៅក្បែរ​ទាំងព្រំដែនទឹក និងទាំងព្រំដែនគោក នៃប្រទេសអៀរ៉ាក់ និងអៀរ៉ង់។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ មានឈ្មោះថា «Silk City» ជាលំហពាណិជ្ជកម្មសេរី រវាងអាស៊ីកណ្ដាល និងអ៊ឺរ៉ុប។ បើតាមរដ្ឋាភិបាលកូវ៉េត ...
  • ជា​ការ​អភិវឌ្ឍ​បែប​«ល្ងីល្ងើ» ​ដែល​មិន​អើពើ​ពី​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់

    ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅចំពោះបញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មកម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បីដោះស្រាយបញ្ហានេះបាន គេគម្បីធ្វើគម្រោង ប្រព័ន្ធរំដោះទឹកកខ្វក់ ដែលពិតប្រាកដ និងដែលមានទិសដៅ សម្រាប់រយៈពេលយូរ។ មិនមែនមិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់… រីឯអ្នកធ្វើ ដូចជាប្រើ​ពេលយូរពេក​ទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើងបន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញអស់…» ខណៈរយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែង​មាន​ដំណើរការ​នៅតាមដងវិថី ...