នគរ ស្ថាបត្យកម្មវប្បធម៌ និងជីវិត

គេហដ្ឋាន​ស្ថាបត្យករ​ វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ ដាក់លក់​ថ្លៃ«៧លាន​ដុល្លារ»

គេហដ្ឋានឯកជន របស់ស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ ដែលអ្នកផងដាក់ឈ្មោះថា ជាបីតា​ស្ថាបត្យកម្មកម្ពុជា ត្រូវបានដាក់លក់ ក្នុងតម្លៃ«៧លាន​ដុល្លារ»អាមេរិក ដោយ​ក្រុមហ៊ុន​​អចលនទ្រព្យមួយ ឈ្មោះ «IPS Cambodia»។

លំនៅដ្ឋានមួយនេះ ស្ថិតនៅ ក្បែរ​ភោជនីយដ្ឋាន ទន្លេបាសាក់ តាម​បណ្ដោយ​មហាវិថី ម៉ៅ សេទុង សង្កាត់ទួលស្វាយព្រៃ១  កណ្ដាលរាជធានីភ្នំពេញ។ ឯកសារជាច្រើន បានអះអាងថា វាត្រូវបានសង់ នៅឆ្នាំ១៩៦៦ និងធ្លាប់ជាអាគារ នៃមន្ទីរសុរិយោដីក្រុង ក្នុងជំនាន់​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា។

សេចក្ដីប្រកាសរបស់ក្រុមហ៊ុន «IPS Cambodia» ដែលដាក់លក់គេហដ្ឋានខាងលើ ជាអគារ​ពាណិជ្ជកម្ម​នោះ បានសរសេរឲ្យដឹងថាថា អចលនទ្រព្យមួយនេះ ត្រូវបាន​«សាងសង់ឡើង​ ដោយមាន ២ជាន់ មានបន្ទប់ការិយាល័យ ជាច្រើនបន្ទប់ បើកចំហ ធំទូលាយ និង​បន្ទប់ទឹក ចំនួន៥ សម្រាប់ប្រើប្រាស់រួមគ្នា»។

សេចក្ដីប្រកាស បានបញ្ជាក់ពីទំហំ ទទឹង-បណ្ដោយ នៃអចលនទ្រព្យមួយនេះ ដូច្នេះថា៖

«អាគារលំនៅដ្ឋានទាំងមូល មានផ្ទៃក្រឡាសរុប ៧៦៨ ម៉ែត្រការ៉េ សង់ពីលើផ្ទៃដី ៩២៤ ម៉ែត្រការ៉េ ដែលមានប្រវែងទទឺង ២២,៥១ ម៉ែត្រ គុណនឹងប្រវែងបណ្ដោយ ៤២,១៥ ម៉ែត្រ។ នៅផ្នែកខាងក្រៅ  មានបន្ទប់បើកចំហរ ធំទូលាយ នៅលើសួនច្បារខាងក្រោយ និងយ៉រ​នៅជាន់ខាងលើ។»

បើទោះជាវាធ្លាប់ជា លំនៅដ្ឋានឯកជន របស់លោក វណ្ណ ម៉ូលីវណ្ណ ដែលបានលាចាកលោក តាំងពីឆ្នាំ២០១៧នោះ តែសំណង់មួយនេះ នៅតែជាស្នាដៃស្ថាបត្យកម្មមួយ ដែលត្រូវបាន​ឆ្នៃប្រឌិត​ឡើង យ៉ាងពិសេសគ្មានពីរ ដោយកំពូល​ស្ថាបត្យកររូបនេះ ពីក្នុងចំណោម​ស្នាដៃ​ស្ថាបត្យកម្មរបស់លោក ​ជាច្រើននៅកម្ពុជា។

ប៉ុន្តែមកដល់ថ្ងៃនេះ ស្នាដៃស្ថាបត្យកម្មមួយចំនួន របស់លោក វណ្ណ ម៉ូលីវណ្ណ បានរលាយ​បាត់រូប​ទៅហើយ និងមួយចំនួនទៀត ត្រូវបានប្ដូរទម្រង់ ទៅតាមការចង់បាន របស់​អ្នកគ្រប់គ្រង​ស្នាដៃទាំងនោះ៕



លំអិតបន្ថែមទៀត

កម្ពុជា

«ក្រុងគុជ»​ជាប់​លេខ​១២៥ ​ដែល​ជា​ក្រុង​មិន​គួរ​ឲ្យ​ចង់​រស់នៅ

រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ ...
ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ (អតីតប្រធានគណបក្សអំណាចខ្មែរ)។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សំរាមអណ្ដែតនៅភ្នំពេញ ៖ ខឹម វាសនា ចំអកដាក់ សួន សេរីរដ្ឋា

ការបន្ទោសពលរដ្ឋ ពីសំណាក់លោក សួន សេរីរដ្ឋា ជុំវិញស្ថានភាព«សំរាមអណ្ដែតនៅភ្នំពេញ» ទទួលបានការចំអក ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ នៅថ្ងៃនេះ។ កាលពីចុងសប្ដាហ៍មុន លោក ...
កម្ពុជា

ភ្នំពេញ​បន្ត​ជាប់លេខ​ជិត​បាតតារាង អំពី​គុណភាព​ជីវិត​និង​សន្តិសុខ

ដើម្បីទទួលបានភាពជោគជ័យ ពីការដាក់ទុនវិនិយោគ ទៅក្នុងប្រទេសមួយ ឬតំបន់មួយ គេត្រូវសម្លឹងមើលជាបឋម អំពី​គុណភាព​ជីវិត​និង​សន្តិសុខ ពីរដ្ឋធានី ឬទីក្រុង ដែលសហគ្រាសត្រូវដាក់ ការិយាល័យរបស់ខ្លួន។ នេះ ជាការអះអាងឡើង របស់សហគ្រាស ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក នគរ ស្ថាបត្យកម្ម

នគរ ស្ថាបត្យកម្ម

ព្រលានបុរាណ នៃក្រុង«Vérone» ភាគខាងជើង​អ៊ីតាលី

នគរ ស្ថាបត្យកម្ម

ស្ពាន​«ប្រវែង​៣៦គីឡូម៉ែត្រ» ពីក្នុង​ចំណោម​ស្ពានវែង​បំផុត ទើប​​បង្ហាញរាង

កាលពីថ្ងៃពុធ ប្រទេសកូវ៉េត ទើបនឹងសម្ពោធស្ពានមួយ ប្រវែង​៣៦គីឡូម៉ែត្រ នៅលើ​ឈូងសមុទ្រ ហ្គោល។ បើមើលតាមប្រវែងរបស់វា ស្ពានថ្មីនេះ ស្ថិតក្នុងចំណោមស្ពានដ៏វែងជាងគេបំផុត នៅលើពិភពលោក។ ស្ពានឈ្មោះ «Jaber» ដែលឧទ្ធឹសដល់ព្រះអង្គម្ចាស់ ...
ទិដ្ឋភាពមួយ នៃទឹកជំនន់ដោយសារទឹកភ្លៀង នៅកណ្ដាលរាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតសហការី)
នគរ ស្ថាបត្យកម្ម

ស្ដាប់អ្នកជំនាញនិយាយពី«ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ នៅក្នុងក្រុងធំ​មួយៗ»

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅ​ចំពោះ​បញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មក​ម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បី​ដោះស្រាយ​បញ្ហានេះបាន គេគម្បី​ធ្វើគម្រោង ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ ...