• អាល្លឺម៉ង់៖ កម្ពុជា​មិនពិបាក កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

    រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជា​មិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ដើម្បីអាចទទួលបាន កិច្ចសហប្រតិបត្តិការទាំងឡាយនោះ។ សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងអំពីប្រាក់កម្ចី ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ឲ្យកម្ពុជា តាមរយៈគម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កម្ពុជា ដែលជាគម្រោងរួមរបស់ប្រទេស​បារាំង និងសហភាពអ៊ឺរ៉ុប។ គម្រោងនោះ មានទំហំទឹកប្រាក់សរុប លើស​ពី៨០លានអ៊ឺរ៉ូ ក្នុងនោះប្រទេសអាល្លឺម៉ង់ នឹងចូលរួមផ្ដល់ឥណទាន ចំនួន​៣០លាន​អ៊ឺរ៉ូ។ ការសម្រេចផ្ដល់ប្រាក់កម្ចីខាងលើ ...
  • ម៉ាស៊ីនឃោសនា​ក្រុង​ភ្នំពេញ ផ្សាយ​ពីដំណោះស្រាយ​មួយ… យឺត​១ខែ

    ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ បានចេញផ្សាយកាលពីមុននេះ នូវដំណោះស្រាយមួយ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដែលជំរុញឲ្យសហភាពអ៊ឺរ៉ុប «EU» សម្រេចដោយយុត្តិធម៌ ចំពោះការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។ បញ្ហា? នៅត្រង់ថា ដំណោះស្រាយ ដែលម៉ាស៊ីនឃោសនាអះអាងថា ទើបនឹងចេញផ្សាយ ក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះថ្ងៃតាំងពីថ្ងៃទី១០ ខែមេសាកន្លងទៅ ពោលគឺចេញផ្សាយ «យឺត១ខែ»។  ម៉ាស៊ីនឃោសនាមួយនេះ របស់របបដឹកនាំនៅកម្ពុជា បានសរសេររាងហំថា៖ «សមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យសហភាពអឺរ៉ុប (EU) ប្រព្រឹត្តដោយយុត្តិធម៌ចំពោះកម្ពុជា ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ ...
  • ស្ថានទូត​អាមេរិក បង្ហាញតួលេខពាណិជ្ជកម្ម ថាចិនចំណេញលើខ្មែរ

    ស្ថានទូត​អាមេរិក ប្រចាំនៅកម្ពុជា បានលើកយកតួលេខ មកពន្យល់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំធំជាងនរណាទាំងអស់។ តែផ្ទុយទៅវិញ ទំនាក់ទំនងនេះ ផ្ដល់ផលចំណេញសម្រាប់ប្រទេសចិន ច្រើនជាងប្រទេសកម្ពុជាខ្លួនឯង ខុសគ្នាឆ្ងាយ ពីទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬកម្ពុជា ជាមួយ​សហភាពអ៊ឺរ៉ុប។ ទំព័រហ្វេសប៊ុករបស់ស្ថានទូត បានបង្ហោះរូបភាពបង្ហាញពីតួលេខទាំងនេះ កាលពីប៉ុន្មាននាទីមុន ដោយសរសេរអមថា៖ «ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយ ដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ...
  • កម្ពុជា​ប្ដឹង EU ឡើងទៅ​តុលាការ​អ៊ឺរ៉ុប​«ឲ្យ​ដកចេញ​វិញ»​ការយក​ពន្ធ​អង្ករ

    របបក្រុងភ្នំពេញ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ដាក់ពាក្យបណ្ដឹង ឡើងទៅសាលាក្ដីយុត្តិធម៌ របស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីទាមទារ«ឲ្យ​ដកចេញ​វិញ នូវសេចក្ដីសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប» ដែលកំណត់កាលពីខែមករា ឲ្យយកពន្ធអង្ករនាំចូល ពីប្រទេសកម្ពុជា។ ទីភ្នាក់ងារព័ត៌មានអ៊ឺរ៉ុប (Agence Europe) បានអះអាងពីពាក្យបណ្ដឹងរបស់ប្រទេស​កម្ពុជា ប៉ុន្តែមិនបានលំអិតបន្ថែម អំពីករណីនេះទេ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សហភាពអ៊ឺរ៉ុបបានប្រកាស ​យកពន្ធអាករ​ឡើងវិញ​ទៅលើ ផលិតផលអង្ករ ដែលត្រូវបាននាំចូល ពីប្រទេសកម្ពុជា និងពីប្រទេសភូមា ដោយត្រូវអនុវត្តន៍ ចាប់ពីថ្ងៃសុក្រទី១៨ ខែមករា ឆ្នាំ២០១៩ ពោលគឺពីរថ្ងៃក្រោយសេចក្ដីប្រកាសនោះ រហូតមក។ ...
  • របាយការណ៍ អ.ស.ប៖ កម្ពុជា​ខាតបង់​បើ​អង់គ្លេស​ចេញ​«ឆៅ»ពី EU

    ការចាកចេញ«ឆៅ»របស់ចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង (No-Deal) បង្កឲ្យមានផលចំណេញ ដល់ប្រទេសមួយចំនួន និងការខាតបង់សម្រាប់ប្រទេសមួយចំនួនទៀត ដែលក្នុងនោះ មានប្រទេសកម្ពុជាមួយផង។ នេះ បើតាមរបាយការណ៍មួយ របស់ស្ថាប័ន «UNCTAD» ដែលបានចេញផ្សាយពីទីស្នាក់ការខ្លួន ក្នុងប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ («UNCTAD» សរសេរជាអក្សរពេញ «United Nations Conference on Trade and Development» ដែលមានន័យជាខេមរភាសាថា «វេទិកាសន្និសីទនៃអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ»)។ របាយការណ៍បានដាក់កម្ពុជា ទៅក្នុងលេខរៀងទី៧ នៃបណ្ដាប្រទេស ដែលរងការខាតបង់ ...
  • «កន្លះ​លាន​ដុល្លារ»ដើម្បីជួល​ព្រឹទ្ធសមាជិក​អាមេរិក​ម្នាក់ ឲ្យ​ដើរ​បញ្ចុះបញ្ចូល

    ជារឿងរ៉ាវ ដែលបានផ្ទុះឡើង នៅចុងសប្ដាហ៍កន្លងមក ហើយបានបង្អើលពិភពលោក មិនតិចទេ។ ព្រឹទ្ធសមាជិកប្រចាំរដ្ឋមួយ នៅសហរដ្ឋអាមេរិក ត្រូវបានជួលក្នុងតម្លៃ«កន្លះ​លាន​ដុល្លារ (៥០ម៉ឺនដុល្លារ)» ដោយរបបក្រុងភ្នំពេញ ដើម្បីដើរបញ្ចុះបញ្ចូលសាធារណមតិ និងជាពិសេស បញ្ចុះបញ្ចូលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កុំឲ្យដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំនៅកម្ពុជា។ ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយរួចហើយ នៅក្នុងអត្ថបទរបស់ខ្លួន ដែលចេញផ្សាយ ក្នុងថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ អំពីជំនួបដ៏ចម្លែកមួយ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដុក អេរិសិន (Doug Ericksen) ព្រឹទ្ធសមាជិកប្រចាំរដ្ឋវ៉ាស៊ីនតោន (ភាគខាងលិចអាមេរិក) ...