• ហ៊ុន សែន៖ ការដក​ការអនុគ្រោះ​ពន្ធ គម្រាម​ដល់​ស្ថិរភាព និង​ការអភិវឌ្ឍ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវេទិកានៃកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដើម្បីបរិហារសហរដ្ឋ​អាមេរិក និងសហភាពអ៊ឺរ៉ុប ដោយអះអាងថា ការដកហូតការអនុគ្រោះពន្ធ និងគោលនយោបាយ​គាំពារនិយម បាននិងកំពុងគម្រាម​ដល់ស្ថិរភាព និង​ការអភិវឌ្ឍ របស់ប្រទេសជាច្រើន។ ថ្លែងក្នុងរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ពីរដ្ឋធានី​ឌូសាន់​បេ ប្រទេសតាជីគីស្ថាន មេដឹកនាំរបបក្រុងភ្នំពេញ ត្រូវបានស្រង់សំដី មកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ឡើងថា៖ «បទពិសោធន៍ និងមេរៀនរបស់ប្រទេសលីប៊ី អៀរ៉ាក់ និងស៊ីរី បានសបញ្ជាក់ថា ការលូកដៃ ចូលកិច្ចការផ្ទៃក្នុងប្រទេសអធិបតេយ្យ មិនបានធ្វើឱ្យសភាពការណ៍ មានភាពប្រសើរជាងមុននោះទេ ក្រៅតែពីការបន្សល់ទុក នូវសោកនាដកម្មដ៏ឈឺចាប់ ...
  • នាយករដ្ឋមន្ត្រី​ហុងគ្រី​ថា​បញ្ហា EBA គួរត្រូវ​ដោះស្រាយផ្សេង​ពីនយោបាយ

    ប្រទេសហុងគ្រី មានជំហរចង់ឲ្យការខ្វែងគំនិតគ្នា រវាងសហភាពអ៊ឺរ៉ុប និងរបបក្រុងភ្នំពេញ ជុំវិញកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ – EBA» គួរត្រូវដោះស្រាយ ដោយមិនជាប់ពាក់ព័ន្ធ នឹងបញ្ហានយោបាយ។  ខាងលើនេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក វិចទ័រ អ័របង់ (Viktor Orbán) ដែលបានថ្លែងយ៉ាងប្រយ័ត្នប្រយែង ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបការងារ រវាងមេដឹកនាំនៃប្រទេសទាំងពីរ កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលម៉ិញ នារដ្ឋធានីប៊ុ​យ​ដា​ប៉េ​ស ប្រទេសហុងគ្រី។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីហុងគ្រី ដែលចេញផ្សាយ ...
  • EU រំឭក​កម្ពុជា​ចុងក្រោយ​អំពី​កាតព្វកិច្ច​សិទ្ធិមនុស្ស ដើម្បី​រក្សាទុក EBA

    ប្រទេសកម្ពុជាត្រូវតែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន លើបញ្ហាដែលគួរឲ្យព្រួយបារម្ភ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីចៀសវាងការដកចេញ នូវប្រព័ន្ធអនុគ្រោះពន្ធហៅថា «EBA»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ របស់​សហភាពអ៊ឺរ៉ុប (EU)​ ពីរាជធានីព្រុយហ្សែល (ប៊ែលហ្សិក)។ សហភាពអ៊ឺរ៉ុបបានបញ្ជូនប្រតិភូ ស្វែងរកការពិត ជាលើកទីពីររបស់ផងខ្លួន ទៅកាន់ប្រទេសកម្ពុជា រវាងពីថ្ងៃទី៣ មកទល់នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ដែលអាចប្រឈមនឹងការព្យួរចេញ ជាបណ្ដោះ​អាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យកម្ពុជា នាំទំនិញចូលទីផ្សារនៃសហភាពអ៊ឺរ៉ុប ដោយលើកលែង​ការបង់ពន្ធ។ បេសកកម្មនោះ ...
  • CNRP ប្រកាស​បើកផ្លូវ​ឲ្យមាន​«កិច្ចសន្ទនា​នយោបាយ» ដើម្បី​ចេញ​ពី​វិបត្តិ

    គណបក្សសង្គ្រោះជាតិ បានប្រកាសបើកផ្លូវ ឲ្យមាន«កិច្ចសន្ទនា​នយោបាយ (ឬកិច្ចចរចា)» ដោយទូលំទូលាយ និងដោយផ្ទាល់ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលគណបក្សនេះអះអាងថា មានលក្ខណៈកាន់តែធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលចេញផ្សាយពីក្រៅប្រទេស កាលពីប៉ុន្មាននាទីមុន។ សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានសរសេរស្វាគមន៍ដំណើរបេសកកម្ម ស្វែងរកការពិតលើកទី២ របស់គណៈប្រតិភូ នៃសហភាពអ៊ឺរ៉ុប ដែលគណបក្សនេះសរសេរថា បានប្រព្រឹត្តិទៅ នៅក្នុងបរិបទនៃការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញ «មិនដែលធ្លាប់មាន» ក្នុងបីទសវត្សរ៍ចុងក្រោយ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលមានបីទំព័រ គណបក្សប្រឆាំងបានសរសេរ រៀបរាប់យ៉ាងច្រើន ជុំវិញការបន្តឃុំឃាំង​ប្រធានគណបក្ស លោក កឹម សុខា – ...
  • EU បន្ត​ឲ្យ​ក្រុង​ភ្នំពេញ​បើក​លំហ​ដល់​បក្ស​ប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន

    សហភាពអ៊ឺរ៉ុប «EU» អះអាងថា ខ្លួនបន្តឃ្លាំមើលស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជាយ៉ាងដិតដល់ និងបន្តទាមទារឲ្យរបបក្រុងភ្នំពេញ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន បើកដំណើរការបានដោយសេរី។ នេះ បើគេបានអានលិខិតមួយ របស់លោក ភីធើ ប៊ឺស (Peter BERZ) នាយកការិយាល័យទទួលបន្ទុកពាណិជ្ជកម្ម ជាមួយតំបន់អាស៊ីបូព៌ា នៅអគ្គនាយកដ្ឋានពាណិជ្ជកម្ម នៃគណៈកម្មការអ៊ឺរ៉ុប ប្រចាំក្នុងរាជធានីព្រុយស៊ែល។ ក្នុងលិខិតចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដែលផ្ញើរទៅកាន់អ្នកស្រី មូ សុខហួរ និងដែលដាក់ឋានៈអ្នកស្រី សុខហួរ ថាជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះ លោក ភីធើ ប៊ឺស បានអះអាងថា ...
  • អាល្លឺម៉ង់៖ កម្ពុជា​មិនពិបាក កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

    រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជា​មិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ដើម្បីអាចទទួលបាន កិច្ចសហប្រតិបត្តិការទាំងឡាយនោះ។ សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងអំពីប្រាក់កម្ចី ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ឲ្យកម្ពុជា តាមរយៈគម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កម្ពុជា ដែលជាគម្រោងរួមរបស់ប្រទេស​បារាំង និងសហភាពអ៊ឺរ៉ុប។ គម្រោងនោះ មានទំហំទឹកប្រាក់សរុប លើស​ពី៨០លានអ៊ឺរ៉ូ ក្នុងនោះប្រទេសអាល្លឺម៉ង់ នឹងចូលរួមផ្ដល់ឥណទាន ចំនួន​៣០លាន​អ៊ឺរ៉ូ។ ការសម្រេចផ្ដល់ប្រាក់កម្ចីខាងលើ ...