ការ«លែងលះ» ជារឿងមួយដែលគ្រប់គ្នាមិនដែលប្រាថ្នា ព្រោះគិតថា វានឹងធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសខ្លួនឯង និងគ្រួសារ។ ខណៈពេលដែលចំណងអាពាហ៍ពិពាហ៍ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់ជីវិតគូ តែសាមីខ្លួននៅតែជ្រើសរើស យកការលែងលះ ដោយសារតែមិនអាចទ្រាំនឹងបញ្ហាដែលកើតឡើង ការឆ្អែតចិត្ត អស់ចិត្ត ឬគ្មានដំណោះស្រាយល្អ ដើម្បីផ្សះផ្សាគ្នាបាន។

ខាងក្រោមនេះ គឺជាបញ្ហាមួយចំនួន ដែលកើតឡើងក្នុងចំណងអាពាហ៍អាពាហ៍ ដែលជំរុញសាមីខ្លួនឱ្យឈានទៅដល់ការ«លែងលះ»៖

១. ភាពផិតក្បត់

ភរិយាមួយចំនួនសុខចិត្ត រស់នៅជាមួយស្វាមី ដែលចិត្តមិនស្មោះ ទាំងដឹងច្បាស់ថា គេកំពុងលួចមានប្រពន្ធចុង ឬទាក់ទងស្រីនៅខាងក្រៅ ដោយមិនព្រមជ្រើសរើសយកការលែងលះ ដោយសារតែទីមួយគិតកិត្តិយសខ្លួន និងគ្រួសារ និងទីពីរអនាគតកូន។ ទោះបីជាយ៉ាងណាក៏ដោយ វាជារឿងដែលមិនអាចទទួលយកបាន សម្រាប់ស្រ្តីមួយចំនួនទៀត នៅពេលដែលដឹងថា ស្វាមីខ្លួនក្បត់ចិត្ត ព្រោះខ្លួនមិនអាចរស់នៅ ជាមួយមនុស្សដែលមិនស្អាតស្អំបាននោះទេ។ មានគូស្វាមីភរិយាខ្លះ ស្រលាញ់គ្នារាប់សិនឆ្នាំមុនរៀបការ តែក្រោយមក ស្វាមី បែរជាក្បត់ចិត្ត ជារឿងដែលធ្វើឱ្យនាងអស់សង្ឃឹម និងឆ្អែតចិត្តជាទីបំផុត។

២. បញ្ហាលុយកាក់

វាអាចជារឿងដែលមិនសមហេតុផល តែវាអាចកើតមានឡើង នៅពេលដែលប្តី ឬប្រពន្ធសម្រេចជ្រើសរើស ការចែកផ្លូវគ្នា ដោយសារតែដៃគូរបស់ខ្លួន គ្មានសមត្ថភាពរកប្រាក់ចំណូល ដើម្បីជួយគ្រួសារ ឬផ្តល់ឱ្យខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណងអាពាហ៍ពិពាហ៍ បើសិនមានបញ្ហាលុយកាក់កើតឡើង យើងគួរពិភាក្សា រកដំណោះស្រាយជាមួយគ្នា ចៀសវាងការបោះបង់ចោលដៃគូ ទៅរកអ្នកថ្មីទៀត។

៣. ខ្វះភាពផ្អែមល្ហែម

ការប្រាស្រ័យទាក់ទង និងភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធ គឺជារឿងសំខាន់។ តែបើសិនជាម្នាក់ៗ គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្នា ខ្វះការយកចិត្តទុកដាក់ចំពោះគ្នា ឬអ្នកខ្លះ គិតតែការងារខ្លួនឯង មិនរវីរវល់ចំពោះដៃគូ ការរស់នៅក្នុងផ្ទះជាមួយគ្នា តែទំនាក់ទំនងមិនដូចជាប្តីប្រពន្ធ នោះការពិចារណាទៅលើការលែងលះ អាចនឹងកើតមានឡើង ប្រសិនបើអ្នកទាំងពីរមិនបានរកដំណោះស្រាយ ចំពោះបញ្ហាដែលកើតឡើង។

៤. ជម្លោះមិនចេះចប់

កង្វះការយោគយល់អធ្យាស្រ័យឱ្យគ្នា ក្នុងទំនាក់ទំនងប្តីប្រពន្ធ នឹងបង្កើតឱ្យមានជម្លោះ ម្តងហើយម្តងទៀត ឬជម្លោះតូច នឹងធ្វើឱ្យក្លាយជាធំ ដោយសារតែភាគីម្នាក់ៗ គិតតែប្រកែកប្រណាំងតតាំង យកឈ្នះរៀងរាល់ខ្លួន រហូតដល់ករណីខ្លះ អាចមានការប្រើពាក្យសម្តីគ្រោតគ្រាត ឬជេរប្រមាថគ្នាទៀតផង។ ភាពមិនចម្រុងដដែលៗ នឹងបង្កើតនូវការរំខាន និងភាពធុញទ្រាន់ ក្នុងជីវិតអាពាហ៍ពិពាហ៍ រហូតដល់ដៃគូ​អស់ចិត្តស្រលាញ់រៀងៗខ្លួន។

៥. អំពើហិង្សាក្នុងគ្រួសារ

វាជាទុក្ខវេទនា សម្រាប់មនុស្សស្រី នៅពេលប៉ះប្តី ដែលប្រើអំពើហិង្សា លើរាងកាយនាង ជារៀងរាល់ថ្ងៃ ឬពេលណាដែលគេមិនអាច​គ្រប់គ្រង​កំហឹងបាន។ ការឈឺចាប់លើរាងកាយ នឹងបំផ្លាញដល់សេចក្តីសុខផ្លូវចិត្តរបស់ភរិយា រហូតដល់ពេលដែលនាង​ទ្រាំលែងបាន គឺត្រូវតែលែងលះ។

៦. អាពាហ៍ពិពាហ៍វ័យក្មេង

ការប្រញាប់រៀបការ ទាំងមិនបានត្រៀមខ្លួន ឬរៀបការនៅវ័យក្មេងពេក ក៏អាចបណ្តាលឱ្យជីវិតអាពាហ៍ពិពាហ៍ មានភាពប្រេះឆាផងដែរ ដោយសារតែភាគីទាំងសងខាង មិនទាន់មានគំនិតចាស់ទុំ ឆេវឆាវ យល់តែចិត្តខ្លួនឯង និងមិនទាន់អស់ចិត្ត ពីជីវិតសប្បាយៗបែបនៅលីវ។

៧. បញ្ហាជាមួយគ្រួសារខាងប្តី ឬប្រពន្ធ

ពេលដែលប្តីប្រពន្ធកំពុងស្រលាញ់គ្នា តែបែរជាខ្វះការគាំទ្រ ពីគ្រួសារទាំងសងខាង ឬខាងប្តីក៏ដោយ ខាងប្រពន្ធក៏ដោយ នោះពាក្យមិនល្អ ឬភាពអុជអាលរមែងកើតមានឡើង ដែលអាចប៉ះទង្គិចដល់ផ្លូវចិត្ត ដៃគូ។ ជាពិសេសទៅទៀតនោះ នៅពេលដែលប្តី ប្រពន្ធមានបញ្ហាជាមួយគ្នា ហើយគ្រួសារ ឬសាច់ញាតិ គិតតែឈរនៅខាងកូនរបស់ខ្លួន ហើយទម្លាក់បន្ទុក ឬកំហុសទៅលើកូនប្រសា មិនព្រមជួយផ្សះផ្សា បញ្ហាធំនឹងកើតមានឡើង រហូតធ្វើឱ្យដៃគូម្នាក់ៗ ទទួលអារម្មណ៍ថាមានសម្ពាធ ដោយមិនអាចត្រឹមតែមិនអាចមានទំនាក់ទំនងល្អ ជាមួយខាងសាច់ថ្លៃ ថែមទាំងខ្វះការយល់ចិត្ តពីដៃគូថែមទៀតផង៕



You may also like

កម្ពុជា

១៤កុម្ភៈ៖ ហ៊ុន សែន រំលឹកយុវវ័យកុំប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងដកឃ្លា មិននិយាយពីនយោបាយឡើយ។ លោកបានយកឱកាសនេះ ដើម្បីរំលឹកដល់យុវវ័យទាំងឡាយ កុំឲ្យប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»ខ្មែរ ដោយលើកពីរូបលោក ...
កំសាន្ដ

សង្គ្រាមនៅអ៊ុយក្រែន៖ ទាហានរៀបការ នៅនឹង​ខ្សែត្រៀម​ជួរមុខ

ក្នុងសម្លៀកបំពាក់ទាហាន គូស្នេហ៍មួយបានរៀបអាពាហ៍ពិពាហ៍ នៅនឹង​ខ្សែត្រៀម​ជួរមុខ ចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីរដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន)។ កូនប្រុស នាម«Valeriy» និងកញ្ញា នាម«Lesya» បានភ្ជាប់មេត្រីភាព ក្លាយជាគូស្វាមីភរិយា ដោយមានការចូលរួម ...
វប្បធម៌ និងជីវិត

វិធីសាស្រ្តយកឈ្នះ​ចិត្ត«អនាគតម្តាយក្មេក»

អនាគតម្តាយក្មេក ៖ ពេលចាប់ផ្តើមស្រលាញ់គ្នា នៅដំណាក់កាលដំបូង បុរស និងនារី ដឹងត្រឹមតែម្យ៉ាងថា ស្នេហាជារឿងរបស់មនុស្សពីរនាក់។ តែបន្ទាប់ពីយល់ពីគ្នាច្បាស់ហើយ និងដល់ពេលគិត ពីការកសាងគ្រួសារ នោះមានបុគ្គលជាច្រើន ដែលចូលមកពាក់ព័ន្ធ ...

Comments are closed.

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...