វិធីសាស្រ្ត​រំដោះ​ខ្លួន ៖ ស្នេហា គ្រាន់តែជាពាក្យពីរម៉ាត់ តែផ្តល់រសជាតិច្រើនយ៉ាង ដល់បុរសស្ត្រីដែលចង់ ឬបានភ្លក្ស។ អ្នកខ្លះជួបរឿងផ្អែមល្ហែម កក់ក្តៅ ខណៈពេលដែលអ្នកខ្លះទៀត បែរជាជួបរឿងខកបំណង បែកបាក់គ្នាទៅវិញ។ វាពិតជារឿងកម្សត់ ហើយគួរឱ្យអាណិតណាស់ សម្រាប់អ្នកដែលឈឺចាប់ ព្រោះរឿងស្នេហា រហូតដល់អ្នកខ្លះ មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏គិតខ្លី ធ្វើរឿងដែលបំផ្លាញដល់ខ្លួនឯង ឬក្នុងខួរក្បាលវិលវល់ ដោយគំនិតអវិជ្ជមាន។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន សម្រាប់ជួយអ្នកខូចចិត្ត ឱ្យរំដោះខ្លួន ចេញពីភាពសោកសង្រេងរបស់ខ្លួន ចៀសវាងការ ធ្វើបាបខ្លួនឯងដោយប្រការណាមួយ៖

  • ចែករំលែករឿងខូចចិត្ត ជាមួយមនុស្សដែលអ្នកទុកចិត្ត

នៅពេលដែលអ្នកខូចចិត្ត វាជារឿងល្អបំផុត ដែលអ្នកអាចស្វែងរកមនុស្សណាម្នាក់ ដែលអ្នកទុកចិត្ត ក្នុងការចែករំលែក ពីបញ្ហារបស់អ្នកជាមួយគេ។ ពេលខ្លះពួកគេមិនប្រាកដថា អាចជួយអ្វីអ្នកបាន ក៏ពិតមែន តែការដែលគេចំណាយពេល ស្តាប់រឿងឈឺចាប់របស់អ្នក ដោយយកចិត្តទុកដាក់ ក៏គង់ធ្វើឱ្យអ្នកបានធូរស្រាល បានមួយកម្រិត ជាជាងលាក់ទុកភាពសោកសៅ ក្នុងចិត្តតែម្នាក់ឯង ព្រោះវានឹងរឹតតែធ្វើឱ្យអ្នក​ពិបាកទ្រាំ។

  • ទាញខ្លួនឯង ឱ្យក្រឡេកមើល​មនុស្សសំខាន់​ផ្សេងទៀត ដែលនៅក្បែរខ្លួន

បុរស ឬ នារី ដែលឈឺចាប់ ព្រោះរឿងស្នេហា រមែងគិតថា ខ្លួនមិនអាចរកបាន មនុស្សថ្មីដែលសាកសម ឬដែលគេនឹងមកស្រលាញ់ខ្លួននោះទេ។ សូមកុំគិតដូច្នេះអី! ទន្ទឹមនឹងការខូចចិត្ត ដោយសារតែមនុស្សម្នាក់ ដែលជាដៃគូស្នេហា សូមប្រើពេលវេលានេះ ងាកមកមើលមនុស្សសំខាន់ៗ ដែលនៅក្បែរខ្លួនអ្នកផង។

កុំបណ្តោយឱ្យខ្លួនឯង ធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត ដោយសារតែមនុស្សម្នាក់ ដែលមិនផ្តល់តម្លៃដល់អ្នក រហូតភ្លេចគិតដល់មនុស្ស ដែលស្រលាញ់អ្នកពិតប្រាកដ នោះគឺប៉ាម៉ាក់របស់អ្នក។ អ្នកឈឺចាប់ដោយសារគេ ខណៈពេលប៉ាម៉ាក់អ្នកឈឺចាប់ ដោយសារអ្នក ពេលឃើញអ្នកខូចចិត្តបែបនេះ។ សូមគិតដល់អារម្មណ៍អ្នកមានគុណ របស់អ្នក ក្នុងគ្រានេះ។

  • រកពាក្យលើកទឹកចិត្តសម្រាប់ខ្លួនឯង

មនុស្សដែលខូចចិត្ត ច្រើនតែគិតអវិជ្ជមានច្រើន អំពីខ្លួនឯង ឬមើលឃើញពិភពលោកនេះ ក្នុងផ្លូវមិនល្អ ដូចជា “ខ្ញុំជាមនុស្សគ្មានតម្លៃ” “គ្មានគេខ្ញុំរស់មិនបាន” “ខ្ញុំពិបាកទ្រាំណាស់” “ព្រោះខ្ញុំមិនល្អ ទើបគេឈប់ស្រលាញ់ខ្ញុំ”។ល។ គំនិតអវិជ្ជមានទាំងនេះហើយជាហេតុផល ដែលមនុស្សមួយចំនួន សម្រេចចិត្តធ្វើបាបខ្លួនឯង ដោយមិនបានពិចារណា ឱ្យបានវែងឆ្ងាយ។

អ្នកមានវិបត្តិទាំងឡាយអើយ! សូមគ្រប់គ្រងអារម្មណ៍ឱ្យបាន ហើយក្រោកឈរឡើងវិញ ដោយការខិតខំរកពាក្យ សម្រាប់លើកទឹកចិត្តខ្លួនឯង ឱ្យបានច្រើន។

នៅដំណាក់កាលដំបូង វាពិតជាពិបាកណាស់សម្រាប់អ្នក ហើយអ្នកក៏ប្រហែលជាគ្មានអារម្មណ៍អី ត្រូវគិតពីរឿង​លើកទឹកចិត្តខ្លួនឯងនោះដែរ។ តែចូរសួរខ្លួនឯងថា តើអ្នកចង់បន្តឈឺចាប់បែបនេះ ឬក៏ចង់ជួយខ្លួនឯង ឱ្យបានប្រសើរឡើង? បើសិនអ្នកចង់ជួយខ្លួនឯង សូមព្យាយាមលើកទឹកចិត្តខ្លួនឯងឡើងវិញ ដូចជានិយាយមកកាន់ខ្លួនឯងថា “កុំអស់សង្ឃឹម” “ខ្ញុំត្រូវតែរឹងមាំ” “ជីវិតរបស់ខ្ញុំមិនមែនរស់ ដើម្បីតែមនុស្សម្នាក់នោះទេ” “នៅក្បែរខ្ញុំមានមនុស្សជាច្រើន ដែលស្រលាញ់ខ្ញុំ” “ខ្ញុំមិនអាចធ្វើឱ្យអ្នកផ្ទះពិបាកចិត្តបានទេ” “ខ្ញុំយំអស់ចិត្តហើយ ខ្ញុំត្រូវតែញញឹមវិញម្តង”។ល។

  • ព្យាយាមធ្វើខ្លួនឱ្យរវល់

ពេលដែលចិត្តកំពុងឈឺ យើងអាចលែងខ្វល់ពីខ្លួនឯង ពីអ្វីៗដែលនៅក្បែរខ្លួន ពីការងារ ពីមនុស្សផ្សេងទៀត ហើយរាងកាយ ក៏ចាប់ផ្តើមអសកម្ម ដោយសារតែអ្នកបណ្តោយ ឱ្យអារម្មណ៍ខូចចិត្ត គ្របដណ្តប់លើជីវិតរបស់អ្នក។ ខ្ញុំដឹងថា អ្នកពិបាករើខ្លួន ចេញពីភាពងងឹតនេះ តែបើអ្នកពុះពារ អ្នកគង់ជំនះលើវាបាន ជាជាងការឃុំខ្លួនឯង នៅមួយកន្លែងមិនទៅណា។

សូមធ្វើខ្លួនអ្នកឱ្យរវល់ ព្រោះថា ភាពរវល់នឹងជួយអ្នកឱ្យភ្លេចគិតពីរឿងឈឺចាប់បាន។ ឧទាហរណ៍៖ រៀបចំខ្លួនសាជាថ្មី ទៅផ្សារ ធ្វើម្ហូប បោកខោអាវ បោសផ្ទះ ធ្វើការងារនៅកន្លែងធ្វើការ ទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិ ចូលរួមក្នុងសកម្មភាពសាសនា។ល។

  • ចូលរួមក្នុងសកម្មភាពផ្សេងៗ

ការថែទាំផ្លូវចិត្តបានល្អ ក៏ត្រូវមានការចូលរួម ពីសកម្មភាពរាងកាយដែរ។ កុំបណ្តោយឱ្យខ្លួនឯងឈឺរីងរៃ ស្គមស្គាំង ព្រោះរឿងស្នេហាច្រើនពេក។ ដើម្បីរំដោះខ្លួនចេញពីការឈឺចាប់ អ្នកគួរជួយខ្លួនឯង តាមរយៈសកម្មភាព​រស់រវើកផ្សេងៗ ដូចជាការហាត់ប្រាណ ការលំហែកាយ ឬសមាធិជាដើម ដែលសុទ្ធតែផ្តល់ផលប្រយោជន៍ ដល់សុខភាពរាងកាយ និងផ្លូវចិត្ត៕



You may also like

កំសាន្ដ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយបុរស​ចំណាស់ ...
កម្ពុជា

១៤កុម្ភៈ៖ ហ៊ុន សែន រំលឹកយុវវ័យកុំប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងដកឃ្លា មិននិយាយពីនយោបាយឡើយ។ លោកបានយកឱកាសនេះ ដើម្បីរំលឹកដល់យុវវ័យទាំងឡាយ កុំឲ្យប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»ខ្មែរ ដោយលើកពីរូបលោក ...
វប្បធម៌ និងជីវិត

កត្តា​ដែលនាំឱ្យ​មនុស្សស្រី​មួយចំនួន ទាក់ទង​ប្តីគេ

វាហាក់ដូចជារឿង​អយុត្តិធម៌ សម្រាប់មនុស្សស្រីមួយចំនួន ដែលត្រូវបានគេចោទ ឬវាយដំ​​ជេរស្តីថា ទាក់ទង​ប្តីគេ ខណៈដែលភាគីខាងបុរស នៅតែទទួលបាន​ការអធ្យាស្រ័យ ពីប្រពន្ធដើម។ ទោះបីក្នុងសីលប្រាំ ក្នុងទ្រឹស្តី​ព្រះពុទ្ធសាសនា ដែល​ហាមប្រាម ​ពីការប្រព្រឹត្ត​ខុស​​ក្នុងកាម ទោះបីវាជារឿង ...

Comments are closed.

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...