ដំណឹងអាស៊ី-ប៉ាស៊ីភិក

ប៉ាគីស្ដង់៖ យុវតីជំទង់​ពីរនាក់ ត្រូវបាន​សម្លាប់​ព្រោះថត​វីដេអូ​ជាមួយ​«ប្រុស»

យុវតីជំទង់​ពីរនាក់ ត្រូវបានសម្លាប់ កាលពីដើមសប្ដាហ៍ កន្លងមក ក្នុងភាគពាយ័ព្យ នៃ​ប្រទេស​ប៉ាគីស្ដង់ ដើម្បី«លាងសម្អាត»កិត្តិយស ឲ្យគ្រួសារ បន្ទាប់ពីពួកនាង បាន​បង្ហោះ​វីដេអូ នៅលើបណ្ដាញសង្កម ឃើញពួកនាង នៅជាមួយយុវជនម្នាក់។

ហេតុការណ៍នេះ បានកើតឡើង ក្នុងតំបន់ «North Waziristan» ដែលជាតំបន់​មួយ សម្បូរដោយជួរភ្នំ និងធ្លាប់ជាបន្ទាយ របស់អង្គការភេរវនិយម អាល់កៃដា (Al-Qaïda)។

នគរបាលតំបន់ ត្រូវបានស្រង់សំដី មកចុះផ្សាយថា យុវតីទាំងពីររូប ម្នាក់អាយុ១៦ឆ្នាំ និងម្នាក់ទៀត ១៨ឆ្នាំ ត្រូវបានសម្លាប់ ដោយសមាជិកម្នាក់ នៃគ្រួសាររបស់នាង និងយកទៅកប់ចោលភ្លាមៗ កាលពីដើមសប្ដាហ៍។

ទង្វើខាងលើ ត្រូវបានភ្នាក់ងារនគរបាលរូបនោះ ហៅថា ជា«ឧក្រិដ្ឋកម្ម ដើម្បីកិត្តិយស» ដែលឧស្សាហ៍កើតមាន នៅក្នុងរង្វង់គ្រួសារ នៃអ្នកកាន់សាសនាឥស្លាម និយមតឹង។

នៅក្នុងវីដេអូដដែល ក្មេងស្រីម្នាក់ទៀត ក៏មានវត្តមាន នៅជាមួយពួកនាង ទាំងពីរនាក់​ដែរ។ នៅខណៈនេះ នគរបាលកំពុងតាមស្វែងរក ក្មេងស្រីរូបនោះ រួមនិងយុវជន ខាងលើ​នោះផង ដើម្បីការពារជីវិតរបស់ពួកគេ។​

បណ្ដាជន ដែលរស់នៅក្នុង​តំបន់​ដាច់ស្រយាលនានា នៅក្នុងប្រទេសប៉ាគីស្ដង់ តែងចាត់​ទុក ទំនាក់ទំនងរវាងស្ត្រី មិនទាន់រៀបការ ជាមួយ«ប្រុស» គឺជាការបំបាក់​​កិត្តិយស​គ្រួសារ របស់ស្ត្រីរូបនោះ យ៉ាងធ្ងន់ធ្ងរ។

ជារៀងរាល់ឆ្នាំ ស្ត្រីប៉ាគីស្ដង់រាប់រយនាក់ បានរង​ទណ្ឌកម្ម ដោយ«ឧក្រិដ្ឋកម្ម ដើម្បី​កិត្តិយស»​​របៀប​នេះ ពីក្រុមគ្រួសាររបស់ពួកនាង។

ប៉ុន្តែក្នុងរយៈពេល ចុងក្រោយ ហេតុការណ៍ដ៏អាក្រក់របៀបនេះ បានថយចុះ យ៉ាងច្រើន ដោយហេតុថា មនុស្សម្នាបានសំងំ នៅតែក្នុងផ្ទះ ព្រោះពួកគេ ខ្លាចមេរោគ «Covid-19»។ នេះ បើតាមការអះអាង របស់អភិបាលតំបន់ និងអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)៕



លំអិតបន្ថែមទៀត

កម្រមាន

Covid-19៖ តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ និស្សិត​ស្រី​អ៊ីតាលី​ម្នាក់​ត្រូវ​សង្សា​ខ្លួន​សម្លាប់

និស្សិតស្រីមួយរូប ត្រូវបានសង្សារបស់នាង ច្របាច់កសម្លាប់ កាលពីថ្ងៃអង្គារ នៅលើកោះ «Sicile» ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ខណៈពលរដ្ឋទូទាំងប្រទេស ជាប់បម្រាមរបស់រដ្ឋាភិបាល ដែល តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ទល់​នឹងការរាលដាល នៃជំង«Covid-19»។ ...
ដំណឹង

អ្នកជំនាញ​ស្នើ អ.ស.ប ឲ្យស៊ើប​ពីឃាតកម្ម​លើអ្នកកាសែត Khashoggi

តើឃាតករសម្លាប់លោក «Jamal Khashoggi» ដែលជាអ្នកសារព័ត៌មានដ៏ល្បី របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវផ្ដន្ទាទោស នៅថ្ងៃណាមួយក្នុងពេលខាងមុខឬទេ? បើតាមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ជំនាញខាងសិទ្ធិមនុស្ស បានអះអាងថា មានភស្ដុតាងគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យស្ថាប័នពិភពលោកមួយនេះ ...
កម្ពុជា

កែម ឡី៖ អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ស្នើឲ្យ អ.ស.ប ចូល​អង្កេត​ឃាតកម្ម

អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានចេញសេចក្ដី​ថ្លែងការណ៍​រួមមួយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ស្នើឲ្យមានស៊ើបអង្កេត ទៅលើ​ករណី​បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយមានការចូលរួម ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.