រង់ចាំដល់ថ្ងៃមង្គលការ ដើម្បីសងសឹក នៅចំពោះ​មុខភ្ញៀវ ដែលមកចូលរួមឬ? ជារឿងរ៉ាវ ដែលបានកើតឡើង កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្នុងខេត្ត «Fujian» ភាគអាគ្នេយ៍​នៃ​ប្រទេសចិន។

ខណៈពិធី​មង្គល់​ការ បានប្រព្រឹត្តិទៅ ដូចបានព្រាងទុក បុរសជាប្ដីបានបញ្ចាំងវីដេអូ បង្ហាញរូបភាព នៅលើអេក្រង់ដ៏ធំ ឃើញ​ស្ត្រីជាភរិយា បានរួមរ័ក្សស្នេហា ជាមួយបងថ្លៃ​របស់ខ្លួន (ប្ដីរបស់​បងស្រី ដែលមានផ្ទៃពោះ ក្នុងពេលនោះ)។

នៅពេល​ចាប់ផ្ដើមរូបភាព ដែលមានរយៈពេលសរុប ប្រមាណជា៥នាទី បុរសជាប្ដីបាន​ងាក ទៅនិយាយ​​ជាមួយភរិយា​ខ្លួនថា៖

«នាងឯង​ស្មានថា ខ្ញុំមិនដឹងឬ?»

នៅចំពោះ​ការទម្លាយ​រឿងអាស្រូវ ដ៏អាម៉ាស ស្ត្រីជាភរិយា​បានគប់បាច់ផ្កា ទៅបុរស ហើយ​អ្នក​ទាំងពីរ ចាប់ផ្ដើមវាយប្រតប់គ្នា មុននឹងត្រូវបានញាតិមិត្ត ទាំងសងខាង ចាប់​បំបែក​​គ្នាចេញ។

បើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសចិន បានឲ្យដឹងថា អ្នកទាំងពីរបានរស់នៅ​ជាមួយ​គ្នា តាំងពី២ឆ្នាំមកហើយ និងបានភ្ជាប់ពាក្យជាមួយគ្នា កាលពី៦ខែមុន។ ប៉ុន្តែ នៅក្នុង​រយៈពេលនោះ បុរសជាប្ដីបានដឹង ពីទំនាក់ទំនងសម្ងាត់ រវាងគូដណ្ដឹងខ្លួន និងបងប្រុស​ថ្លៃ​របស់នាង។

ដោយហេតុនេះ ទើបបុរសបានលួចបំពាក់ កាម៉េរ៉ាសម្ងាត់មួយ ជាប់នឹង​ពិដានបន្ទប់​គេង នៅពេល​ធ្វើការ​ជុសជុល​ផ្ទះ។

គេហទំព័រមួយ ដាក់ឈ្មោះ «Jiang Zhe Hu Ba Jie» បានត្រឡប់មកពន្យល់ ពី​ហេតុការណ៍​នេះថា ស្ត្រីជាភរិយា (ដែលជាគូដណ្ដឹង ក្នុងពេលប្រពឹត្តិអំពើផិត) ទំនងជាបានផិតប្ដីខ្លួន នៅពេលផ្ទុះជម្លោះ ដ៏ហិង្សា និងជាច្រើនដង រវាងអ្នកទាំងពីរ។ ប្រភពដដែល បាន​អះអាង​ទៀតថា នាង​បាន​យល់ព្រមរៀបការ ដោយហេតុថា បុរសជាប្ដីបានសន្យា ផ្ដល់ផ្ទះ​សម្បែង និងរថយន្ដ​សម្រាប់​នាង៕



លំអិតបន្ថែមទៀត

កំសាន្ដ

ចិន៖ បាឡែនឈ្មោល​មួយក្បាល​ទំងន់ ៤០តោន ស្លាប់ក្នុង​ឆកសមុទ្របូហៃ

ត្រីបាឡែនឈ្មោលមួយក្បាល ដែលមានបណ្ដោយ ប្រវែង១៨ម៉ែត្រ និងទំងន់ ៤០តោន ត្រូវបានរកឃើញស្លាប់ នៅឆកសមុទ្របូហៃ (Bohai) ក្បែរក្រុង «Dalian» (ខេត្តលៀវនីង ភាគឦសានប្រទេសចិន)។ នេះ ...
វប្បធម៌ និងជីវិត

ហេតុផល៧យ៉ាង ដែល​ឈាន​ដល់​ការ«លែងលះ»

ការ«លែងលះ» ជារឿងមួយដែលគ្រប់គ្នាមិនដែលប្រាថ្នា ព្រោះគិតថា វានឹងធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសខ្លួនឯង និងគ្រួសារ។ ខណៈពេលដែលចំណងអាពាហ៍ពិពាហ៍ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់ជីវិតគូ តែសាមីខ្លួននៅតែជ្រើសរើស យកការលែងលះ ដោយសារតែមិនអាចទ្រាំនឹងបញ្ហាដែលកើតឡើង ការឆ្អែតចិត្ត ...
វប្បធម៌ និងជីវិត

បញ្ហា៨ចំណុច ​ដែល​កើត​ឡើង​ទូទៅ ក្នុង«​ជីវិត​អាពាហ៍ពិពាហ៍»

មានបញ្ហាជាច្រើននៅក្នុង«ជីវិត​អាពាហ៍ពិពាហ៍» ហើយភាគច្រើននៃបញ្ហាទាំងនោះ ចួនកាលត្រូវបានសាមីខ្លួនគេចវេះ ឬដោះស្រាយ ដោយប្រើវិធីសាស្រ្តខុសៗគ្នា។ ខាងក្រោមនេះ គឺជាបញ្ហាផ្សេងៗ ក្នុងជីវិតអាពាហ៍ពិពាហ៍ដែលមានជាទូទៅ។ ១. ភាពមិនស្មោះត្រង់ ភាពមិនស្មោះត្រង់ គឺជាបញ្ហាទូទៅនៅក្នុងទំនាក់ទំនង។ វារួមបញ្ចូលនូវការភូតកុហក ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.