កំសាន្ដវីដេអូ ពីនេះពីនោះ

ត្រាំ ដេញ​នាយកខុទ្ទកាល័យ​ចេញពី​បន្ទប់ ព្រោះ…«ក្អក»

បើគ្មានសុខភាព«មាំមួនពេញបរិបូរណ៍»ទេ ចូរកុំនៅក្បែរលោក ដូណាល់ ត្រាំ (Donald Trump) ឬបើមិនដូច្នេះទេ ឬហ៊ាន«ក្អក» នឹងត្រូវប្រធានាធិបតីអាមេរិករូបនេះ បណ្ដេញចេញពីបន្ទប់ ដូចករណីរបស់លោក «Mick Mulvaney» នាយកខុទ្ទកាល័យស្តីទី ម្នាក់នេះជាដើម។

ហេតុការណ៍នេះ កើតឡើងក្នុងកិច្ចសម្ភាសមួយ ជាមួយបណ្ដាញទូរទស្សន៍ «ABC» ដែលត្រូវបានទូរទស្សន៍នេះ យកមកចាក់ផ្សាយ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ កិច្ចសម្ភាសនោះ ធ្វើឡើង ក្នុងការិយាល័យប្រធានាធិបតី នៃសេតវិមាន។

នៅខណៈពេលលោក ដូណាល់ ត្រាំ កំពុងឆ្លើយទៅនឹងសំនួរ របស់អ្នកសារព័ត៌មាន លោក «George Stephanopoulos»… រំពេចនោះ ស្រាប់តែលោក «Mick Mulvaney» បានក្អក«ឃូសៗ»ឡើង។ ដោយទំនងជាមិនអាចទ្រាំទ្របាន ប្រធានាធិបតីនៃប្រទេសមហាអំណាច បានផ្អាកបទសម្ភាស ដោយថ្លែងឡើងថា៖

«ឈប់… សុំចាំមួយភ្លែត! យើងនឹងធ្វើ​[បទសម្ភាស]​ឡើងវិញ។ គាត់ [Mick Mulvaney] បានក្អក នៅពេលខ្ញុំកំពុងឆ្លើយនឹងសំនួរ។ ខ្ញុំមិនចូលចិត្តរឿងបែបនេះទេ មិនចូលចិត្តទាល់តែសោះ។»

បន្ទាប់មក លោក ត្រាំ បានងាកទៅរកនាយកស្ដីទី នៃខុទ្ទកាល័យប្រធានាធិបតី ដោយបន្លឺពាក្យស្ដីបន្ទោសដូច្នេះថា៖

«បើអ្នកឯងត្រូវក្អក សូមអ្នកឯងចេញពីបន្ទប់។ អ្នកឯងមិនអាចគ្រាន់តែ… អ្នកឯងមិនអាចក្អកបានទេ។»

សារព័ត៌មានអាមេរិក បានអះអាងថា លោក «Mick Mulvaney» ត្រូវបង្ខំចិត្តចេញពីបន្ទប់ពងក្រពើ របស់ប្រធានាធិបតីអាមេរិក ដើម្បីឲ្យកិច្ចសន្ទនារវាងលោក ត្រាំ និងអ្នកកាសែត អាចបន្តដំណើរទៅមុខ៕



លំអិតបន្ថែមទៀត

កំសាន្ដ

សារមន្ទីរ​«Tussaud»​នៅប៊ែរឡាំង ដាក់រូបចម្លាក់ ត្រាំ ចូលក្នុង​ធុងសំរាម

ដាក់រូបចម្លាក់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ចូលក្នុង​ធុងសំរាម ៖ នោះជាកាយវិការ ដ៏គួរឲ្យអស់សំណើច ដែលត្រូវបានធ្វើឡើង ជា«និមិត្តរូប» តាំងពីថ្ងៃទី១ ...
ដំណឹង

ត្រាំ រង​ការចោទប្រកាន់​«ដ៏ធ្ងន់ធ្ងរបំផុត»​ដែលអាច​ត្រូវ​បណ្ដេញ​ពីតំណែង

បន្ទាប់ពីសំណុំរឿង ទាក់ទងជាមួយប្រទេសរ៉ូស្ស៊ី ដែលមិនចេះចប់នោះ ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងប្រឈមមុខ នឹងការចោទប្រកាន់ ជាថ្មីមួយទៀត ក្នុងថ្ងៃសុក្រនេះ។ ...
ដំណឹង

មន្ត្រីជាន់ខ្ពស់នៅសេតវិមាន កំពុង«ដោះដៃ»ចេញពី ដូណាល់ ត្រាំ

មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន និងក្រុមការងារឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុង«ដោះដៃ»បន្តិចម្ដងៗ ចេញពីប្រធានាធិបតីចប់អាណត្តិរូបនេះ នៅចំពោះលទ្ធផលស្ទាបស្ទង់ ដែលផ្ដល់ជ័យជំនះ ឲ្យបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.